ព័ត៌មានអន្ដរជាតិ
ប្រធានសភា អាមេរិក Nancy Pelosi បានប្រាក់ខែប្រចាំឆ្នាំ ២២៣,០០០ ដុល្លារ តែមានទ្រព្យសម្បត្តិ ១២០ លានដុល្លារ
ប្រធានសភារបស់គណបក្សប្រជាធិបតេយ្យលោកស្រី Nancy Pelosi បានក្លាយជាសមាជិកចុងក្រោយបង្អស់នៃសភាដែលបង្ហាញយើងទាំងអស់គ្នាពីរបៀបរកលុយនៅលើកាសែត Wall Street ។ ប៉ុន្តែមានសំណួរជាច្រើនបានចោទសួរថា តើលោកស្រី Nancy Pelosi មានទ្រព្យសម្បត្តិប្រមាណ ១២០ លានដុល្លារបានយ៉ាងដូចម្ដេច ខណៈប្រាក់ខែសភារបស់លោកស្រីគឺ ២២៣,៥០០ ដុល្លារក្នុងមួយឆ្នាំ ។

លោកស្រី Pelosi វ័យ ៨១ ឆ្នាំដែលជាតំណាងឲ្យរដ្ឋកាលីហ្វ័រញ៉ា តាំងពីឆ្នាំ ១៩៨៧ និងស្វាមីរបស់លោកស្រីគឺលោក Paul Pelosi ជាម្ចាស់ដើមទុនវិនិយោគប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យ ហើយលោកស្រីត្រូវបានគេឲ្យឈ្មោះថា “ស្ដេចវិនិយោគ” ។
ទន្ទឹមនោះ មួយសប្តាហ៍មុនគណៈកម្មាធិការវិនិច្ឆ័យសភាបានបោះឆ្នោតលើការកាន់អំណាចក្រុមហ៊ុនបច្ចេកវិទ្យាធំៗ សារព័ត៌មាន Fortune បានរាយការណ៍នៅក្នុងខែកក្កដាថា “ស្វាមីរបស់លោកស្រី Nancy Pelosi បានអនុវត្តការភ្នាល់ដ៏សាហាវលើក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក្នុងប្រតិបត្តិការមួយដែលធ្វើឲ្យគាត់ទទួលបានប្រាក់ ៥.៣ លានដុល្លារ” ។

ការសិក្សាមួយដែលបានធ្វើឡើងក្នុងឆ្នាំ ២០១១ ដែលតាមដានការវិនិយោគរបស់សមាជិកសភាចន្លោះឆ្នាំ ១៩៨៥ ដល់ ២០០១ បានរកឃើញថា សកម្មភាពនយោបាយរបស់លោកស្រីមានអត្ថប្រយោជន៍ច្រើនជាង ៦ ភាគរយលើវិនិយោគិនទូទៅ ។
អត្ថប្រយោជន៍ ៦ ភាគរយនេះគឺតិចតួចណាស់ បើគិតជាដុល្លារ ប៉ុន្តែក្នុងរយៈពេលយូរវាគឺជាអត្ថប្រយោជន៍ដ៏ធំមួយដែលធានានូវផលចំណេញនៃការវិនិយោគស្ទើរតែគ្មានហានិភ័យ បើប្រៀបធៀបទៅនឹងអ្នកវិនិយោគទូទៅ ។

បន្ថែមពីនេះ ផលចំណេញទីផ្សារជាមធ្យម ១០ ភាគរយក្នុងរយៈពេល ២០ ឆ្នាំ សមាជិកនៃការវិនិយោគសាធារណៈរូបនេះនឹងឃើញទឹកប្រាក់ ១០,០០០ ដុល្លារកើនឡើងដល់ ៦១,១៥៩ ដុល្លារ ខណៈដែលសមាជិកសភាម្នាក់ដែលមានអត្ថប្រយោជន៍បន្ថែម ៦ ភាគរយ នឹងឃើញចំនួនកើនឡើងដល់ ១៦៧,៧៦៥ ដុល្លារ ពោលជិតបីដងនៃចំនួនដែលប្រជាជនសាមញ្ញរកបាន ។

ខណៈដែលក្នុងឆ្នាំ ២០១២ សភាបានអនុម័តច្បាប់មួយដែលតម្រូវឲ្យមានការរាយការណ៍អំពីការជួញដូរភាគហ៊ុនដោយសមាជិកសភា ការផាកពិន័យចំពោះការមិនអនុលោមតាមច្បាប់នេះគឺតិចតួចប៉ុណ្ណោះ ។ សារព័ត៌មាន Business Insider បានរាយការណ៍ថា នៅឆ្នាំនេះសមាជិកសភាចំនួន ៣៧ នាក់បានបរាជ័យក្នុងការរាយការណ៍អំពីការជួញដូរភាគហ៊ុនទាន់ពេលវេលា ។
Business Insider បាននិយាយថា “ខណៈពេលដែលអ្នកតាក់តែងច្បាប់ដែលបំពានច្បាប់ភាគហ៊ុន (STOCK) ប្រឈមនឹងការផាកពិន័យ ការផាកពិន័យជាធម្មតាគឺ ២០០ ដុល្លារ ប៉ុន្តែអាចត្រូវបានលើកលែងដោយមន្រ្តីក្រមសីលធម៌សភា ឬព្រឹទ្ធសភា” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ កូរ៉េខាងជើង ចោទ ទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនភាពតានតឹង និងចង់បង្កសង្គ្រាមនៅឧបទ្វីបកូរ៉េ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


