Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សៀង ណាំ ផ្តល់​រ៉ឺម៉ក​ម៉ូតូ​ចំនួន​៥​គ្រឿង​ជូន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ សម្រាប់​ដឹក​សម្ភារ​និងអ្នកជំងឺ​កូ​វិដ ​

បានផុស

នៅ

ដោយ​មើលឃើញ​ពី​តម្រូវ​ការចាំបាច់​ក្នុង​ការដឹក​សម្ភារៈ​ផ្សេងៗ​នៅក្នុង​បរិវេណ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវ​១៩ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​ខេត្តសៀមរាប បានផ្តល់​រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​៥​គ្រឿង ដែល​បានមកពី​សប្បុរសជន​មួយចំនួន​ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប សម្រាប់​ដឹក​សម្ភារៈ និង​ដឹក​អ្នកជំងឺ​កូ​វីដ​១៩ ចល័ត​ពី​អគារ​មួយ ទៅ​អគារ​មួយ និង​សម្រាប់​ការងារ​ផ្សេងៗ​ទៀត​ដែល​ខាង​មន្ទីរពេទ្យ​ចាំបាច់​ត្រូវ​ប្រើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​៥​គ្រឿង​នេះ ត្រូវបានលោក សុខ តុញ តំណាងឱ្យ​ឯកឧត្តម សៀង ណាំ នាំយក​ទៅ​ប្រគល់ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០២​ ខែសីហា​ ឆ្នាំ​២០២១​នេះ​។ ហើយ​រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​៥​គ្រឿង​នេះ បានមកពី​សាកល​វិទ្យាល័យ​អង្គរ​ចំនួន​២​គ្រឿង និងអង្គរ អ៊ី​កូ រ៉េ​ស៊ី​ដេ​ន គម្រោង​អចលនទ្រព្យ​ចំនួន​២​គ្រឿង ព្រមទាំងយានដ្ឋាន​ ម៉េង​ ​ឌី ​និង​ក្រុមហ៊ុន​ម៉េង​ឌី​វែ​ល​ឡុ​ប​មែន​ចំនួន​១​គ្រឿង​ផងដែរ​។​

លោក សុខ តុញ បាន​មានប្រសាសន៍​ឱ្យដឹងថា កន្លងមកនេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ ក៏ដូចជា​រូបលោក​ផ្ទាល់​ បានផ្តល់​សម្ភារៈ និង​ស្បៀងអាហារ​ទៅដល់​អាជ្ញាធរ ក្រុង ស្រុក និង​ខេត្ត ដើម្បី​ជាការ​ចូល​រួម​ជាមួយ​អាជ្ញាធរ​ក្នុង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ហើយ​នៅថ្ងៃនេះ ក៏បានផ្តល់​រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​៥​គ្រឿង​ដល់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​។ ដែល​ការផ្តល់ជូន​នូវ រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​នេះ ដោយសារតែ​ឃើញថា នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវ​១៩ មាន​ជួប​ការលំបាក​ក្នុង​ការដឹក​សម្ភារៈ​សម្រាប់​ផ្គត់ផ្គង់​នៅ​បរិវេណ​មន្ទីរពេទ្យ ជាពិសេស​គឺ​ការ​ចល័ត​អ្នកជំងឺ​ពី​អគារ​មួយ​ទៅ​អគារ​មួយទៀត​នៅពេល​មាន​ភ្លៀង​ម្តងៗ​។​

លោក​បាន​បន្តថា រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​ចំនួន​៥​គ្រឿង​នេះ និង​ចូលរួមចំណែក​ជួយ​ដល់​ខាង​មន្ទីរពេទ្យ​ឱ្យមាន​ភាពងាយស្រួល​ជាង​មុន​សម្រាប់​បម្រើការ​ងា​ដឹកជញ្ជូន​ផ្សេងៗ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​។​

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​ដល់ឯក​ឧត្តម​អ្នកឧកញ៉ា សៀង ណាំ និង​សប្បុរសជន​នានា ដែល​បានផ្តល់​សម្ភារ និង​រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​នេះ​។ លោក​វេជ្ជបណ្ឌិតថា បច្ចុប្បន្ននេះ​ខាង​មន្ទីរពេទ្យ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​ព្យាបាល ជំងឺ​កូ​វីដ​១៩​មានការ​មមាញឹក​ណាស់ ដោយសារ​តែមាន​អ្នកជំងឺ​កូ​វីដ​ច្រើន ហើយ​ការងារ​ដឹកជញ្ជូន​ក៏​ច្រើន ដូចនេះ ពេល​ទទួល​បាន​រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​នេះ​ទៅ និង​ជួយ​សម្រួល​បាន​មួយចំណែក​ដែរ ព្រោះ រ៉ឺម៉ក​ម៉ូតូ​ប្រើ​អាគុយ​នេះស្រួល​បទ​បែន នៅតាម​កន្លែង​តូចចង្អៀត ជា​ពិ​សេ​ពេល​ដឹក​អ្នកជំងឺ​ពី​អគារ​មួយ​ទៅ​អគារ​មួយទៀត​មាន​ភាពងាយ​ស្រួល​អាច​កា​រពារ​កំដៅ និង​ទឹកភ្លៀង​ផងដែរ​៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម