កីឡា
ប្រដាល់គុនខ្មែរ បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីពង្រឹងជម្រើសជាតិ ខណៈសង្ឃឹមរកបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១
ប្រដាល់គុនខ្មែរជាប្រភេទកីឡា ដែលមានសក្ដានុពលខ្លាំងមួយ ដែលធ្លាប់ប្រជែងបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយអ្នកប្រដាល់ឃុន ឌីម៉ា។ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ នៅតែមានជំនឿចិត្តថា គុនខ្មែរនឹងរកបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមបន្តទៀតជាមិនខានឡើយ។
ជាមួយនឹងបរិបទនេះ សម្រាប់ការត្រៀមស៊ីហ្គេមចុងឆ្នាំនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីដឹកនាំពង្រឹងនូវការហ្វឹកហាត់របស់ក្រុមអ្នកប្រដាល់ជម្រើសជាតិ សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។


លោក រាជ សុផែន អគ្គលេខាធិការរងនិងជាប្រធានគណៈកម្មការផែនការនិងឃោសនាព័ត៌មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចតាមដានការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពអ្នកប្រដាល់ជម្រើសជាតិមិនត្រឹមតែសម្រាប់ស៊ីហ្គេមឆ្នាំ២០២ ១ប៉ុណ្ណោះទេ តែសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទៀតផង។

កីឡាប្រដាល់ជម្រើសជាតិគុនខ្មែរ មានចំនួន១៣រូបក្នុង៩ប្រភេទទម្ងន់ ដែលក្នុងនោះមានអ្នកប្រដាល់ភុន ពិសិត ទម្ងន់៤៥គីឡូក្រាម, កីឡាករ សៃនី សៃណេត ទម្ងន់៤៨គីឡូក្រាម, ខាំ ខ្លានាង ទម្ងន់៥១គីឡូ ក្រាម។ អ្នកប្រដាល់ រិន ដាវីដ, កាន់ ម៉េងហុង និង ហ៊ឹម គឹមរៀង ទម្ងន់៥៤គីឡូក្រាមដូចគ្នា។ អ្នកប្រដាល់ លី សុជាតិ ទម្ងន់៥៧ គីឡូក្រាម, ឃុន បូរ៉ា ទម្ងន់៦០គីឡូក្រាម, អ្នកប្រដាល់សោម ពិសិដ្ឋ និង ប៉ោ ភារិទ្ធ ដែលមានទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា អ្នកប្រដាល់ឡៅ ចិត្រា និង លនបញ្ញា ទម្ងន់៦៧គីឡូក្រាមដូចគ្នា និង អ្នកប្រដាល់ឡៅ ចិន្ត្រា ទម្ងន់៧១គីឡូក្រាម។ ចំពោះគ្រូបង្វឹក គឺលោក ហេង ប៊ុនឃីម និងលោកសេន ប៊ុនថេន ។
សម្រាប់៣ប្រភេទទម្ងន់ ដែលមានអ្នកប្រដាល់ទម្ងន់ជាន់គ្នានោះ លោក រាជ សុផែន បានពន្យល់ថា នឹងត្រូវធ្វើការប្រកួតជម្រុះជាបណ្ដើរៗ តែមិនមែនប្រកួតតែមួយលើកនឹងត្រូវបញ្ចប់នោះទេ គឺត្រូវឆ្លងកាត់ការប្រកួតជម្រុះជាច្រើនលើក ដើម្បីឲ្យពួកគេមានឱកាសប្រជែងគ្នាកាន់តែច្រើនទើបសហព័ន្ធរកបានកីឡាករ ដែលមានគុណភាពពិតៗ ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ កីឡាករដែលឈ្នះ សុខ ធី ត្រូវជួបអតីតកីឡាករប្រជែងខ្សែក្រវាត់ម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ



