KPT+
មនុស្ស ៤ ប្រភេទ ចាស់ៗផ្ដាំដាច់ខាត បើយកខ្លួនបៀតនាំជីវិតជួបរឿងស៊យ និងគិតអវិជ្ជមានដូចពួកគេ
អ្នកណាក៏ចង់មានដៃគូល្អ មិត្តល្អ មនុស្សល្អ សាច់ញាតិល្អ បងប្អូនល្អក្បែរខ្លួន ដើម្បីនាំភាពចម្រុងចម្រើនមកដល់ជីវិតដែរ។ ប្រសិនបើស៊យធំ រាប់អានប៉ះចំមនុស្សលាក់ចរិតលាក់មារយាទ ពុតត្បុត នៅផ្ទះផ្សេងនៅកន្លែងធ្វើការផ្សេង ដឹងតែនិយាយលែងចេញ។ យើងមិនមែនគ្រូទាយអាជីព ដឹងឮមើលធ្លុះថា បុគ្គលកំពុងសេពគប់សព្វថ្ងៃ ជាមនុស្សបែបម៉េចទេ។
ប៉ុន្តែយើងអាចដឹងខ្លះ មិនមែនមើលមិនដឹងសូម្បីតែ ១ ភាគរយឡើយ។ ហើយការមើលដឹងនេះ តាមរយៈសកម្មភាពគេធ្វើសព្វថ្ងៃ ទោះពូកែពុតត្បុតយ៉ាងណា មានល្បិចខ្ពស់ជាងរឿងភាគចាប់មិនបានក្ដី តែក៏មានចំណុចឆ្គងខ្លះ បង្ហាញមកឲ្យយើងបានដឹងដែរ។
កាលបើបានដឹងខ្លះៗពីចរិតរបស់បុគ្គលនោះហើយ ចូរចៀសឆ្ងាយឲ្យផុតម្ខាងៗម្នាក់ ទើបជីវិតជួបរឿងល្អៗច្រើន។ ព្រោះបុគ្គលអវិជ្ជមាន គិតតែរឿងអវិជ្ជមាន នាំភ្លើងនាំរឿងមកដាក់លើទ្រូងយើងតែប៉ុណ្ណោះ។
១ ក្រុមដើរតែបង្កកំហុស ហើយតាំងខ្លួនជាជនរងគ្រោះ

មិនខ្វះទេសម័យឌីជីថល អ្វីៗកាន់តែទំនើប មនុស្សអាក្រក់មានល្បិចកិច្ចកលរាប់ជំពូក ក៏សំបូរដូចគ្នា។ បុគ្គលប្រភេទនេះ នៅកន្លែងកន្លុកកន្លៀតណាក៏មានដែរ លុះបើមនុស្សរាប់អានស្មោះ ប៉ះពួកគេ ដឹងតែជានុយសំខាន់របស់ពួកគេមិនខាន។
ជនអស់នេះទម្លាប់គេមិនធ្វើអ្វីច្រើនទេ គឺចូលចិត្តចាក់អ្នកនេះតិច ទៅអ្នកនោះតិច ដើម្បីឲ្យម្ខាងៗឲ្យក្ដៅក្រហាយ ហើយពេលគេរករឿងតាំងមឹះៗមិនមាត់ដាក់គេវិញ។ ជាពិសេសធ្វើមាយាអោនមុខចុះ មិនតបត ដើម្បីឲ្យមហាជនមើលមកថា គេនេះជាជនរងគ្រោះស្លូតសោះ មានគេមករករឿងដែរ។
២ ក្រុមរាប់អានបន្លំៗ ផ្អែមមុខ យកល្អមុខមហាជនឬមេកោយខ្លួន

ចូលដល់ក្រុមនេះ ពិបាកមើលណាស់ ព្រោះគេពូកែសំដែងដាក់គូស្នេហ៍ ពួកម៉ាកបនភឿន និងមេកោយឲ្យអាណិតថា ខ្លួនមនុស្សល្អ ហើយជាពិសេសទៀតសោត អ្នកណាៗក៏ចូលចិត្តសំដីផ្អែមវាចាដែរ ( គ្មានអ្នកណាទៅចូលចិត្តមនុស្សមាត់ឮញ៉ែតៗ សំដីឥតសំចីមាត់ឡើយ ) ។ ប៉ុន្តែមានចំណុចអាចដឹងថា គេនេះជាក្រុមរាប់អានបន្លំបាន គឺគេចូលចិត្តភាសាផ្អែមដាក់គ្រប់គ្នា ជួយឈឺឆ្អាលលើកដាក់ចាត់ចែងមុខក្រោយ ឬទំនុកបម្រុងជាអំណោយដល់យើងជាដើម។ ប៉ុន្តែដល់ក្រោយខ្នងវិញ គេកំពុងស្ទូចយកនុយធំ ធ្វើយ៉ាងម៉េចឲ្យគេចូលចិត្តអាណិតខ្លួន បើមានបញ្ហាឬទំនាស់ជាមួយអ្នកណា គឺអ្នកដែលគេជួយមិនមើលនឹងភ្នែកឡើយ ( បើទោះបីជាខុសក៏កាន់ជើងសិនដែរ ព្រោះសុទ្ធតែជាគ្នាឯងទៅហើយ )។
ចំណាំមួយទៀត ក្រុមនេះនៅលើបណ្ដាញសង្គមអេតធីវណាស់ មួយថ្ងៃៗផូសស្ទេតធឺបង្ហាញអារម្មណ៍ខ្លួនដាក់ហ្វេសបុក ដាក់ផេក ថាគេមនុស្សគិតល្អដាក់គ្រប់គ្នា (ចំណុចនេះអ្នកណាមិនដឹង ចាញ់បោកច្រើន តែបើអ្នកដឹង គឺគេបានត្រឹមគ្រវីក្បាល នូវជោគវាសនាអ្នកក្រោយៗ)។
៣ ក្រុមពូកែស្អប់ពេបជ្រាយ និយាយដើម តែស្ងាត់ៗលួចធ្វើតាម

ក្រុមមនុស្សទាំងនេះវិញ ខ្លាំងដៃជាង ២ ក្រុមខាងលើទៀត។ មិនមាត់ៗស្ងាត់ៗ តែគ្រប់សកម្មភាពយើងគេដឹងគ្រប់ចន្លោះ ហើយក៏លួចធ្វើតាមស្ងាត់ៗ ដោយមិនឲ្យយើងដឹងខ្លួនសូម្បីតែបន្តិច។ ចំណាំមើលទៅ យើងធ្វើអី គេនោះមកដែរ យើងមានអីគេក៏មាន ហើយឲ្យដូចគ្នាគ្មានខុស។ បើក្រោយខ្នងយើងវិញ និយាយដើម ស្អប់ពេបជ្រាយជាក្រុមជាបក្សពួកគ្នាគេ ហើយបន្ទាប់មកអ្នកមេខ្លោងក៏ចាប់ផ្ដើមបន្លំ ឬហៅថាលួចធ្វើតាមយើងតែម្ដង។ ទាំងនេះគឺគ្មានអីក្រៅពីស្ថិតនៅក្រោមពាក្យ ២ ម៉ាត គឺ ” ច្រណែន ” នេះឯង។ តែក្រុមនេះមិនងាយទទួលស្គាល់ថាគេច្រណែនឡើយ គេខ្លាចពាក្យថា ” ចាញ់ ” ដាក់កណ្ដាលមុខគេណាស់។
៤ ក្រុមមិនល្អតែបន្តិចសោះ ក៏ថាយើងមនុស្សអាក្រក់យកហ្មង

ក្រុមនេះចូលចិត្តណាស់ ផ្អែមពេលត្រូវការប្រើយើង និយាយពីសំដីពីរោះពិសាស្ទើរបាក់ស្រិប។ តែកាលណាយើងលែងដៃតែបន្តិច ឬមិនបានជួយគេគ្រប់ជ្រុងជ្រោយ ក៏មកស្ដីឲ្យយើងខ្លាំងៗតែម្ដង ឬអស់ល្អនឹងគ្នាបាត់ទៅហើយ។
លុះបើកាលណាយើងលើសគេ ឬល្អជាងគេបន្តិចសោះ តាំងមកបន្ទោស ឬធ្វើមិននិយាយរកយើង ដើម្បីជាលេស ឲ្យយើងដើរចូលសងគេវិញ។
យ៉ាងណាមិញបុគ្គល ៤ ប្រភេទនេះ ជាបទពិសោធន៍ដែលបានជួបរយៈកាលកន្លងមក សឹងតែរកជីវិតមានន័យនឹងគេមិនឃើញ។ ប្រសិនបើអ្នកអានរូបណា បានជួបមនុស្សទាំងនេះ មិនថាជាសង្សារ ប្ដីប្រពន្ធ ពួកម៉ាក់ ឬមិត្តរួមការងារទេ គួរប្រញាប់ដើរចៀសចេញឆាប់ បើមិនចង់នាំជីវិតជួបរឿងមិនល្អ ដែលគេហៅថាស៊យ មិនលោះពេល មិនលោះថ្ងៃនេះឯង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សច្រណែននឹងបញ្ចេញសកម្មភាពទាំងនេះ ទោះពូកែសំដែងយ៉ាងណាក៏ដោយ
ចុចអាន៖របៀបមើលមនុស្សដែលយើងរាប់អានសព្វថ្ងៃ ក្លែងក្លាយឬពិត
ចុចអាន៖មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


