សុខភាព
អ្នកចូលចិត្តអាហារបួស មកមើលគុណប្រយោជន៍ដ៏មហាសាលពីមុខម្ហូបគ្មានសាច់សត្វនេះ
អាហារបួសទោះគ្មានសាច់សត្វ មានតែបន្លែនិងតៅហ៊ូ តែអាហារប្រភេទនេះមានសារធាតុចិញ្ចឹមច្រើនមិនចាញ់អាហារមានសាច់ឡើយ។ ជាពិសេសអាហារបួសអាចធ្វើឲ្យសម្រស់ក្មេង មានសុខភាពល្អពីខាងក្នុង កាត់បន្ថយជំងឺដំកាត់ផ្សេងៗ ជាងអាហារមានខ្លាញ់ឬឆ្ងាញ់សឹងគ្រប់ពេលថែមទៀត។
១ ល្អសម្រាប់សុខភាពបេះដូង

អ្នកហូបបួសមួយភាគបី គឺមិនងាយនឹងស្លាប់ឬត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺបេះដូង។ អាហារបួសមានជាតិសរសៃជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព និងកាត់បន្ថយកូលេស្តេរ៉ុល និងគ្រោះថ្នាក់ទូទៅនៃការគាំងបេះដូង។
២ កាត់បន្ថយហានិភ័យជំងឺមហារីក
ប្រភពពីការស្រាវជ្រាវមួយបានរកឃើញថា ក្នុងចំណោមប្រជាជនដែលមានហានិភ័យទាបគឺមានរបបអាហារបួសដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាទូទៅ។ លើសពីនេះទៀតការសិក្សាបានរកឃើញថា ប្រភេទអាហារដែលមិនមានសាច់សត្វបានកាត់បន្ថយហានិភ័យនៃប្រភេទជំងឺមហារីកជាក់លាក់។ អាហារបួសត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យចំពោះជំងឺមហារីកច្រើន ជាងរបបអាហារដទៃទៀត ។ វាត្រូវបានគេរកឃើញថាផ្ដល់នូវការការពារប្រឆាំងនឹងជំងឺមហារីកចំពោះស្ត្រី របបអាហារបួសដែលមានជាតិ lacto-ovo ត្រូវបានគេរកឃើញថាផ្ដល់ការការពារប្រឆាំងនឹងជំងឺមហារីកនៃក្រពះពោះវៀនផងដែរ។
៣ ការពារពីជំងឺទឹកនោមផ្អែមប្រភេទទី ២

ការទទួលទានអាហារបួសដែលមានសុខភាពល្អ អាចជួយការពារពីប្រភពជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺផ្សេងទៀត។ អាហារដែលមានជាតិ glycemic ទាបធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាព។ នៅក្នុងការសិក្សាមួយអ្នកបរិភោគបន្លែមានហានិភ័យពាក់កណ្ដាលនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ បើធៀបនឹងអ្នកដែលមិនហូបសោះ។
៤ បញ្ចុះសម្ពាធឈាម
ជាយូរមកហើយអ្នកស្រាវជ្រាវបានចាប់ផ្ដើមកត់សម្គាល់ថា អ្នកដែលមិនបរិភោគសាច់អាចមានសំពាធឈាមទាប។ ការសិក្សាបានបង្ហាញថា អ្នកហូបបួសជាពិសេសអ្នកតមសាច់មានសំពាធឈាមទាបជាងអ្នកបរិភោគសាច់។ អាហាររុក្ខជាតិមានទំនោរនៃជាតិខ្លាញ់សូដ្យូមនិងកូលេស្តេរ៉ុលទាប ដែលអាចមានឥទ្ធិពលវិជ្ជមានទៅលើសំពាធឈាមរបស់អ្នក។ ផ្លែឈើនិងបន្លែក៏មានកំហាប់ប៉ូតាស្យូមដែលជាជំនួយជួយបន្ថយសំពាធឈាម។
៥ បន្ថយរោគសញ្ញាជំងឺហឺត

ការសិក្សារបស់ស៊ុយអែតបង្ហាញថា របបអាហារបួសជាពិសេសបន្លែអាចបន្ថយរោគសញ្ញាជំងឺហឺត។ អ្នកចូលរួម ២២ នាក់ក្នុងចំណោម ២៤ នាក់ដែលបានបរិភោគរបបអាហារបន្លែរយៈពេលមួយឆ្នាំឃើញថា មានភាពប្រសើរឡើងរួមទាំងការពឹងផ្អែកលើថ្នាំតិចតួច។ វាត្រូវបានគេគិតថាអាហារសត្វមួយចំនួន អាចបង្កើតប្រតិកម្មរលាក ដូច្នេះការដកអាហារទាំងនេះចេញពីអាចកាត់បន្ថយអាការទាំងនេះ។
៦ លើកកម្ពស់សុខភាពឆ្អឹង
អត្រាជំងឺពុកឆ្អឹងគឺទាបជាងនៅតាមបណ្ដាប្រទេសដែលមានមនុស្សញ៉ាំអាហារបួសភាគច្រើន។ ផលិតផលសត្វបានបង្កើនកាល់ស្យូមចេញពីរាងកាយ ហើយបង្កើតបានជាការបាត់បង់ឆ្អឹងនិងជំងឺពុកឆ្អឹង។
៧ ជួយសម្រស់បានក្មេងជាងវ័យ

មិនលេងសើចទេ នេះជាការពិតមែន! អាហារបួសមានតែបន្លែ និងប្រភេទសណ្ដែកសៀងឬតៅហ៊ូសុទ្ធ ដូច្នេះអ្នកហូបអាហារប្រភេទនេះ មិនភ័យខ្លាចមានខ្លាញ់ មានកូលេស្តេរ៉ុលឬធ្វើឲ្យមុខកើតប្រេង ដែលបណ្ដាលឲ្យមុនបានឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖healthline

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ