សុខភាព
អ្នកកើតជំងឺទឹកនោមផ្អែម គួរគប្បីអនុវត្តតាមរបៀបខាងក្រោមនេះ
ក) របបអាហារដ៏ត្រឹមត្រូវសម្រាប់អ្នកជំងឺទំនោមផ្អែម
ការរស់នៅដោយផាសុកភាព ជាកិច្ចការចាំបាច់ចាំបាច់សម្រាប់មនុស្សទូទៅ និងជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ សូមបញ្ជាក់ថា អាហារដែលល្អសម្រាប់មនុស្ស ដែលមានជំងឺទឹកនោមផ្អែម គឺវាល្អសម្រាប់មនុស្សទូទៅ(មិនមែនជាអាហារតមទេ ដូចការលើកឡើងនៃមនុស្សមួយចំនួននោះទេ)៖
– ជៀសវាងអាហារដែលសំបូរខ្លាញ់
– អាចហូបបានច្រើន បន្លែ ផ្លែឈើមិនទុំខ្លាំងពេក គ្រាប់ធញ្ញជាតិ និងបរិភោគបាយសំរូប
– ហូបបរិមាណតិចតួចនូវជាតិស្ករកែច្នៃ (ដំណាប់ និងស្ករគ្រាប់)
– រក្សាបរិមាណជាតិស្រវឹងសមរម្យ
– បញ្ឈប់ការជក់បារីជាដាច់ខាត
– បរិភោគឲ្យបានទៀងពេល (ជៀសវាងការបង្អត់អាហារ)

ខ) ការពិនិត្យជាតិស្ករ តាមដានជាតិស្ករព្រឹកព្រហាមមុនអាហារ ដើម្បីបញ្ជាក់ថា មានជំងឺទឹកនោមផ្អែមមែនឬ មិនមែន?
នៅពេលបរិភោគចូលទៅនោះ អាហារត្រូវបានបំបែកជាគ្លុយគូស(ជាតិស្ករ)។ ជាតិស្ករទាំងនោះជួយកោសិការបស់អ្នកបង្កើតថាមពលដែលអ្នកត្រូវការសម្រាប់សុខភាព។ អាំងស៊ុយលីនជាអ័រម៉ូនសំខាន់តែមួយគត់ក្នុងខ្លួនមនុស្សយើង ដែលមានភារកិច្ចដឹកនាំជាតិស្ករយកទៅប្រើប្រាស់នៅគ្រប់កោសិកានៃរាងកាយទាំងមូល ដើម្បីបម្លែងទៅជាប្រភពថាមពល អាចឲ្យជីវិតអាចរស់នៅបាន។ នៅពេលដែល រាងកាយយើងមិនអាចប្រើប្រាស់អោយមានប្រសិទ្ធិភាពដូចធម្មតានូវអ័រម៉ូនឈ្មោះអាំងស៊ុយលីន នោះនាំឲ្យការលើសជាតិស្ករក្នុងឈាម (ឫហៅថា ជំងឺទឹកនោមផ្អែម)។ មានន័យថា ឫមួយ មានអាំងស៊ុយលីនគ្រប់គ្រាន់តែគ្មានប្រសិទ្ធិភាព ឫមួយមានអាំងស៊ុយលីនមានប្រសិទ្ធិភាព តែបរិមាណមិនគ្រប់គ្រាន់សម្រាប់ដឹកជញ្ជូនស្ករយកទៅប្រើប្រាស់ឫមួយមានបញ្ហាទាំងពីរ (ដែលជាករណីទូទៅភាគច្រើន នៃជំងឺទឹកនោមផ្អែមប្រភេទពីរ កើតលើមនុស្សធំ)។

បញ្ជាក់៖ ការលើសជាតិស្ករក្នុងឈាម ជាក្តីកង្វល់ចម្បងដ៏ធំនៃវេជ្ជសាស្ត្រយើងនាពេលបច្ចុប្បន្ន ពីព្រោះផ្តើមចេញពីបញ្ហាលើសជាតិស្ករក្នុងឈាមតែមួយមុខ នាំទៅដល់ផលប៉ះពាល់ស្ទើរគ្រប់សរីរាង្គទាំងអស់ ដែលអាចនាំទៅដល់ទាំងពិការភាព និងអាយុជីវិត។
បើមិនបានព្យាបាលត្រឹមត្រូវនិងឲ្យទាន់ពេលវេលា ជំងឺនេះបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា៖
– ផលប៉ះពាល់បណ្តាលខ្សោយតម្រងនោម
– ការខូចសាច់ដុំបេះដូង ដោយមកពីស្ទះសរសៃឈាមបេះដូង
– ដាច់ ឬស្ទះសរសៃឈាមខួរក្បាល
– ពិការភាពភ្នែក
– និងការបាត់បង់ការដឹងប្រព័ន្ធប្រសាទអវយវៈ ដែលនាំដល់ការងាយមានរបួសជើង និងការវះកាត់ជើង
គ) ការធ្វើលំហាត់ប្រាណ
– អ្វីដែលអ្នកគួរធ្វើ មុនចាប់ធ្វើហាត់ប្រាណ
• ស្លៀកពាក់សំលៀកបំពាក់សមល្មមមិនតឹងពេក ពាក់ស្បែកជើងមានទ្រនាប់ស្រួលហ្វឹកហាត់
• យកតាមខ្លួននូវដំស្ករ សម្រាប់ពេលចុះជាតិស្ករខ្លាំង
• សូមពិនិត្យជាតិស្ករមុន និងក្រោយពេលធ្វើលំហាត់ប្រាណ
– លំហាត់ប្រាណប្រភេទណាមួយដែលអ្នកចូលចិត្ត (ហែលទឹក ការដើរ ការរាំ លេងតេនីសវាយសី ទាត់បាល់ និងការងារផ្ទះ
– គួរធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍
– បើសិនអ្នកចាក់ផ្តើមចាក់អាំងស៊ុយលីន សូមធ្វើការហាត់ប្រាណសន្សឹមៗ ដោយមានដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកជំនាញ

បញ្ជាក់៖ ផលប្រយោជន៍ពីការធ្វើលំហាត់ប្រាណ៖
• ធ្វើឲ្យប្រសើរនូវការគ្រប់គ្រងជាតិស្កររបស់អ្នក
• ធ្វើឲ្យប្រសើរនូវសម្ពាធឈាម និងចលនាសន្លាក់
• ជួយឲ្យអ្នកស្រក ឫរក្សាទម្ងន់បានល្អ
• ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ដែលជាផលវិជ្ជមានប្រសើរបំផុតសម្រាប់សុខភាពបេះដូង
ដើម្បីស្វែងយល់បន្ថែមពីរបបចំណីអាហារ ក៏ដូចជាវិធីធ្វើយ៉ាងណាឲ្យសុខភាពល្អ បងប្អូនអាចមកប្រឹក្សាជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យកាល់ម៉ែត បានជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហេតុអ្វីបានជាមនុស្សកំពុងពេញកម្លាំង បានជាស្លាប់ភ្លាមៗទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


