ព័ត៌មានជាតិ
កាន់តែសម្បូរបែប ងាយស្រួល និងរហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda
ដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹងសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនេះ foodpanda នៅតែងតែព្យាយាមពង្រឹង និងអភិវឌ្ឍន៍សេវាកម្មរបស់ខ្លួនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ជាពិសេសក្នុងអំឡុងពេល ដែលមានជំងឺរាតត្បាតកូវីដ១៩នេះតែម្តង។
នៅថ្ងៃទី១៩ ខែកញ្ញានេះ foodpanda ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់មុខងារដ៏ថ្មីស្រឡាងមួយ នៅក្នុងកម្មវិធីទូរសព្ទរបស់ខ្លួនថែមទៀតគឺ pandamart។ មុខងារថ្មីនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ foodpanda ទាំងអស់ ពោលអ្នកទាំងអស់គ្នា អាចរកកុម្ម៉ង់ទំនិញជាច្រើនដល់ទៅជាង៣០០០មុខឯណោះ។ កាន់តែងាយស្រួល កាន់តែសុវត្ថិភាព ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត មិនឲ្យលើសពី៣០នាទីនោះទេ។

ចំណែកការប្រើប្រាស់មុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda គឺពិតជាមានភាពងាយស្រួលមែនទែន ដោយអ្នកលោកអ្នកគ្រាន់តែបើក App foodpanda ហើយចុចទៅលើផ្នែកដែលមានពាក្យថា គ្រឿងទេសនិងច្រើនទៀត (ឬ Grocery and more ជាភាសាអង់គ្លេស) នោះនឹងឃើញមានឈ្មោះហាងជាច្រើនដែល អ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកុម្ម៉ង់ទំនិញតាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារនិងភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារៈផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និងទំនិញជាច្រើនមុខទៀតដល់ទៅជាង៣០០០ប្រភេទផងដែរ។


ហើយអ្វីដែលកាន់តែពិសេសនោះ គឺចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ ខែកញ្ញានេះ រាល់អតិថិជនដែលធ្វើការកុម្ម៉ង់តាម pandamart នឹងមានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនដូចជា Play station 5, iPad pro, JBL speaker និងរង្វាន់ផ្សេងៗជាច្រើនទៀត។ មួយវិញទៀតសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់ពីកម្មវិធី foodpanda ជាលើកដំបូងអ្នកលោកអ្នកអាចប្រើប្រម៉ូកូដ MART នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ $2 ក្នុងការកុម្ម៉ង់ចាប់ពី $7 ឡើងទៅ។


ជាការពិតណាស់ foodpanda កំពុងតែផ្តល់ភាពងាយស្រួលជាច្រើនដល់អតិថិជន ពោលអ្នកទាំងអស់គ្នា មិនចាំបាច់ចេញក្រៅក៏អាចកុម្ម៉ង់ម្ហូបអាហារឆ្ងាញ់ៗ របស់របរប្រើប្រាស់ និងទំនិញជាច្រើនមុខ ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ រួមជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និងមានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ផងដែរ។
ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ៖ http://onelink.to/fpkh
Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប្រម៉ូកូដបញ្ចុះតម្លៃជាច្រើនមុនគេ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



