Connect with us

KPT+

របៀប​មើល​មនុស្ស​ដែល​យើង​រាប់អាន​សព្វថ្ងៃ ក្លែងក្លាយ​ឬ​ពិត

បានផុស

នៅ

មនុស្ស​ខ្លះ​ចូល​មក​ជីវិត​យើង ​គឺ​ដើម្បី​តែ​ចង់​បាន​ផល​ប្រយោជន៍​យក​យើង​ជា​ឈ្នាន់​ឬ​មាន​បំណង​ចង់​ធ្វើ​បាប​​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​ដឹង​ពី​វិធី​ដោះស្រាយ​ចេញ​ពី​អ្នក​ទាំង​នោះ ​គឺ​ជា​រឿង​ល្អ​ប្រសើរ​ជាង​នៅ​សេពគប់​មនុស្ស​ប្រភេទ​ហ្នឹង​ នាំ​តែ​អន្តរាយ​ខ្លួន​ទៅ​ថ្ងៃ​មុខ។​

ខាងក្រោម​នេះ​ជា​វិធី​មើល​ថា ​តើ​ទំនាក់ទំនង​នោះ​​ក្លែងក្លាយ​ឬ​យ៉ាងណា ​និង​វិធី​ដើរ​ចេញ​យ៉ាង​ឆាប់​រហ័ស កុំ​នៅ​យូរ។

១.លាក់លៀម​សូម្បីតែ​រឿង​តូចតាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទ​មនុស្ស​នេះ​មិន​ចូលចិត្ត​ប្រាប់​រឿង​កើត​ឡើង​ក្នុង​ជីវិត​​​ពួកគេ​ទេ ​ព្រោះ​អ្នក​ទាំង​នោះ​មិន​រំពឹង​ថា​​ យើង​នឹង​មាន​វត្តមាន​ក្នុង​ជីវិត​​ពួកគេ​យូរ​ឡើយ។ ធ្លាប់​ទេ​ សួរ​គេ​ច្រើន​ដង​ពី​បញ្ហា​ជីវិត​ឬ​អ្វី​ដែល​អាច​ជួយ​គេ​បាន​ក្នុង​គ្រា​លំបាក ​តែ​អ្វី​ដែល​ទទួល​បាន​មក​វិញ​គឺ​សំណួរ​​​គេ​សួរ​ចាក់​មក​វិញ។ មនុស្ស​នេះ​មិន​ចង់​​​បើក​ចំហ​ភាព​ស្មោះត្រង់​ជាមួយ​យើង​ទេ​ គេ​ធ្វើអ្វី​លាក់​ៗ​សូម្បី​តែ​រឿង​តូចតាច។

២.មិន​ដែល​ចាត់ទុក​យើង​ជា​មិត្ត​ក្នុង​ជីវិត​គេ

តើ​យើង​សំខាន់​ចំពោះ​គេ​ប៉ុណ្ណា? គេ​មាន​ពេល​វេលា​សម្រាប់​​យើង​អត់? ប្រសិន​បើ​ពួក​គេ​មិន​ចាត់​ទុក​យើង​ជា​មិត្ត​ទេ ​គេ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​យើង​នាំ​តែ​ខាតពេល​​ទេ។

៣.​មិន​ដែល​ធ្វើ​ខុស​ហើយ​តែង​តែ​ស្ដី​បន្ទោស​អ្នក​ជុំវិញ

បើ​គេ​មាន​គំនិត​អាក្រក់​តាំង​ពី​ដើម​ ហើយ​គិត​ចង់​ធ្វើ​បាប​យើង​ គឺ​ថា​​គេ​ប្រាកដជា​បង្វែរ​កំហុស​គ្រប់យ៉ាង​មក​លើ​យើង​ជាក់​ជា​មិនខាន។ មនុស្ស​នេះ​មិន​ខ្វល់​ថា ​ធ្វើ​​ឲ្យ​យើង​ឬ​នរណា​ឈឺចាប់​​ឡើយ ចរិត​គេ​តែង​និយាយ​ដូច​មនុស្ស​មិន​ដឹង​រឿង ​ទាំង​ដែល​ការ​ពិត​មាន​វិធី​លួច​ធ្វើ​បាប​យើង​ដោយ​ចិត្ត​ត្រជាក់។

៤.ព្យាយាម​ធ្វើ​ឲ្យ​យើង​ច្រណែន​

បើ​យើង​ចិត្ត​ក្ដៅ​តាម​គេ​ដុត ​នោះ​សមបំណង​គេ​ហើយ។ មនុស្ស​រាប់​អាន​គ្នា​ឯណា​ គេ​ធ្វើ​ចរិត​ធូរ​ថ្លៃ​ចឹង​ដាក់​គ្នា​នោះ។លើស​ពី​នេះ​ទៀត​ ប្រសិន​បើ​មនុស្ស​ហ្នឹង​មាត់​ចចេចចចូច ​ច្រណែន​និន្ទា​នឹង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ជីវិត​យើង​ នោះ​ហើយ​ជា​ធាតុ​ពិត​​​​​និង​អាកប្បកិរិយា​ផ្ទាល់ខ្លួន​​​ពី​កំណើត​របស់​គេ។

៥.ធ្វើ​ខ្លួន​មិន​​គួរ​​ទុកចិត្ត

គេ​ចូលចិត្ត​ធ្វើអ្វី​មាន​អាថ៌កំបាំង​ សាំ​ញាំ​ លាក់មុខ​លាក់​ក្រោយ​ ធ្វើ​រឿង​បែប​ស្ងប់ស្ងៀម​មិន​ចង់​ឲ្យ​យើង​ដឹង​ពី​គេ​ក្នុង​នាម​ជា​មិត្ត។ រឿង​យើង​វិញ​គេ​ជជីក​សួរ​មិន​ឲ្យ​សល់ ​តែ​រឿង​គេ​លាក់​ទុក​ក្នុង​ទៅ​ទី​កំបាំង​ ខ្លាច​ដឹង​ច្រើន​អាច​លេច​ធ្លាយ​ចរិត​ពិត​ណា​មួយ​ចេញ​មិនខាន។ ដូច្នេះ​គេ​តែងតែ​ទម្លាប់​ធ្វើ​ខ្លួន​លឹប​ល​មិន​គួរ​ឲ្យ​ទុកចិត្ត​បាន។

៦.ញាណ​ពិសេស​អាច​​​​ប្រាប់​យើង​ថា​គេ​កំពុង​​កុហក

​ធ្លាប់​មាន​អារម្មណ៍​ថា​អ្វី​មួយ​មិន​ប្រក្រតី​ដែរ​ទេ? នេះ​ចង់​សំដៅ​ដល់​មនុស្ស​ដែល​បាន​បញ្ចេញ​សកម្មភាព​អ្វីមួយ​មក​យើង។ ជួន​ខ្លះ​ញាណ​របស់​យើង​អាច​ដឹង​ថា ​ម្នាក់​ហ្នឹង​កំពុង​តែ​មាន​បំណង​អាក្រក់​មក​លើ​យើង។

៧.មិន​ខ្វល់​អំពី​អារម្មណ៍​យើង

ឧទាហរណ​ថា​យើង​កំពុង​តែ​ខូច​ចិត្ត​ អន់​ចិត្ត​​នៅ​កន្លែង​ធ្វើការ​ តែ​ដៃ​គូ​ឬ​មិត្ត​​យើង​​​មិនបាន​​ខ្វល់​​នឹង​យើង ​បាន​ន័យ​ថា​ពួកគេ​​មិន​បង្ហាញ​ការ​គោរព​ចំពោះ​អារម្មណ៍​​យើង​​សូម្បី​តែ​បន្តិច​ណា។ មិត្ត​ល្អ​ទោះ​យើង​និយាយ​តាប៉ែ​ដាក់​គេ​១០០ដង ក៏​មិន​ធុញទ្រាន់​ស្ដាប់​នូវ​ការ​អធិប្បាយ​របស់​យើង​ដែរ។

៨. ​មិន​​នៅ​ក្បែរ​ពេល​យើង​មាន​ទុក្ខ​លំបាក

មិត្ត​ល្អ​ទោះ​ជួប​គ្នា​ក្នុង​គ្រា​សប្បាយ​ឬ​លំបាក ​ពួកគេ​នៅ​តែ​អាច​ស៊ូ​ទៅ​ជាមួយ​គ្នា។ ​ប៉ុន្តែ​បើ​អ្នក​កំពុង​ចង់​យំ​​​ខូចចិត្ត​ខឹង​ឬ​សោកសៅ ​តែ​បែរ​ជា​គ្មាន​​គេ​នៅ​ក្បែរ ​ក្នុង​​ស្ថានភាព​នេះ​ដល់​ពេល​ហើយ​គួរ​ជៀស​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ​ទៅ៕

ប្រែសម្រួល៖​ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្ស​ល្អ​ពិត​និង​ល្អ​សម្ដែង​ដូចគ្នា​ទេ?

ចុចអាន៖មនុស្ស​ចូលចិត្ត​និន្ទា​គេ​ក្រោយ​ខ្នង​មិន​ចេញ​មុខ មាន​ចរិត​លក្ខណៈ​យ៉ាងម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម