ព័ត៌មានអន្ដរជាតិ
បើកដៃឲ្យឈប់សម្រាក ៣ថ្ងៃ កូរ៉េខាងត្បូង ផ្ទុះកូវីដខ្លាំងបំផុតមិនធ្លាប់មាន
ការឆ្លងមេរោគកូវីដ-១៩ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូង បានកើនលើស ៣,០០០ ករណីជាលើកដំបូង ដែលបណ្តាលមកពីការរីករាលដាលក្នុងអំឡុងពេលឈប់សម្រាករយៈពេល៣ថ្ងៃនៅសប្តាហ៍នេះ។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា ករណីឆ្លងវីរុសកូវីដចំនួន ៣,២៧៣ ករណីកាលពីថ្ងៃសុក្រ បានកើនលើសកម្រិតខ្ពស់បំផុតដែលកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះ កើនដល់ ២៩៨,៤០២ នាក់និងស្លាប់ចំនួន ២,៤៤១ នាក់។

ក្នុងចំណោមការឆ្លងថ្មី មានការឆ្លងក្នុងសហគមន៍ចំនួន ៣,២៤៥ ករណី ខណៈ ២៨ ករណីជាការនាំចូល។ ជាង ៧៧ភាគរយ នៃករណីសរុប គឺស្ថិតនៅក្នុងទីក្រុងសេអ៊ូលនិងតំបន់ដែលនៅជិតរដ្ឋធានីដែលមានប្រជាជនប្រហែល ៥២ លាននាក់មួយនេះ។
លោកស្រី Jeong Eun-kyeong នាយកទីភ្នាក់ងារនេះបាននិយាយថា “យើងប៉ាន់ប្រមាណថា កំណើននៃការធ្វើដំណើរក្នុងអំឡុងថ្ងៃបុណ្យ Thanksgiving ក៏ដូចជាកំណើនទំនាក់ទំនងរវាងមនុស្សនិងមនុស្ស អាចជាហេតុផលចម្បងនៃការហក់ឡើងយ៉ាងគំហុកនៃករណីឆ្លងនេះ”។
លោកស្រីបានប្រាប់សន្និសីទកាសែតថា ការផ្ទុះឡើងនាពេលបច្ចុប្បន្ននៃវីរុសកូវីដបំប្លែងខ្លួន Delta បានរួមចំណែកដល់ការកើនឡើងនៃការឆ្លង។

លោកស្រីបានបន្ថែមថា ការឆ្លងមេរោគប្រចាំថ្ងៃ អាចបន្តកើនឡើងក្នុងរយៈពេលមួយឬពីរសប្តាហ៍ខាងមុខនេះ ហើយលោកស្រីបានជំរុញឲ្យប្រជាជន ពន្យារពេលឬលុបចោលការជួបជុំជាលក្ខណៈឯកជនក្នុងអំឡុងពេលនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រទី២៤ខែកញ្ញា ប្រជាជនកូរ៉េខាងត្បូងចំនួន ៧៣,៥ភាគរយ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ហើយជិត ៤៥ភាគរយ បានទទួលវ៉ាក់សាំងពេញលេញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


