ព័ត៌មានអន្ដរជាតិ
ទិន្នន័យថ្មី បង្ហាញពីប្រសិទ្ធភាព វ៉ាក់សាំង២ប្រភេទ ប្រឆាំងវីរុសបំប្លែងខ្លួន Delta
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ អាចនឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta មានប្រភពចេញពីប្រទេសឥណ្ឌាទេ បើប្រៀបធៀបទៅនឹងមេរោគទម្រង់ដើម។
ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌល Mayo Clinic នៅទីក្រុង Rochester រដ្ឋ Minnesota បានរកឃើញថា វ៉ាក់សាំង Pfizer -BioNTech ដែលត្រូវបានប្រើជាទូទៅបំផុតនៅសហរដ្ឋអាមេរិក គឺមានប្រសិទ្ធភាពត្រឹមតែ ៤២ ភាគរយប៉ុណ្ណោះ ប្រឆាំងនឹងការឆ្លងនៅក្នុងខែកក្កដា។
ទន្ទឹមនឹងនេះដែរ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពត្រឹមតែ ៧៦ ភាគរយប៉ុណ្ណោះ។
ការផ្លាស់ប្តូរប្រសិទ្ធភាពវ៉ាក់សាំង គឺស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃអត្រាឆ្លង Delta នៅក្នុងរដ្ឋ Minnesota ពោលគឺកើនពី០,៧ភាគរយក្នុងខែឧសភា ដល់ទៅជាង៧០ភាគរយក្នុងខែកក្កដា។
ក្នុងរយៈពេល៦ខែដំបូង ប្រហែល៩០ភាគរយ ត្រូវបានគេមើលឃើញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបានចាប់ផ្តើមធ្លាក់ចុះនៅខែមិថុនា។
យ៉ាងណាក្តី ប្រសិទ្ធភាព បានធ្លាក់ចុះយ៉ាងខ្លាំងនៅខែកក្កដា ដោយសារតែវីរុសបំប្លែងខ្លួន Delta បានវាយលុកសហរដ្ឋអាមេរិក។
ទោះបីជាមានការកើនឡើងនៃការឆ្លងក៏ដោយ ប៉ុន្តែវ៉ាក់សាំងនៅតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យនិងករណីធ្ងន់ធ្ងរពីវីរុស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផុតច្រើនខែហើយ ទើបធ្លាយព័ត៌មាន គិលានុបដ្ឋាយិកាអាល្លឺម៉ង់ យកទឹកអំបិលក្លែងជាវ៉ាក់សាំង ចាក់ឲ្យប្រជាជន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ