Connect with us

សុខភាព

ការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ដោយសារ​គ្រឿង​ស្រវឹង​!

បានផុស

នៅ

​ការ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ជា​ផលវិបាក​គ្រោះថ្នាក់​មួយ​នៃ​ការទទួល​ទាន​សុរា​លើសលប់ ដែល​អ្នកជំងឺ​មាន​អត្រា​ស្លាប់​លើសពី​៥០% ប្រសិនបើ​គ្មាន​ការប្តូរ​សរីរាង្គ​ថ្លើម​ជាបន្ទាន់​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាទូទៅ​បរិមាណ​សុរា​អាស្រ័យ​ទៅនឹង​ចំនួន និង​កម្រិត​ជាតិ​អាល់កុល​របស់​សុរា​ដែល​យើង​ពិសា​។ គេ​ចាត់ ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ចំនួន​ច្រើន​លើសលប់​គឺ ចាប់ពី​បរិមាណ​លើសពី ៤​កែវ​ស្តង់ដារ​ក្នុង​មួយថ្ងៃ ឬ​១៥​កែវ​ស្តង់ដារ​ក្នុង​មួយ​សប្តាហ៍​ចំពោះ​បុរស និង​លើសពី ៣​កែវ​ស្តង់ដារ​ក្នុង​មួយថ្ងៃ ឬ​៧​កែវ​ស្តង់ដារ​ក្នុង​មួយ​សប្តាហ៍ ចំពោះ​ស្ត្រី ។​

– (១​កែវ​ស្តង់ដា ស្មើនឹង 340​មល ប៊ីយែរ (​អាល់កុល​5%)

– 150​មល ស្រាក្រហម (​អាល់កុល​12%)

– 45-50​មល ស្រា​whiskey (​អាល់កុល​40-45%))

​ជំងឺ​រលាក​ថ្លើម​ដែល​បង្កឡើង​ដោយ​សុរា វា​អាច​លេចឡើង​ក្រោមរូបភាព​ជា ការ​រលាក​ថ្លើម​ស្រួចស្រាវ ការ​រាក​ថ្លើម​រ៉ាំរ៉ៃ និង​ខ្លាញ់​រុំ​ថ្លើម​ផងដែរ​។ រោគសញ្ញា​របស់​អ្នកជំងឺ​ជាទូទៅ​មិន​ស្តែងចេញ​ជា​សញ្ញា​អ្វី​ទាំងអស់ ដែល​ទាមទារ​ឲ្យ​គាត់​មក​ពិគ្រោះ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត និង​ពិនិត្យមើល​ឈាម​អំពី​មុខងារ​ថ្លើម​ផ្សេងៗ និង​សញ្ញា​នៃ​ការ​រលាក​ថ្លើម​។ នៅក្នុង​ករណីខ្លះ​អ្នកជំងឺ​អាច​ស្តែងចេញ​ជាស​ញ្ញា លឿង​ភ្នែក ទឹកនោម​លឿងចាស់​ខុសពី​ធម្មតា ចុកសៀត​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ឬ​រហូតដល់​វង្វេងវង្វាន់​ស្មារតី ឬ​រហូតដល់​សន្លប់ ដែលជា​សញ្ញា​គ្រោះថ្នាក់ នៃ​ការ​រលាក​ថ្លើម​ស្រួចស្រាវ​។​

“​សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខភាព​ថ្លើម​របស់​លោកអ្នក និង​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​លើសលប់ ដែលជា​ហានិភ័យ​ខ្ពស់​បង្កឲ្យ​មាន​កា​ររ​លាក​ថ្លើម​ធ្ងន់ធ្ងរ​”៕​

អត្ថបទ៖ រស្មី​

សូមចុចអាន៖ មូល​ហេតុ​នៃ​ការ​កើត​ជំងឺ​មហារីកក្រពះ និងវិធីបង្ការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម