ជីវិតកម្សាន្ដ
អតីតបវរកញ្ញា២រូប របូតតំណែងដូចគ្នា នៅក្នុងឆ្នាំ ២០២១នេះ
គេកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២១នេះ កើតមានរឿងរ៉ាវដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចំនួនពីរករណីស្រដៀងគ្នាលើវិស័យដើរម៉ូដ ក្រោយពេលកើតរឿងដកហូតតំណែងអតីតបវរកញ្ញាដល់ទៅ២រូប ក្នុងកម្មវិធីផ្សេងគ្នា។
ចំពោះអតីតបវរកញ្ញាស្រស់សោភា២រូប ដែលរបួតតំណែងដូចគ្នា នៅក្នុងឆ្នាំ២០២១នេះគឺ
១.កញ្ញា សេង រដ្ឋា ខណៈជិតដល់ពេលត្រូវទៅប្រកួតប្រជែងលក្ខណៈអន្តរជាតិ Miss Grand Inte rnational2020 នៅទីក្រុងបាងកកប្រទេសថៃនាចុងខែមីនា ឆ្នាំ២០២១ ស្រាប់តែមានរឿងផ្ទុះឡើងនូវមតិខ្វែងគ្នារវាងបេក្ខនារីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២០(Miss Grand Cambodia202 0) សេង រដ្ឋា និងក្រុមហ៊ុនរៀបចំការប្រកួតដែលតំណាងឱ្យប្រទេសកម្ពុជា។
កាលនោះអ្នករៀបចំកម្មវិធី Miss Grand Cam bodia លោក អ៊ិន សុភិន បានប្រកាសដកហូតតំ ណែងម្ចាស់មកុដ MGC2020កញ្ញា សេង រដ្ឋា ដោយផ្ទេរទៅឲ្យបវរកញ្ញាជយលាភីលេខ៣ កញ្ញា លីវ ជីវលី វិញ។ អ្នករៀបកម្មវិធីក៏បញ្ជូនបវរកញ្ញា លីវ ជីវលី ចេញទៅប្រកួតMiss Grand Internati onal នៅក្នុងប្រទេសថៃបានយ៉ាងរលូនផងដែរ។


២.កញ្ញា នេត រក្សា ដែលជាបវរកញ្ញាលំដាប់រងទី៣ ត្រូវបានស្ថាប័នMCUប្រកាសដកតំណែងយ៉ាងអាថ៌កំបាំងផងដែរ។ ដំណឹងភ្ញាក់ផ្អើលនេះប ន្ទាប់ពីលោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជា បានធ្វើការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា មានការផ្ទេរតំណែងដោយបំពាក់ឆៀងបវរកញ្ញាលំដាប់រងទី៣ ទៅឲ្យកញ្ញា សួន ពិសី ដែលជាបវរកញ្ញាលំដាប់រងទី៤វិញ។

តាមការកត់សម្គាល់ ថ្វីត្បិតតែអតីតបវរកញ្ញាទាំង២រូបនេះ ត្រូវបានរបួតតំណែងដូចគ្នានៅក្នុងឆ្នាំ២ ០២១នេះក៏ពិតមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាព និងការគាំទ្រ នៅតែមានសន្ទុះ ខណៈការងារសិល្បៈទទួលបានបន្តបន្ទាប់មិនចាញ់អ្នកសិល្បៈឯទៀតឡើយ៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន