កីឡា
បើឈ្នះថ្ងៃនេះ ប្រជាជនត្រៀមតែបោះឆ្នោតឲ្យ Pacquiao ធ្វើជាប្រធាធិបតីហ្វីលីពីន
Manny Pacquiao ម្ចាស់ជើងឯកប្រដាល់ពិភពលោក ៨ សម័យ និងជាសមាជិកព្រឹទ្ធសភារបស់ប្រទេសហ្វីលីពីន នឹងត្រូវជួបជាមួយកីឡាករគុយបា Yordenis Ugas នៅទីក្រុង Las Vegas នៅយប់ថ្ងៃសៅរ៍ (ព្រឹកថ្ងៃអាទិត្យម៉ោងនៅកម្ពុជា) ហើយវាជាការប្រកួតដ៏សំខាន់មួយ ដែលអាចចាប់ផ្តើមយុទ្ធនាការរបស់គាត់ ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់ហ្វីលីពីន ។

ខណៈដែល Pacquiao វ័យ ៤២ ឆ្នាំបានផ្តោតលើនយោបាយក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ការដណ្តើមយកជ័យជម្នះក្នុងនាមជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក នឹងធ្វើជាការរំឭកដល់ប្រជាជនហ្វីលីពីនអំពីរឿងរ៉ាវជីវិតដ៏អង់អាចរបស់គាត់ ហើយអាចនឹងយកឈ្នះបេះដូងប្រជាជនឲ្យបោះឆ្នោតជូនរូបគេ ។
អ្នកនាំពាក្យនយោបាយរបស់ Pacquiao បានប្រាប់ទូរទស្សន៍ Al Jazeera ថា “ការប្រកួតប្រដាល់នេះគ្រាន់តែជាប្រាក់រង្វាន់ប៉ុណ្ណោះ ។ បន្ទាប់ពីការប្រកួតនៅ Las Vegas វានឹងក្លាយជាការប្រយុទ្ធដ៏ធំបំផុតនៃជីវិតរបស់គាត់សម្រាប់ការបោះឆ្នោតនៅខែឧសភាឆ្នាំក្រោយ ហើយប្រសិនបើគាត់ឈ្នះ Ugas វានឹងបន្ថែម និងជំរុញឲ្យប្រជាជនកាន់តែគាំទ្រគាត់” ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីននឹងធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីដើម្បីជំនួសលោក Rodrigo Duterte នៅក្នុងខែឧសភា ឆ្នាំ ២០២២ ។
រហូតមកដល់ពេលថ្មីៗនេះ Pacquiao មានជំហរល្អក្នុងការកាន់តំណែងជាប្រធានាធិបតី ។ គាត់បានក្លាយជាប្រធានគណបក្សនយោបាយ PDP-Laban របស់លោក Duterte នៅខែធ្នូ ឆ្នាំ ២០២០ ហើយវាហាក់ដូចជាចលករជំរុញនៅពីក្រោយលោក Duterte ដែលកំពុងរៀបចំសម្រាប់ Pacquiao ខណៈលោក Duterte ខ្លួនឯងថែមទាំងហៅអ្នកប្រដាល់រូបនេះថាជា “ប្រធានាធិបតីហ្វីលីពីនបន្ទាប់” ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ រង់ចាំរាប់ខែ ស្រាប់តែជិតដល់ថ្ងៃប្រកួត Errol Spence ប្រកាសដកខ្លួន មិនវាយជាមួយ Pacquiao វិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


