ព័ត៌មានជាតិ
ជាងសង់ខុសបច្ចេកទេស រូបបដិមាឆ្លាក់ជាប់ជញ្ជាំងភ្នំសំពៅ សង់រាប់ឆ្នាំមិនទាន់រួច
ខេត្តបាត់ដំបង÷ ភ្នំសំពៅជាតំបន់ដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ ក្នុងចំណោមតំបន់ភ្នំផ្សេងៗទៀតក្នុងខេត្តបាត់ដំបង។ មានចម្ងាយ១២គីឡូម៉ែត្រពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ បច្ចុប្បន្នកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ មកកម្សាន្តពិសេសល្អាងសត្វប្រចៀវមានអ្នកទស្សនាច្រើនជាងគេ ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សេងទៀតនៅតំបន់នេះ។
ដោយសារតែកំណើនភ្ញៀវទេសចរណ៍នេះហើយ ទើបភ្នំសំពៅត្រូវបានមន្ទីរជំនាញសហការជាមួយអាជ្ញាធរខេត្តសាងសង់ធ្វើការឆ្លាក់រូបបដិមានៅតាមជញ្ជាំងភ្នំបន្ថែមទៀត ដើម្បីបង្កើនអារម្មណ៍និងចក្ខុរបស់អ្នកទស្សនា ក្នុងគោលបំណងបង្ហាញអំពីវប្បធម៌ខ្មែរដ៏ផូរផង់ដល់ភ្ញៀវអន្តរជាតិស្វែងយល់ ឱ្យកាន់តែច្រើនចំពោះវប្បធម៌របស់ខ្មែរតាមរយះរូបបដិមានេះ។
តែគួរឱ្យសោកស្តាយ រូបបដិមាដែលកំពុងតែសាងសង់ជិតរួចជាស្ថាពរនេះ ជាងបានធ្វើខុសពីគោលបំណងរបស់មន្ទីរជំនាញដែលបានសាសង់ជារូបបដិមាផ្ចាញ់ព្រះ ខណះខាងមន្ទីរគ្រោងសាងសង់ជារូបបដិមាត្រាស់ដឹង។
ឆ្លងតាមការសាងសង់រូបបដិមានេះ ក្រុមជាងចម្លាក់បានលើកឡើងថាឆ្លាក់តាមជញ្ជាំងភ្នំសំពៅ ប្រើរយះពេលរហូតដល់១២ឆ្នាំ ដោយសារតែថ្មភ្នំនេះមានផលលំបាកខ្លាំងដូចជាថ្មមានសភាពរឹងមាំហើយវាផុយស្រួយ ទើបត្រូវប្រើរយះពេលយូរយ៉ាងនេះ។
រហូតមកដល់ពេលនេះ រូបដិមាជិតសម្រេចជាស្ថាពរហើយ ខណះបានចាប់ផ្តើមសាងសង់ឡើងតាំងពីឆ្នាំ២០១២ គ្រោងសម្រេចលទ្ធផលក្នុងឆ្នាំ២០២១នេះ ប៉ុន្តែក៏ត្រូវបានផ្អាកការសាងសង់តែម្តង បើសិនជារុះរើវិញគួរឱ្យសោកស្តាយខាតទាំងពេលវេលា ខាតទាំងថវិការ។
ពាក់ព័ន្ធការផ្អាកបន្តសាងសង់រូបបដិមានេះ លោកគុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការខេត្តបានឆ្លើយតបសំនួរកម្ពុជាថ្មីយ៉ាងដូច្នេះថា សំណង់រូបបដិមានេះ ជាងឆ្លាក់ខុសបច្ចេកទេសព្រោះរូបបដិមាកំពុងធ្វើជារូបព្រះផ្ចាញ់មា មិនមែនរូបត្រាស់ដឹងទេ។ តែលោកមិនបានបញ្ជាក់ថាតើរូបបដិមាជារូបព្រះផ្ចាញ់មានេះ ត្រូវរុះរើឬក៏រក្សាទុកហើយសាងសង់រូបបដិមាត្រាស់ដឹងលើទីតាំងផ្សេងឬយ៉ាងណានោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អាយដល G-Devith ក៏ឈ្នះរង្វាន់ដែរ ឈ្នះ ១លានរៀល ពី វឌ្ឍនៈ ឡាហ្គឺរ៉េដ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតី ណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណយោធិន១៥រូប ចំណោមអ្នកស្លាប់២០រូប ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅកំពង់ស្ពឺ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចធិបតី ឧបត្ថម្ភជូនគ្រួសារយោធិនដែលស្លាប់មួយគ្រួសារ៨០លានរៀល ឯអ្នករងរបួស២០លានរៀល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជប៉ុន នឹងធ្វើរនាំងកម្ពស់២ម៉ែត្រកន្លះបាំងទេសចរមិនឲ្យមើលឃើញទេសភាពភ្នំហ្វូជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីជំនាញប្រើថវិកាជាតិលើការជួសជុលច្រាំងស្ពានវត្តគរ រហូតដល់ ៥ លើក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ណាសា រកឃើញសញ្ញាជីវិតលើភពមួយ ខណៈគេសង្ស័យថា ជា Alien