អាជីព
សញ្ញាបង្ហាញថា គូប្រជែងកំពុងធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ
ចាប់តាំងពីព្រឹត្តិការណ៍កីឡាអូឡាំពិកសម័យទំនើបលើកដំបូងត្រូវបានប្រារព្ធឡើងនៅឆ្នាំ ១៨៩៦ អត្តពលិកម្នាក់ៗ បានខិតខំប្រឹងប្រែងដើម្បី “រកឱ្យបានមេដាយមាស” ។ ពួកគេហ្វឹកហាត់ច្រើនម៉ោង រក្សាអាកប្បកិរិយាវិជ្ជមាន និងយកឈ្នះការភ័យខ្លាចក្នុងគោលបំណងដើម្បីសម្រេចបាននូវភាពល្អបំផុតដែលមានភស្តុតាង (មេដាយ)។
បែរមកវិស័យការងារ សញ្ញាមួយចំនួនបង្ហាញថា អ្នកកំពុងបាក់ក្រោមការបន្លាចរបស់គូប្រជែងរួមមាន៖

១ អ្នកតាមដានគេគ្រប់ដង្ហើមចេញចូល
ការតាមដានជារឿងត្រឹមត្រូវ តែបើកភ្នែកមកតាមដានភ្លាមបំភ្លេចចោលការងារខ្លួនជារឿងខុសឆ្គង ហើយយើងកំពុងត្រៀមក្នុងការទទួលយកបរាជ័យ។
២ ចូលចិត្តលើកនិយាយអំពីភាពទន់ខ្សោយរបស់គូប្រជែង
អ្នកតែងសប្បាយពេលឃើញគូប្រជែងមានកំហុស ដូច្នេះអ្នកកំពុងភ័យខ្លាចហើយមើលរំលងចំណុចខ្លាំងរបស់គេ។
៣ អ្នកចង់ដឹងអំពីគ្រប់យ៉ាងក្នុងភាពស្ងប់ស្ងៀមរបស់គេ
សូម្បីតែភាគីខាងណោះមិនមានអ្វីលេចចេញមកក៏អាចធ្វើឱ្យអ្នកសង្ស័យនៅមិនសុខទៅហើយ នេះជាការបរាជ័យមុនប្រយុទ្ធដល់ទីបញ្ចប់។
៤ អ្នកចង់បានឱ្យដូចគ្រប់ទម្រង់ដែលគូប្រជែងកំពុងធ្វើ
គេកំពុងក្រឡុកធ្វើឱ្យយើងបាត់បង់ខ្លួនឯង មិនស្គាល់ខ្លួនឯងជាអ្នកណា ហើយកំពុងរងសម្ពាធពីសកម្មភាពរបស់គេ។
ដំណោះស្រាយ៖

យកឈ្នះការភ័យខ្លាចគឺពិតជាទទួលបានជ័យជំនះបានពាក់កណ្តាល ចំណែកបរាជ័យឬជោគជ័យក្នុងផ្លូវរបស់ខ្លួនជារឿងគួមោទកភាព។
កុំព្យាយាមធ្វើខ្លួដូចគេ ហើយបញ្ឈប់គោលដៅពីមុនកណ្តាលផ្លូវបត់ចង្កូតទៅតាមគេ ព្រោះយើងកំពុងត្រូវគេដឹកនាំហើយ។
ខំបំពេញតាមការរំពឹងទុករបស់ខ្លួន ហើយអនុវត្តវិធីនៃការសម្រេចគោលដៅរបស់យើង ដោយកុំប្រៀបធៀប។ ការប្រកួតប្រជែងទៅក្នុងទស្សនវិស័យវិជ្ជាជីវៈ គឺធ្វើលំហាត់ថ្មីរៀនសហការគ្នានិងស្វែងរក ចំណុចដែលគូប្រជែងអាចបង្រៀនយើង ពុំមែនចំណុចខ្សោយឬចម្លងតាមនោះទេ។
វិភាគឱ្យបានស៊ីជម្រៅ ផ្តោតលើសកម្មភាពខ្លួនឯងមិនមែនមនុស្សដែលនៅជុំវិញឬគូប្រជែងឡើយ មានតែយើងប៉ុណ្ណោះដែលអនុញ្ញាត្តឱ្យពួកគេយកប្រៀបបានឬមិនបាន។
យកឈ្នះការភ័យខ្លាច
អាចយកឈ្នះចំណុចនេះបាន តោងចេះទទួលស្គាល់ថា ជោគជ័យគឺការរស់នៅឬធ្វើអ្វីមួយជាមួយគំនិតថ្លាត្រជាក់ គ្មានការភិតភ័យ មិនថាលទ្ធផលបែបណាយើងបានជោគជ័យ ព្រោះកំពុងរក្សាគោលដៅនិងភាពជាខ្លួនឯងបាន។
សម្រាប់ក្រុមហ៊ុន ស្ថាប័ន ការចង់ឈ្នះអ្នកណាម្នាក់ហួសហេតុពេកជាសញ្ញានៃមហន្តរាយក្នុងអាជីព។ ហានិភ័យនេះអាចបញ្ចប់បានប្រសិនយើងចេះ យកឈ្នះការភ័យខ្លាចតាមរយៈការផ្លាស់ប្តូរពីរិះគន់មកជារៀនសូត្រ ពីមើលស្រាលមកជាប្រុងប្រៀប ពីប្រៀបធៀបមកជាមានភាពផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ Mr Tomorrow
ប្រភព៖ Jobest
ចុចអាន៖ កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


