ព័ត៌មានជាតិ
ដុតបំផ្លាញកម្ទេចមីជិត៤០០គីឡូ នៅខេត្តបន្ទាយមានជ័យ
កម្ទេចមីជិត ៤០០គីឡូក្រាម ត្រូវបានធ្វើការដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឋិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ហៅ ក.ប.ប) បានប្រាប់ឲ្យដឹងថា ទំនិញកម្ទេចមីខូចគុណភាព ដែលត្រូវដុតបំផ្លាញចោលមានទម្ងន់សរុប៣៩០គីឡូក្រាម ត្រូវបានការអនុញ្ញាតពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីមន្ត្រីជំនាញបានចុះពិនិត្យ ដោយសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដកហូតចាប់តាំងពីនៅខែតុលា ដល់វិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្សារនិងឃ្លាំងទំនិញ ដែលដឹកចូលតាមរ៉ឺម៉កម៉ូតូនាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់ជាប់ជាយដែនភូមិសាស្ត្រស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត។




លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ទៀតថា កម្ទេចមីខូចគុណភាពនេះ ជាកម្ទេចមី ដែលច្រកសេសសល់(ជាកាកសំណល់ ដែលគ្មានអនាម័យ)ខុសបច្ចេកទេស ដែលនាំខូចគុណភាព ដែលប៉ះពាល់សុខភាព ដល់អ្នកបរិភោគប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងៗទិញបរិភោគ។ ជាមួយគ្នានេះ លោកប្រធាន(កបប)សូមឲ្យអាជ្ញាធរសមត្ថកិច្ចជួយផ្សព្វផ្សាយដល់អាជីវករ ប្រជាពលរដ្ឋឲ្យពួកគាត់យល់ពីអ្វី ដែលខូចគុណភាពនិងអ្វីដែលខុសច្បាប់ឲ្យគាត់បានយល់កិច្ចផុតពីការប៉ះពាល់សុខភាព៕
អត្ថបទ៖ អពៅ
សូមចុចអាន៖ បង្ក្រាបករណីជួញដូរគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


