ព័ត៌មានអន្ដរជាតិ
ក្រុមមន្ត្រី រុស្ស៊ី បារម្ភថាលោក ពូទីន ឆ្លងកូវីដ ក្រោយឃើញក្អកច្រើនលើកក្នុងកិច្ចប្រជុំ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកមានជំងឺផ្តាសាយ មិនមែនកើតកូវីដទេ បន្ទាប់ពីលោកត្រូវបានគេឮក្អកម្តងហើយម្តងទៀត នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយក្រុមមន្រ្តី ។

លោក ពូទីន បានប្រាប់សន្និសីទវីដេអូមួយកាលពីថ្ងៃចន្ទ ជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោកថា “កុំបារម្ភអីអ្វីៗមិនអីទេ ។ ពួកគេធ្វើតេស្តជារៀងរាល់ថ្ងៃ ហើយការធ្វើតេស្តនោះមិនត្រឹមតែរកកូវីដប៉ុណ្ណោះទេ គឺរកមេរោកឆ្លងផ្សេងទៀតទាំងអស់ ហើយអ្វីៗគឺមិនអីទេ” ។
ក្នុងកិច្ចប្រជុំតាមទូរទស្សន៍នោះលោក ពូទីន បានជួបជាមួយមន្រ្តីជាច្រើនដើម្បីពិភាក្សាអំពីវិស័យកសិកម្ម ដែលក្នុងនោះគាត់ត្រូវបានគេឃើញ និងឮក្អកជាច្រើនលើក ។

ក្រោយឃើញបែបនេះលោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់បានសួរនាំអំពីសុខភាពរបស់លោក ពូទីន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ។ លោកស្រីបាននិយាយថា “មនុស្សគ្រប់គ្នាមានការព្រួយបារម្ភថា លោក ពូទីន ឆ្លងកូវីដ” ។
លោក ពូទីន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា “ខ្ញុំស្ថិតនៅក្នុងខ្យល់ត្រជាក់ ប៉ុន្តែគ្មានអ្វីគួរឲ្យភ័យខ្លាចកើតឡើងនោះទេ ។ ខ្ញុំដឹងថា អ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងពេញ ២ ដូស ហើយកុំភ្លេចចាក់វ៉ាក់សាំងដូសទី ៣” ។

ប្រធានាធិបតីរុស្ស៊ីដែលកាលពីសប្តាហ៍មុនបានប្រារព្ធពិធីខួបកំណើតគម្រប់ ៦៩ ឆ្នាំរបស់លោក បានធ្វើចត្តាឡីស័កកាលពីខែមុន បន្ទាប់ពីលោកបានប៉ះផ្ទាល់បុគ្គលិករាប់សិបនាក់របស់លោក ដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ។
ក្រោយមកលោក ពូទីន មិនបានបង្ហាញពីអាការរោគណាមួយជាសាធារណៈឡើយ ហើយបានបង្ហាញខ្លួនសាជាថ្មី បន្ទាប់ពីរៀបចំកិច្ចប្រជុំដោយផ្ទាល់រយៈពេល ២ សប្តាហ៍ជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅថ្ងៃទី ២៩ ខែកញ្ញា ។ ទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក លោក ពូទីន នៅតែបន្តធ្វើកិច្ចប្រជុំសាធារណៈភាគច្រើនតាមរយៈ Video Conference ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ រុស្ស៊ី នឹងសាកល្បងប្រើវ៉ាក់សាំងកូនកាត់ការពារវីរុសបំប្លែងខ្លួននៅឆ្នាំក្រោយ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


