KPT+
គន្លឹះខ្លះៗជួយឱ្យផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ
ពេលឮពាក្យថា ផ្ដោតអារម្មណ៍កាន់តែល្អ គ្នាយើងប្រាកដជានិយាយថា កុំគិតច្រើនទៅចប់បាត់ហើយ! មែនអត់? ប៉ុន្តែនៅទីនេះ វាមានអ្វីដែលច្រើនជាងពាក្យ កុំគិតច្រើនទៅទៀត។ ចង់ដឹងថា ជាអីខ្លះទេ? តោះអានជាមួយគ្នា ពីវិធីផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ!
១. សរសេរអាទិភាពសំខាន់ៗ ហើយរំឭកវាជាប្រចាំ

ដើម្បីផ្តោតការយកចិត្តទុកដាក់លើអ្វីមួយឲ្យបានត្រឹមត្រូវ វាចាំបាច់ណាស់ក្នុងការរំឭកខ្លួនរាល់ថ្ងៃពីអ្វីដែលសំខាន់បំផុត។ ស្វែងរកអ្វីដែលចាំបាច់ក្នុងជីវិត ដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់។ សួរខ្លួនឯងថា តើអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំនៅឆ្នាំនេះ?
គិតអំពីកិច្ចការទាំងនោះ រួចជ្រើសរើសអាទិភាពសំខាន់ៗ ៤-៥ និងសរសេរទុក ហើយដាក់វានៅកន្លែងដែលអាចមើលឃើញញឹកញាប់ជាងគេ។
២. កំណត់អ្វីដែលមិនសំខាន់ រួចកាត់វាចេញ

ព្យាយាមស្វែងរក ឬរកនឹកសកម្មភាពអ្វីដែលតែងតែធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលា ហើយចាប់ផ្ដើមបោះបង់វាចោល។ ត្រូវតែរកឲ្យឃើញនូវទម្លាប់មិនល្អនាំឲ្យយើងខាតពេល ហើយតាំងចិត្តឲ្យមុតមាំថា ឈប់ធ្វើតទៅទៀត។
៣. កាត់ផ្តាច់ការរំខាននានា

ព្យាយាមធ្វើការនៅកន្លែងដែលគ្មានការរំខាន ជាកន្លែងដែលយល់ថា ខ្លួនអាចបំពេញកិច្ចការបានផលផ្លែច្រើនបំផុត។ បើវាជាហាងកាហ្វេ ចូរទៅទីនោះ តែបើវាជាបណ្ណាល័យ នោះក៏ទៅបណ្ណាល័យទៅ។ ប៉ុន្តែបើមិនអាចចៀសកន្លែងខ្លះ គួរស្វែងយល់ពីវិធីដែលអាចការពារអារម្មណ៍កុំបែកឆ្វេងស្ដាំ ហើយរៀនគ្រប់គ្រងពេលវេលារបស់ខ្លួនជាមួយការងារឲ្យល្អបំផុត។
៤. កុំធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ

នៅពេលធ្វើកិច្ចការច្រើនពេកច្របូកច្របល់ចូលគ្នា ពិតជាមិនអាចផ្តោតអារម្មណ៍លើកិច្ចការមួយឲ្យល្អបានទេ ហើយធ្វើឱ្យគុណភាពការងារទាំងអស់ថយចុះ។ ព្យាយាមចៀសវាងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដោយរៀបចំភារកិច្ចសំខាន់ធ្វើជាមុន។ អនុវត្តការងារម្តងមួយៗ ដោយព្យាយាមផ្តោតតែលើកិច្ចការនីមួយៗឲ្យចប់សិន នោះយើងនឹងឃើញថា គុណភាពនៃការងារចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់។
៥. ជំនួសគំនិតអវិជ្ជមានដោយគំនិតវិជ្ជមាន

អារម្មណ៍អវិជ្ជមានសុទ្ធតែរំខានដល់ការផ្តោតអារម្មណ៍មិនឲ្យផ្លូវចិត្តលូតលាស់។ ការអាក់អន់ចិត្ត កំហឹង សម្អប់ និងច្រណែនជាដើម មិនដែលធ្វើឲ្យជីវិតមានគុណភាពល្អនោះឡើយ។ ដូច្នេះ រៀនអភ័យទោសចំពោះការប្រមាថមាក់ងាយ និងកំហុសពីអតីតកាល ដោយគ្រាន់តែជំនួសនូវការគិតល្អៗទៅបានហើយ។
៦. ញញឹមទទួលភាពរីករាយជានិច្ច

ចងចាំថា យើងមានសិទ្ធិធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។ ជាការពិតការងារទាំងអស់មិនសុទ្ធតែផ្ដល់ភាពសប្បាយរីករាយនោះទេ ប៉ុន្តែយើងនៅតែអាចជ្រើសរើសទទួលឬមិនទទួលបាន ហើយព្យាយាមបំពេញជីវិតជាមួយនឹងសកម្មភាពដែលខ្លួនចូលចិត្ត។
ការផ្តោតអារម្មណ៍ ពិតជាត្រូវការចំណាយពេលនិងកម្លាំងច្រើនទម្រាំសម្រេចគោលដៅនៅក្នុងជីវិត ប៉ុន្តែយើងមានកម្លាំងគ្រប់គ្រាន់អាចធ្វើវាបានល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ ៣ វិធីដើម្បីបង្វឹកខួរក្បាលឲ្យឆ្លាតវៃ ទោះមានថ្ងៃដ៏មមាញឹកយ៉ាងណា
ចុចអាន៖ ប្រើពេល ២៤ ម៉ោងឱ្យមានប្រសិទ្ធភាពសម្រាប់យុវវ័យក្រោម ២៥ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន