ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីដើមឆ្នាំ
ចំនួនករណីឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើង ៨២៦ករណីកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែកក្កដា ដែលនេះជាចំនួនខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ៧ ខែមករាមក។

ការកើនឡើងនេះ ត្រូវបានគេស្តីបន្ទោសទៅលើចង្កោមឆ្លងរោគថ្មីៗ និងការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta។
រដ្ឋាភិបាល បានបន្ធូរបន្ថយវិធានការគម្លាតសង្គម ដែលចាប់ផ្តើមពីខែនេះទៅ ខណៈករណីឆ្លងសរុបប្រចាំថ្ងៃបានកើនឡើងប្រហែល ៥០០ ករណីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេស ក៏បានបង្កើនល្បឿនផងដែរ។

ប៉ុន្តែប៉ុន្មានថ្ងៃមុនការបន្ធូរបន្ថយបានចូលជាធរមាន ចំនួននៃករណីឆ្លងបានកើនឡើងដល់ជិត ៦០០ករណី ហើយបន្ទាប់មកជិត ៨០០ ករណីនៅសប្តាហ៍នេះ ដោយសារតែការផ្ទុះឡើងថ្មីនៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញរបស់ខ្លួន ដែលជាហេតុជំរុញឲ្យអាជ្ញាធរនៅទីនោះ ពន្យារការបន្ធូរបន្ថយ មួយសប្តាហ៍។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសកូរ៉េខាងត្បូង បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុប ១៥៨,៥៤៩ករណី ស្លាប់ ២,០២៤នាក់ និងជាសះស្បើយ ១៤៨,៣១៩នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asia One
ចុចអាន៖ កូវីដនៅឥណ្ឌា អ្នកស្លាប់កើនលើស ៤០ម៉ឺននាក់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


