សុខភាព
ប្រើគ្រឿងផ្សំ ៣ មុខនេះច្រើនក្នុងអាហារ ប្រៀបបាននឹងយកជំងឺដាក់ខ្លួន
ចម្អិនម្ហូបអាហារម្តងៗ យើងតែងប្រើគ្រឿងផ្សំជាច្រើនមុខ ដើម្បីបន្ថែមរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ ក្នុងនោះមានគ្រឿងផ្សំ ៣ មុខ ដែលគេប្រើញឹកញាប់ជាងគេ គឺ អំបិល ស្ករ និងប៊ីចេង។ ចំពោះគ្រឿងផ្សំទាំង៣នេះ អ្នកជំនាញអះអាងថា បើយើងប្រើច្រើនពេកប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់។

១. អំបិល
អំបិលជាគ្រឿងផ្សំដ៏ពេញនិយម ដែលសឹងគ្រប់មុខម្ហូបមិនអាចខ្វះអំបិលបានឡើយទោះតិច ឬច្រើ។ តែទោះយ៉ាងណាយើងម្នាក់ៗត្រូវកំណត់បរិមាណវាតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) ប៉ុណ្ណោះ ទើបមិនមានផលប៉ះពាល់ចំពោះសុខភាព បើតាមអង្គការសុខភាពពិភពលោក។ ញ៉ាំប្រៃជាមូលហេតុឈានទៅមានជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ- ពោះវៀន ក្រួសតម្រងនោម និងជំងឺជាច្រើនទៀត។
២. ស្ករ

អង្គការសុខភាពពិភពលោកណែនាំឱ្យមនុស្សពេញវ័យញ៉ាំជាតិស្ករសរុបតិចជាង ១០% ក្នុងចំណីអាហារសរុបប្រចាំថ្ងៃ ឯកុមារវិញតិចជាង ៥%។ “ស្ករ” ជាសារធាតុបន្ថែមក្នុងចំណីអាហារ ជួយឲ្យមានរសជាតិផ្អែម ឆ្ងាញ់ ទាក់ទាញ និងចង់ញ៉ាំ។ យ៉ាងណា បើយើងញ៉ាំជាតិស្ករច្រើនពេក នាំឲ្យមានបញ្ហាគ្រោះថ្នាក់ចំពោះសុខភាព ពិសេសទៅជាធាត់លើសទម្ងន់ ប្រឈមនឹងកើតជំងឺសរសៃឈាមបេះដូង លើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូងជាដើម។
៣. ប៊ីចេង

ប៊ីចេងជាម៉ូលេគុលគីមី ប្រើជាគ្រឿងបន្ថែមរសជាតិ និងរក្សាគុណភាពអាហារ។ ជាយូរមកហើយ យើងតែងឮពាក្យចចាមអារ៉ាមលើកឡើងថា ញ៉ាំប៊ីចេងធ្វើឲ្យពុកឆ្អឹង តែមកដល់ពេលនេះមិនទាន់មានភស្តុតាងណាបញ្ជាក់រឿងនេះជាការពិតនៅឡើយ។ ទោះមិនបង្កឲ្យពុកឆ្អឹង ប៊ីចេងអាចបង្កឲ្យមានជំងឺផ្សេងៗជាច្រើន។ ប៊ីចេង ដែលជាសារធាតុរំញោចរសជាតិ អាចបង្កឲ្យយើងឈឺក្បាល ដូច្នេះដើម្បីទទួលបានសុខភាពល្អ គួរតែប្រើប៊ីចេងនៅក្នុងកម្រិតតិចបំផុត ហើយបើគិតថាខ្លួនឯងប្រតិកម្មដូចជា ឈឺក្បាល បែកញើស វិលមុខ ស្ពឹកដៃជើង ឬកន្លែងផ្សេង ឈឺទ្រូង ក្អួត ចង្អោរ គួរចៀសវាងអាហារមានជាតិប៊ីចេង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រឿងទេសដែលបង្កើនភាពស៊ាំដល់រាងកាយ ខណៈអាចរកបានដោយងាយនៅក្នុងផ្ទះ
ចុចអាន៖ ឱសថរុក្ខជាតិ ពិតជាអាចការពារកូវីដបាន ឬគ្រាន់តែជាពាក្យចចាមអារ៉ាម

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ