ព័ត៌មានអន្ដរជាតិ
អាមេរិក តម្រូវឱ្យសិស្ស-និស្សិតនិងបុគ្គលិក ធ្វើតេស្តរកកូវីដប្រចាំសប្ដាហ៍ មុនត្រឡប់ចូលសាលារៀនវិញ
ទីក្រុង ឡូសអេនជឺឡេស (Los Angeles ) នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក បានកំណត់ឱ្យសិស្ស-និស្សិតនិងបុគ្គលិកអប់រំទាំងអស់ពាក់ម៉ាសជាកំហិត ក៏ដូចជាត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ មុនត្រឡប់ចូលសាលារៀនវិញនាពេលឆាប់ៗខាងមុខ។

ក្រោយរកឃើញការកើនឡើងនៃករណីឆ្លងវីរុសបំប្លែងខ្លួន Delta ព្រមជាមួយផែនការបើកសាលារៀនឡើងវិញនៅពាក់កណ្ដាលខែសីហាខាងមុខ អាជ្ញាធរតម្រូវឱ្យមានការធ្វើតេស្តប្រចាំសប្តាហ៍សម្រាប់សិស្ស-និស្សិត និងលោកគ្រូអ្នកគ្រូដើម្បីធានាសុវត្ថិភាពគ្រប់គ្នា ដែលសូម្បីតែអ្នកចាក់វ៉ាក់សាំងរួចរាល់ ក៏មិនលើកលែងកាតព្វកិច្ចនេះដែរ។
ការធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងធ្វើឡើងសម្រាប់បុគ្គលគ្រប់រូប ដោយមិនគិតពីស្ថានភាពចាក់វ៉ាក់សាំងឬអត់ឡើយ ហើយវានឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ យោងតាមការណែនាំថ្មីចុងក្រោយពីមន្ទីរសុខាភិបាលសាធារណៈនៃទីក្រុងឡូសអេនជឺឡេស ហៅកាត់ LAUSD។

LAUSD ធ្វើបែបនេះដើម្បីតាមដានស្ថានភាពសុខភាពប្រជាពលរដ្ឋ ក្នុងការរៀបចំឱ្យលោកគ្រូអ្នកគ្រូ និងសិស្សសាលាវិលត្រឡប់មកសិក្សាដោយផ្ទាល់វិញនៅថ្ងៃទី ១៦ ខែសីហា។
ដើមឡើយ LAUSD ទាមទារការធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់តែអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងប៉ុណ្ណោះ ប៉ុន្តែពេលនេះគ្រប់គ្នាត្រូវធ្វើតេស្ត មុនអនុញ្ញាតឱ្យចូលសាលារៀន។

រដ្ឋបាលទីក្រុងឡូសអេនជឺឡេសជឿជាក់ថា ការធ្វើតេស្តរកមេរោគ ជាស្តង់ដារសុវត្ថិភាពខ្ពស់បំផុត បន្ទាប់ពីការរក្សាគម្លាតសង្គម ការធ្វើអនាម័យ ការលាងសម្អាតដៃ និងការពាក់ម៉ាស។
ស្របពេលគ្នាដែរ ក្រុមហ៊ុន សាកលវិទ្យាល័យ និងសាជីវកម្មជាច្រើននៅទូទាំងសហរដ្ឋអាមេរិកសុទ្ធសឹងតម្រូវឱ្យសិស្ស-និស្សិត និងនិយោជិតដែលទទួលថ្នាំបង្ការរួចហើយ ត្រូវធ្វើតេស្តនិងពាក់ម៉ាសជាកំហិត ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ និងវីរុសបំប្លែងខ្លួន Delta នៅក្នុងសហគមន៍ ព្រមទាំងឆាប់បានវិលទៅរកភាពប្រក្រតីវិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ Delta វាយលុកខ្លាំង លោក បៃដិន ប្រាប់រដ្ឋឲ្យផ្តល់ប្រាក់១០០ដុល្លារដល់អ្នកចាក់វ៉ាក់សាំងថ្មី

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស