ព័ត៌មានជាតិ
ឡោមព័ទ្ធខន់ដូរបង្កប់ខារ៉ាអូខេមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុស ស្រីជិត១០០នាក់
ទីតាំងបង្កប់ការ៉ាអូខេ នៅក្នុងខន់ដូរមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ភាគច្រើនជនជាតិចិន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នៅខន់ដូរ មួយកន្លែង ផ្លូវលេខ២២២កែង៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រារាជធានីភ្នំពេញ។

សមត្ថកិច្ចដែលចុះឡោមព័ទ្ធការឆ្មក់បង្ក្រាបទីតាំងខន់ដូរដែលលួចបង្កប់ខារ៉ាអូខេខាងលើនេះ ដោយមានការបញ្ជាផ្ទាល់ពីលោកស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណជិត១០០នាក់ រួមទាំងវត្ថុតាំងមួយចំនួនមានទាំងរថយន្តជាច្រើនគ្រឿងបន្ថែមទៀតបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បច្ចុប្បន្នមនុស្សប្រុសស្រីទាំងអស់ ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរនឹងចាត់ការទៅតាមនិតិវិធី៕
អត្ថបទ ៖ រស្មី






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់