ព័ត៌មានជាតិ
កម្ពុជា និងវៀតណាមប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ បានជួបសសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយលោក ឡេ ហាយជុង ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលជំនួបពិភាក្សានោះ ធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងស្ថាប័នទាំងពីរ ព្រមទាំងស្តាប់បទឧទ្ទេសនាមចំណុចសំខាន់ៗ នៃលទ្ធផលមហាសន្និបាតលើកទី១៣ របស់គណប្សកុម្មុយនីស្តវៀតណាម។

តាមប្រភពព័ត៌មានពីគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបសន្ទនាជាមួយលោក ឡេ ហាយជុង តាមប្រព័ន្ធវីដេអូ និងបានអបអរសាទរចំពោះលោក ឡេ ហាយជុង ដែលត្រូវបានគណបក្ស កុម្មុយនីស្តវៀតណាមតែងតាំងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ហើយឆ្លៀតឱកាសនេះដែរ ភាគីទាំងពីរបានពាំនាំនូវការសួរសុខទុក្ខទៅវិញទៅមកពីសំណាក់ថ្នាក់ដឹកនាំជាន់ ខ្ពស់នៃគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាចំពោះសមភាគីទាំងពីរផ្ទាល់ផងដែរ។
នៅក្នុងកិច្ចសន្ទនានោះដែរ ភាគីទាំងពីរបានអះអាងថា ប្រវត្តិនៃទំនាក់ទំនងជាបងប្អូនរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ដែលតែងតែជួយគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ បានចាក់ឫសយ៉ាងជទៅ ក្នុងក្រអៅបេះដូងនៃថ្នាក់ដឹកនាំ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ និងប្រជាជននៃប្រទេសទាំងពីរ។ ក្រោមមាគ៌ា ដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់គណបក្ស និងថ្នាក់ដឹកនាំបក្សទាំងពីរ ទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងនេះ ក៏ត្រូវបានពង្រឹង និងពង្រីកតាមទិសស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណ៏ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង”។

ជាងនេះទៅទៀត ចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងគណបក្សយើងទាំងពីរ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកំពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យមានការរីកចំរើនលើគ្រប់វិស័យ។ ប្រការដ៏គួរឱ្យស្ញប់ស្ញែង គឺក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរ កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈការជួបសន្ទនាគ្នា ការផ្ញើសារសួរសុខទុក្ខ និងការគាំទ្រគ្នាទាំងសម្ភារៈ និងស្មារតីទៅវិញទៅមក យ៉ាងញឹកញាប់ និងជាប្រចាំ។
ក្នុងជំនួបនោះ ឡេ ហាយជុង បានឧទ្ទេសនាមចំណុចសំខាន់ៗ នៃលទ្ធផលមហាសន្និបាតលើកទី១៣ របស់គណប្សកុម្មុយនីស្តវៀតណាម ដោយបានសង្កត់ធ្ងន់ថា រយៈពេល៣៥ឆ្នាំ នៃកំណែទម្រង់ Doi Moi បានបោះជំហានទៅមុខ និងរីកចម្រើនយ៉ាងឆាប់រហ័ស។ ការអភិវឌ្ឍសេដ្ឋកិច្ចបានពង្រីក និងលើកំពស់យ៉ាងខ្លាំង ដែលពីមុនវៀតណាមមាន GDP ៦,៣ ប៊ីលានដុល្លាអាមេរិក នៅឆ្នាំ១៩៨៩ និងបានកើនឡើងដល់៣៤៣ ប៊ីលានដុល្លាអាមេរិកនៅឆ្នាំ២០២០។ សន្និបាតបានបញ្ជាក់ពីគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ សន្តិភាព សហប្រតិបត្តិការពហុភាគី និងការធ្វើពិពិធកម្មទំនាក់ទំនងខាងក្រៅតាមរយៈពង្រឹងកិច្ចការការបរទេសរបស់បក្ស រដ្ឋ និងប្រជាជន។ កសាងការទូតទំនើប និងគ្រប់ជ្រុងជ្រោយ ពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគី លើកកម្ពស់ការពារជាតិនិងសុន្តិសុខ និងជំរុញការទូតសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនលោកផ្ទាល់ បានថ្លែងអំណរគុណដ៏ស្មោះស្ម័គ្របំផុតចំពោះលោក ឡេ ហាយជុង និងសហកា ដែលបានធ្វើបទឧទ្ទេសនាមអំពីខ្លឹមសារសំខាន់ៗ នៃលទ្ធផលមហាសន្និបាតតំណាងទូទាំងប្រទេសរបស់គណបក្សកម្មុយនីស្តវៀតណាម លើកទី១៣ តាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ជំនួបសន្ទនានេះ ពិតជាទទួលបាននូវលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត ដោយអនុញ្ញាតឲ្យភាគីទាំងពីរស្គាល់គ្នាកាន់តែស្និទ្ធស្នាល និងបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅ សាមគ្គីភាពដ៏រឹងមាំ និងពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕
អត្ថបទ៖ កោះកែវ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឧទ្ធម្ភាគចក្រមួយគ្រឿង ធ្លាក់ឆេះនៅខេត្ត Samut Prakan ប្រទេសថៃ


