កូវីដ-១៩
លំអិត ករណីស្ត្រីមានផ្ទៃពោះ៧ខែស្លាប់ដោយសារជំងឺកូវីដ-១៩
ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរក៏ស្លាប់តែម្តង។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្នុងលិខិតមរណភាព នៅថ្ងៃទី០៨ ខែឧសភានេះថា ស្ត្រីរងគ្រោះមានឈ្មោះ សុត ម៉ៃ អាយុ៣០ឆ្នាំ ជាកម្មការនី រោងចក្រ មានទីលំនៅភូមិគោកដង្កោ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្លាប់ដោយជំងឺកូវីដ-១៩ ។

តាមប្រភពពីមន្ត្រីសុខាភិបាលបានបង្ហើបថា សពស្ត្រីដែលស្លាប់ដោយសារកូវីដ-១៩ គឺមានផ្ទៃពោះចំនួន៧ខែ ជាកម្មការនីបម្រើការងារនៅរោងចក្រមួយក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមការស៊ើបប្រវត្តិសព មុនពេលស្លាប់គាត់មានអាការៈមិនស្រួលខ្លួន ហើយមិនបានទៅរកគ្រូពេទ្យ ឬទៅផ្តល់សំណាកដើម្បីតេស្តរកវីរុសកូវីដ-១៩នោះទេ រហូតដល់ធ្លាក់ខ្លួនធ្ងន់ទើបគ្រួសារបញ្ជូនមកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះបន្ទាន់ ប៉ុន្តែដល់មន្ទីរពេទ្យប្រហែល៣០នាទីក៏ស្លាប់បាត់បង់ជីវីតតែម្តង។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នេះថា ក្នុងខេត្តកំពង់ស្ពឺពេលនេះ មានអ្នកឆ្លងសរុប១១៥នាក់, អ្នកកំពុងព្យាបាល១០៦នាក់, ផ្ទេរទៅព្យាបាលនៅភ្នំពេញ០៤នាក់ និងមានអ្នកស្លាប់០៥នាក់ ក្នុងនោះស្លាប់ថ្មី០២នាក់ ៕
អត្ថបទ ៖ ភួង រដ្ឋា



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


