សុខភាព
រត់ហាត់ប្រាណរបៀបនេះ អាចជួយដុតកាឡូរីបានកាន់តែច្រើន
មនុស្សយើងមួយចំនួនជ្រើសរើសយកការរត់ធ្វើជាលំហាត់ប្រាណដើម្បីពង្រឹងបេះដូងនិងប្រព័ន្ធសរសៃឈាមតែក៏មានគ្នាយើងផ្សេងមួយចំនួនទៀតបែរជាជ្រើសរើសយកការរត់ធ្វើជាលំហាត់ប្រាណដើម្បីដុតកាឡូរី និងដើម្បីរក្សារូបរាងកាយទៅវិញ។ ជាយូរឆ្នាំមកហើយ ដែលអ្នកហាត់ប្រាណជាច្រើន បញ្ជាក់ថាការរត់គឺជាវិធីហាត់ប្រាណដែលមានប្រសិទ្ធភាពមួយដើម្បីដុតជាតិខ្លាញ់ និងកាឡូរីក្នុងខ្លួន។
១- ចំពោះអ្នករត់ដែលមានទម្ងន់ខ្លួនធម្មតា

ជាទូទៅចំពោះគ្នាយើងដែលរត់និងមានទម្ងន់ខ្លួនមធ្យមគឺអាចដុតកាឡូរីបាន ១០០កាឡូរីក្នុងចម្ងាយរត់១ម៉ាយ (ប្រហែល ១,៦ គីឡូម៉ែត្រ)។ ចំនួនកាឡូរីដែលដុត គឺមិនអាស្រ័យលើរយៈពេលរត់ទេ ជាឧទាហរណ៍ បើយើងចំណាយពេល ២០នាទី រត់ចម្ងាយ១ម៉ាយ កន្លះ យើងដុតបាន១៥០កាឡូរី ប៉ុន្តែបើយើងរត់ក្នុងល្បឿនលឿនជាងនេះ ហើយអាចរត់បានចម្ងាយឆ្ងាយជាងនេះពីរដង ក្នុងរយៈពេលដូចគ្នា នោះយើងនឹងដុតបាន ៣០០ កាឡូរី។ ដូចនេះហើយ បើសិនយើងមិនមានពេលច្រើនទេ យើងអាចបង្កើនកម្រិតក្នុងការហាត់រត់ឲ្យខ្លាំងដើម្បីអាចទទួលបានប្រសិទ្ធិភាពដូចគ្នា។ ត្រូវប្រាកដថា យើងមិនត្រូវបង្ខំខ្លួនឯងខ្លាំងពេកទេ ព្រោះថាការហាត់ប្រាណខ្លាំងពេក អាចនឹងនាំឲ្យមានផលវិបាកចំពោះសុខភាពរបស់យើងបាន។
២- ចំពោះអ្នករត់ដែលលើសទម្ងន់

មនុស្សដែលមានទម្ងន់ខ្លួនលើសទម្ងន់ នឹងដុតកម្រិតកាឡូរីកាន់តែខ្លាំងនៅពេលហាត់រត់ បើធៀបជាមួយអ្នកដែលមានទម្ងន់តិចជាង។ នេះមានន័យថា បើខ្លួនយើងកាន់តែធ្ងន់ កម្រិតកាឡូរីដែលដុតគឺកាន់តែច្រើន។ ទាំងនេះគឺជាព័ត៌មានដែលល្អបំផុតសម្រាប់គ្នាយើងដែលចង់បានរាងកាយសមសួនមកវិញ។
៣- កម្រិតកាឡូរីក្រោយការរត់

ពេលដែលយើងរត់កាន់តែលឿន ចង្វាក់បេះដូងរបស់យើងនឹងកាន់តែកើនឡើង។ បន្ទាប់ពីការរត់ខ្លាំងរួចមក រាងកាយនឹងត្រូវការពេលមួយចំនួនដើម្បីឲ្យត្រលប់មកប្រក្រតី និងសម្រួលមកស្ថានភាពធម្មតាវិញ។ ដោយសារតែបេះដូងកំពុងតែលោតខ្លាំង រាងកាយយើងនឹងចំណាយកម្រិតកាឡូរីកាន់តែច្រើនទៅៗ ទោះបីជាយើងឈប់រត់ហើយក៏ដោយ ដែលនេះហើយជារបៀបដែលរាងកាយដុតកាឡូរី។ ដូចនេះ យើងគួរតែជ្រើសរើសយកគុណប្រយោជន៍ពីសកម្មភាពនេះ ដើម្បីជួយជំរុញឲ្យដុតជាតិខ្លាញ់កាន់តែច្រើន ដោយរួមផ្សំការរត់នឹងពេលសម្រាក។ នេះជាឧទាហរណ៍ដើម្បីជំរុញការដុតកាឡូរីក្រោយហាត់ប្រាណ៖
-កម្ដៅសាច់ដុំ ៥នាទី
-រត់ក្នុងល្បឿនលឿន ១នាទី រួចរត់ក្នុងល្បឿនយឺត ១នាទី រួចធ្វើរបៀបនេះចំនួន ៥ដង
-ឈប់សម្រាករយៈពេល ៥នាទី
បន្ថែមលើនេះ បន្ទាប់ពីរត់រួច សូមប្រាកដថាយើងត្រូវសម្រាក ប្រហែល ៣០នាទី ទៅមួយម៉ោងមុននឹងចាប់ផ្ដើមញ៉ាំអាហារ ដើម្បីឲ្យរាងកាយមានពេលដុតកម្ទេចជាតិខ្លាញ់ដែលលើសនោះកាន់តែលឿន។ ការធ្វើដូចនេះ យើងនឹងស្រកទម្ងន់កាន់តែលឿន។

កម្មវិធីសម្រកទម្ងន់ជាច្រើន គឺប្រើតាមវិធីហាត់ខាងលើនេះដោយសារតែប្រសិទ្ធិភាពដ៏ល្អរបស់វិធីនេះ។ កម្រិតពិតប្រាកដនៃការដុតកម្រិតកាឡូរី គឺអាស្រ័យលើស្ថានភាពសុខភាព និងរាងកាយរបស់មនុស្សម្នាក់ៗ ដែលមានអត្រាសាច់ដុំនិងកម្រិតជាតិខ្លាញ់សរុបក្នុងខ្លួនរបស់យើងដែរ។
ជាការសំខាន់គឺត្រូវចាប់ផ្ដើមយឺតៗជាមុនសិន ជាពិសេសបើយើងជាមនុស្សដែលមិនសូវមានសកម្មភាពក្នុងរយៈពេលយូរ។ ដើម្បីចៀសវាងកុំឲ្យខ្លួនឯងនឿយហត់ខ្លាំង យើងគួរព្យាយាមកម្រិតការរត់របស់ខ្លួនដោយចាប់ផ្ដើមយឺតៗជាមុនសិន និងបង្កើនបន្តិចម្ដងៗ។ បើសិនយើងធ្លាប់មានបញ្ហារបួសលើសន្លាក់ឆ្អឹង ឬជើង យើងគួររកជំនួយពីគ្រូពេទ្យជាមុនសិន មុននឹងហាត់រត់ ដើម្បីចៀសពីការឈឺចាប់អំឡុងពេលរត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ភេសជ្ជៈប៉ុន្មានមុខនេះល្អសម្រាប់ផឹក ក្រោយពេលហាត់ប្រាណរួច
ចុចអាន៖ ចង់រត់ហាត់ប្រាណឲ្យស្រកទម្ងន់ ត្រូវដឹងតិចនិកទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ