សុខភាព
កត្តាប្រឈមគ្រោះថ្នាក់ នៃជំងឺបេះដូង១ពីកំណើត!
ជំងឺបេះដូងពីកំណើតជាជំងឺមួយ ដែលកើតញឹកញាប់ជាងគេក្នុងចំណោមជំងឺមិនប្រក្រតីផ្សេងៗទៀតដែលមានអត្រាដល់ទៅ១%។ ភាគច្រើននៃការកើតជំងឺបេះដូងពីកំណើតពុំទាន់មានមូលហេតុណាមួយច្បាស់លាស់ទេ។

១) កត្តាប្រឈមមួយចំនួននៃជំងឺនេះមានដូចជា៖
– ភាពមិនប្រក្រតីរបស់ក្រូមូសូម ឬហ្សែន
– ការប៉ះពាល់នឹងសារធាតុពុលមួយចំនួន
– មានប្រវត្តិដែលមានកូនធ្លាប់មានជំងឺបេះដូង (គួររំលឹកផងដែរថាបើអស់លោកលោកស្រីធ្លាប់មានកូនទីមួយ ដែលមានជំងឺបេះដូងពីកំណើត នោះកូនទី២ឬទី៣របស់អស់លោកលោកស្រី អាចមានអត្រាកើត ជំងឺបេះដូងពីរទៅបីដង ច្រើនជាងអ្នកដែលពុំធ្លាប់មានកូនមានបញ្ហាជំងឺបេះដូងពីកំណើត។
២) ប្រភេទនៃជំងឺបេះដូងពីកំណើត៖
ជំងឺបេះដូងពីកំណើតមានច្រើនប្រភេទដូចជា៖
ក. ជំងឺបេះដូងពីកំណើតដែលមិនឲ្យសម្បុរស្វាយ:
– ប្រហោងបេះដូងថតលើ (ASD)
– ប្រហោងបេះដូងថតក្រោម (VSD)
– សរសៃឈាមបេះដូងចំហ (PDA) …
ខ. ជំងឺបេះដូងពីកំណើតដែលឲ្យសម្បុរស្វាយ:
– សរសៃឈាមបេះដូងបញ្ច្រាស់ (TGA)
– សរសៃឈាមបេះដូងមានតែមួយ (common trunk)
– បេះដូងថតក្រោមមានតែមួយថត (Single ventricle )
– សរសៃឈាមបេះដូងរត់មិនធម្មតា (Total anomalous pulmonary venous return)…
៣) រោគសញ្ញា៖
ចំពោះទារកមានជំងឺបេះដូងពីកំណើតអាចមានរោគសញ្ញា ដូចខាងក្រោម៖
– ទារកមានសម្បុរស្វាយ
– ទារកពិបាកដកដង្ហើម
- ទារកមានទម្ងន់ទាបជាងអាយុនៃគភ៌
– ទារកដង្ហក់ពេលបៅ
ប៉ុន្តែពេលខ្លះពុំមានលេចចេញជារោគសញ្ញាគ្លីនិកឲ្យយើងឃើញច្បាស់លាស់ទេ។
គ្រប់ទារកទាំងអស់ដែលកើតនៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការធ្វើអេកូបេះដូងចាប់ពីអាយុ៧២ម៉ោងឡើងទៅ។ ម្យ៉ាងវិញទៀតការធ្វើអេកូបេះដូងទារកពុំមានផលប៉ះពាល់អ្វីដល់សុខភាពទារកឡើយ។
៤) គោលបំណងនៃការធ្វើអេកូបេះដូងក្រោយកើតដើម្បី៖
– រកជំងឺបេះដូងពីកំណើតឲ្យបានឆាប់និងទាន់ពេលវេលា
– ធ្វើការតាមដាននិងព្យាបាល
– ធ្វើការបញ្ជូនទៅមជ្ឈមណ្ឌលបេះដូងកុមារដើម្បីធ្វើការវះកាត់ ឬរង់ចាំធ្វើការវះកាត់ ដោយអាស្រ័យលើស្ថានភាពនៃជំងឺ
ចំពោះករណីជំងឺបេះដូងពីកំណើតធ្ងន់ធ្ងរខ្លាំងដែលបង្កផលវិបាកច្រើនហើយតម្រូវឲ្យមានការវះកាត់ច្រើនដងក្រុមគ្រួសារ តែងតែទទួលបាននូវការពន្យល់ ផ្តល់ប្រឹក្សាពីគ្រូពេទ្យជំនាញអំពីផលវិបាកដែលអាចកើតមានជាយថាហេតុ ដើម្បីឲ្យពួកគាត់ធ្វើការសម្រេចចិត្ត។

បើអស់លោកលោកស្រីស្រលាញ់បុត្រធីតាសូមនាំកូនតូច មកពិនិត្យអេកូបេះដូងតាមការណាត់ជួប ដោយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតកុំបីអាក់ខានឡើយ។
” ស្នាមញញឹមរបស់បុត្រធីតា ជាសុភមង្គលរបស់មាតាបិតា! “៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



