កីឡា
អបអរសាទរ អ៉ីតាលីគ្រងជើងឯក EURO 2020 ក្រោយឈ្នះអង់គ្លេស
ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលីបានក្លាយជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុប EURO 2020 បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសដោយបាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៣-២ បន្ទាប់ពីបញ្ចប់១២០នាទីស្មើគ្នា ១-១។

នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេសចំពោះមុខអ្នកគាំទ្រប្រមាណ៦ម៉ឺននាក់ ការប្រកួតបើកឆាកភ្លាមមិនបាន២នាទីផង អង់គ្លេសបានបំប៉ោងសំណាញ់ទីរបស់អ៉ីតាលីនាំមុខ ១-០ ស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារ Luke Shaw។ គ្រាប់បាល់នេះបានធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយយ៉ាងខ្លាំង។

បន្ទាប់មកអ៉ីតាលីបានព្យាយាមដាក់សម្ពាធ និងវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែខ្សែការពារអង់គ្លេសរឹងមាំដែល៤៥នាទីដំបូង អ៉ីតាលីមិនអាចទម្លាយសំណាញ់ទីរបស់អង់គ្លេសបានឡើយ។

ចូលវគ្គទី២ អ៉ីតាលីនៅតែបន្តដាក់សម្ពាធខ្លាំងដដែលហើយទីបំផុតបានស្មើ ១-១ ដែលជាគុណសម្បត្តិរបស់ខ្សែការពារលេខ១៩ Bonucci នៅនាទី៦៧ ដើម្បីបិទមាត់សំឡេងស្រែកហ៊ោរបស់អ្នកគាំទ្រអង់គ្លេស និងបង្កើនក្តីសង្ឃឹមឡើងវិញ។

ក្រោយពេលតាមស្មើ អ៉ីតាលីហាក់មិនសូវសម្រុកខ្លាំងប៉ុន្មានឡើយដោយលេងតាមបច្ចេកទេស ប៉ុន្តែនៅតែអាចគ្រប់គ្រងបាល់បានច្រើនជាងអង់គ្លេសដែលព្យាយាមការពារច្រើន។

លទ្ធផល ១-១រក្សារហូតចប់៩០នាទី ដូច្នេះត្រូវបន្ថែមម៉ោង១៥នាទីពីរដង ប៉ុន្តែក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់ទម្លាយសំណាញ់ទីគ្នាបានឡើយ។ ទីបំផុតការប្រកួតត្រូវបញ្ចប់ដោយប៉េណាល់ទីដើម្បីរកអ្នកឈ្នះ។

សម្រាប់ការស៊ុតប៉េណាល់ទី៥គ្រាប់ដូចគ្នា អ្នកចាំទីរបស់ក្រុមជម្រើសជាតិទាំងពីរធ្វើបានល្អដូចគ្នា។ សរុបទៅអង់គ្លេសស៊ុតបានសម្រេចតែ២គ្រាប់ប៉ុណ្ណោះ និងស៊ុតអត់ចូល៣គ្រាប់ ខណៈអ៉ីតាលីស៊ុតចូល៣គ្រាប់ និងស៊ុតមិនចូល២គ្រាប់៕

នេះជាប្រវត្តិសាស្ត្រលើកទី២សម្រាប់អ៉ីតាលីគ្រងជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប បន្ទាប់ពីលើកទី១ឈ្នះនៅឆ្នាំ១៩៦៨។ អ្វីដែលអស្ចារ្យទៀតនោះ ក្រោមការដឹកនាំរបស់លោកគ្រូ Roberto Mancini ក្រុមជម្រើសជាតិអ៉ីតាលីមិនទាន់បរាជ័យម្តងណាឡើយក្នុងចំណោម៣៤ចុងក្រោយនេះ។

ចំណែកអង់គ្លេសវិញនេះជាលើកដំបូងដែលបានឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ដ៏ធំនេះគិតចាប់តាំងពីឆ្នាំ១៩៦០មក៕









អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


