ជីវិតកម្សាន្ដ
តារាសម្ដែង Shin Se Kyung សម្រេចដើរចេញពីទីភ្នាក់ងារខ្លួនដែលធ្លាប់ធ្វើការអស់ ១៩ឆ្នាំ
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី ២០ ខែឧសភាម្សិលមិញថា តារាសម្ដែងស្រី Shin Se Kyung បានសម្រេចចិត្តចុះចេញពីទ្រនំចាស់របស់ខ្លួន ដែលធ្លាប់ធ្វើការរួមគ្នាអស់រយៈពេល ១៩ឆ្នាំ។

បើតាមប្រភពមួយបាននិយាយថា មួយក្នុងចំណោមតារាល្បីៗក្នុងទីភ្នាក់ងារ Namoo Actors ដែលបានគ្រប់គ្រង គឺមានតារាសម្ដែងស្រី Shin Shin Kyung ដែលនាងបានចូលរួមការងារក្នុងក្រុមហ៊ុននេះ តាំងពីនាងនៅជាសិស្សថ្នាក់បឋម។ ទោះបីជាមានការសោកស្តាយបន្តិចមែន ប៉ុន្តែកុងត្រារបស់នាងបានផុតនៅក្នុងឆ្នាំនេះទៅហើយដែរ ហើយតារាស្រីរូបនេះ ក៏មានឱកាសស្វែងរកទ្រនំថ្មីដើម្បីខ្លួនដើម្បីពង្រីកខ្លួនឱ្យកាន់តែល្អជាងនេះ។


គួរបញ្ជាក់ផងដែរថា Shin Se Kyung បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៨ ក្នុងនាមជាតារាបង្ហាញម៉ូដែល។ បន្ទាប់មកនាងបានបន្តបង្ហាញខ្លួនចូលក្នុងកម្មវិធីផ្សេងៗរបស់កុមារមុនពេលចាប់ផ្តើមថតសម្ដែង។ បច្ចុប្បន្ននាងក៏សកម្មនៅលើ YouTube ផងដែរ ដោយមានការគាំទ្រជាច្រើន ហើយនាងក៏មានរហ័សនាមជា YouTuber ស្រីស្អាតជាងគេនៅកូរ៉េផងដែរ៕
អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖តារាកូរ៉េ ៥ រូប បើកចិត្តនិយាយរឿងស្នេហាលើកដំបូង ធ្លាប់ធ្វើឲ្យឈឺចាប់ខ្លាំង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន