Connect with us

សុខភាព

កុំ​ព្រងើយ​កន្តើយ​! រោគ​សញ្ញា​ទាំង​នេះ​អាច​ជា​ជំងឺ​គាំងបេះដូង

បានផុស

នៅ

​ជំងឺ​បេះដូង​​​មិន​ត្រឹម​តែ​ជា​ជំងឺ​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ផង​ដែរ។ កុំ​ព្រងើយ​កន្តើយ​ ប្រញាប់​មើល​រោគ​សញ្ញា​ខ្លះៗ​​ជា​បន្ទាន់ ​បើ​មិន​ចង់​យឺត​ពេល។

១ ឈឺចាប់​ទ្រូង​បណ្ដោះ​អាសន្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Rachel Lampert គ្រូពេទ្យ​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ Yaleពន្យល់​ថា “ ទោះបី​ជា​ពេល​ខ្លះ​រោគ​សញ្ញា​បែប​នេះ​មិន​មែន​ជា​សញ្ញា​នៃ​ការ​គាំងបេះដូង​ ដែល​បណ្ដាល​មក​ពី​ការ​ឈឺ​ទ្រូង​បណ្ដោះ​អាសន្ន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​មុន​ថ្ងៃ​ឬ​ប៉ុន្មាន​អាទិត្យ តែ​កុំ​ព្រងើយ​កន្តើយ​នឹង​រោគ​សញ្ញា​នៃ​ការ​ឈឺ​ទ្រូង​ឲ្យសោះ។

២ ក្អក​ជាប់​

ប្រសិន​បើ​អ្នក​​​ក្អក​ជាប់​ហើយ​មាន​ទឹក​រំអិល​ពណ៌​ស​ឬ​ពណ៌​ផ្កាឈូក​ដែល​មាន​ន័យ​ថា ​វត្ថុរាវ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​សួត វា​អាច​បណ្ដាល​មក​ពី​ជំងឺ​ខ្សោយ​បេះដូង។

៣ បែក​ញើស​​ភ្លាមៗ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Illinois នៅ​ទី​ក្រុង​ឈីកាហ្គោ​បាន​ឲ្យ​ដឹង​ថា​ ការ​បែក​ញើស​ច្រើន​ពេក​និង​​មាន​អារម្មណ៍​មិន​ស្រួលនៅ​ក្នុង​ទ្រូង​ ដៃ ក ឬ ថ្គាម វា​អាច​ជា​ការ​ចាប់ផ្ដើម​នៃ​​ជំងឺ​គាំង​បេះដូង។

៤ ​ស្បែក​ឡើង​​ពណ៌​ខៀវ​ឬ​ពណ៌​ស្វាយ

យោង​ទៅ​តាម​បណ្ឌិត​សភា​រោគ​សើស្បែក​អាមេរិក​ សរសៃឈាម​ដែល​ត្រូវ​បាន​រារាំង​ជា​រឿយៗ​អាច​បង្ហាញ​ខ្លួន​វា​ជា​ទម្រង់​ពណ៌​ខៀវ​ឬ​​ស្វាយ​នៅ​លើ​ស្បែក។ រោគ​សញ្ញា​នៃ​ការ​បញ្ចេញ​កូឡេស្តេរ៉ុល​ដែល​កើត​ឡើង​នៅ​ពេល​ដែល​សរសៃឈាម​តូចៗ​ត្រូវ​បាន​រាំង​ស្ទះ​ ដែល​អាច​នាំ​ឲ្យ​មាន​ជាលិកា​និង​សរីរាង្គ​ដែល​ខូចខាត។ ប្រសិន​បើ​អ្នក​កត់​សំគាល់​ការ​ប្រែ​ពណ៌​ស្រដៀង​នឹង​នេះ​អ្នក​គួរ​តែ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ។

៥ អ្នក​បាន​ឆ្លង​វីរុស​កូវីដ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ពី​របៀប​ដែល​​កូវីដ ១៩ ជះ​ឥទ្ធិពល​ដល់​បេះដូង ​ប៉ុន្តែ អ្នក​ជំងឺ​កូវីដ​រហូត​ដល់​ទៅ ១ នាក់​ក្នុង​ចំណោម ៥ នាក់​មាន​រោគ​សញ្ញា​នៃ​ការ​គាំង​បេះដូង នេះ​បើ​យោង​តាម​វិទ្យាសាស្ត្រ​អាមេរិក។ បន្ថែម​ពី​លើ​ការ​ខូចខាត​សួត​អ្នក​ជំងឺ​ភាគច្រើន​នៃ​កូវីដ ក៏​កំពុង​វិវត្ត​ទៅ​ជា​បញ្ហា​បេះដូង​ និង​ស្លាប់​ដោយ​ការ​គាំង​បេះដូង។

៦ មាន​សំពាធឈាម​ខ្ពស់

ប្រសិន​បើ​សំពាធឈាម​របស់​អ្នក​ខ្ពស់​ជាង ១៥០ឬ៩០ អ្នក​ទំនង​ជា​ចាប់ផ្ដើម​វិវត្ត​ជំងឺ​គាំងបេះដូង​ហើយ។ ជា​រឿយៗ​សំពាធឈាម​ឡើង​ខ្ពស់​មាន​​កត្តា​ហានិភ័យ​ដទៃ​ទៀត​សម្រាប់​ជំងឺ​បេះដូង។

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មាន​ទម្លាប់​ទទួលទាន​​អាហារ​របៀប​នេះ ​ធានា​ថា​រាងកាយ​អាច​ទ្រុឌទ្រោម​ទាំង​វ័យ​ក្មេង​មិន​ខាន​

ចុចអាន៖ការពារ​ខ្លួន! កូវីដ​មិនមែន​ងាយ​ឆ្លង​លើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ប៉ុណ្ណោះ​ទេ ស្ត្រី​វ័យ​ក្មេង​មាន​រោគ​សញ្ញា​មួយ​មុខ​នេះ ក៏​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​ដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៧ វិនាទី មុន

ថតរឿងចប់ភ្លាម Song Hye Kyo បង្ហាញ​វីឡាស្គឹមស្គៃ តម្លៃរាប់​​លាន​ដុល្លារ

សេចក្ដីជូនដំណឹង២ នាទី មុន

ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី នាំយកផលិតផលខ្មែរទៅឆាកអន្តរជាតិ និងទទួលពានរង្វាន់ជាច្រើនពី Monde Selection ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ នាទី មុន

វៀតណាម​ស្នើ​គម្រោងកសា​ង​​កំពង់ផែធំ​​តម្លៃ​ ២ ប៊ីលាន​ដុល្លារ​ នៅភាគ​ខាង​ត្បូង​ប្រទេស​

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ស្លាប់​១៥​នាក់ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ស្រីលង្កា

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក

Sokha Hotels

ព័ត៌មានពេញនិយម