Connect with us

កូវីដ-១៩

វ៉ាក់សាំងថ្មីរបស់ចិន បង្ហាញប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួន អំឡុងការធ្វើតេស្ត

បានផុស

នៅ

ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិន Clover Biopharmaceuticals បាននិយាយកាលពីថ្ងៃអង្គារទី១៨ខែឧសភាថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Version ថ្មីរបស់ខ្លួន បានបង្ហាញពីភាពស៊ាំខ្លាំងក្លាប្រឆាំងនឹងមេរោគទម្រង់ដើម និងវីរុសបំប្លែងខ្លួនមួយចំនួន អំឡុងការធ្វើតេស្តលើសត្វ។

Clover nears pivotal trial of GSK-adjuvanted COVID-19 vaccine |  FierceBiotech

ក្រុមហ៊ុន Clover បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ក្នុងការសាកល្បងលើសត្វកណ្តុរ បេក្ខជនវ៉ាក់សាំងរបស់ខ្លួន បានបង្ហាញពីសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួនដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង ប្រេស៊ីលនិងចក្រភពអង់គ្លេស។

ក្រុមហ៊ុននេះ កំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ ដែលមានផ្ទុកនូវសារធាតុជំនួយបានមកពីក្រុមហ៊ុន Dynavax Technologies Corp។ សារធាតុជំនួយនេះ ត្រូវបានរចនាឡើងជាធម្មតាដើម្បីបង្កើនប្រសិទ្ធភាពរបស់វ៉ាក់សាំង។

ក្រុមហ៊ុន​ Clover អះអាងថា ខ្លួនមានបំណងបន្តវាយតម្លៃលើបេក្ខជនចាក់វ៉ាក់សាំងដែលនៅសេសសល់របស់ខ្លួន ហើយឈានទៅរកការសាកល្បងជំហានបន្ទាប់ នៅឆមាសទី២នៃឆ្នាំ២០២១នេះ ដោយផ្អែកលើទិន្នន័យពីការធ្វើតេស្តលើសត្វ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ក្តី សង្ឃឹម ប្រទេស ក្រីក្រ ខណៈ ក្រុម ហ៊ុន វ៉ាក់សាំង ធំ បំផុត ក្នុង លោក រំពឹង នាំ ចេញ ចុង ឆ្នាំ នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម