ជីវិតកម្សាន្ដ
ភាពល្បីរន្ទឺរបស់លោកស្រី ឌី សាវ៉េត ធ្វើឲ្យលេច ធ្លោក្នុងសង្គមថៃកាលពីទសវត្ស៧០
ភ្នំពេញ ៖ មហាជនខ្មែរគ្រប់មជ្ឈដ្ឋាននិងទូទាំងប្រទេសបានជ្រាបច្បាស់ហើយនៅភាពល្បីល្បាញរបស់តារាសិល្បៈជើងចាស់លោកស្រីឌី សាវ៉េត ដែលលោកស្រីតែងទទួលបានការគាំទ្រខ្ពស់ថែមទាំងសរសើរពីសមត្ថភាពនិងទេពកោសល្យនានានៅក្នុងអាជីពសិល្បៈរហួតមកទល់ពេលបច្ចុប្បន្ន។
ដោយឡែកបើយោងតាមការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់ក្រុមព្រះសូរិយាបានធ្វើការបរិយាយភ្ជាប់នឹងរូបភាពរបស់លោកស្រី ឌី សាវ៉េត បែបនេះថា កិត្យានុភាពដ៏ឧត្តមនិងគួរឲ្យមានមោទនភាពរបស់តារាភាពយន្តខ្មែរក្នុងសម័យយុគមាសគឺកើតចេញពីការខិតខំបង្កើតស្នាដៃក្នុងរសពណ៌សម្បុរជាខ្មែរព្រមទាំងទេពកោសល្យពីកំណើតរបស់ពួកគាត់។

តួយ៉ាងគួរឲ្យមានក្តីរំភើបនិងមានមោទនភាពណាស់ ដែលក្រុមអ្នកស្រាវជ្រាវប្រវត្តិតារាសិល្បៈខ្មែរមួយក្រុមខាងលើបានរកឃើញរូបជាច្រើនសន្លឹកនៃតារាភាពយន្តខ្មែរ គឺ លោកស្រី ឌី សាវ៉េត នៅក្នុងទំព័រទស្សនាវដ្តីធំៗរបស់ថៃ ដែលបានចុះផ្សាយនៅទសវត្ស៧០ក្នុងពេលដែលភាពយន្តខ្មែរកំពុងស្ថិតក្នុងចំណុចកំពូល និងមានភាពល្បីល្បាញពេញទ្វីបអាស៊ី។
ប្រភពបញ្ជាក់ថា រូបទាំងនោះគឺបានចេញផ្សាយជា ច្រើនលេខនៅក្នុងទស្សនាវដី្តធំៗរបស់ថៃដោយក្នុងនោះរួមមាន,ទស្សនាវដី្ត លោកតារា , ទស្សនាវដី្ត តា រាថៃ , ទស្សនាវដី្ត តារារដ្ឋ ជាដើម។

ដោយបានឃើញរូបទាំងនោះ នៅក្របខាងមុខក្របខាងក្រោយនិងទំព័រពិសេស ក្នុងទម្រង់ពណ៌ធម្មជាតិភ្លឺច្បាស់ៗតែម្តង ដែលនេះបានសបញ្ជាក់ឲ្យឃើញថា ប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់យើងក៏បានទទួលស្គាល់វិស័យសិល្បៈភាពយន្តខ្មែរថាមានភាពល្អថ្លៃថ្លានិងមានភាពល្បីល្បាញគួរឲ្យសរសើរដែរ។
តាមការរៀបរាប់ពីលោកស្រី ឌី សាវ៉េត ប្រាប់ឲ្យដឹងនាពេលកន្លងទៅថានៅសម័យនោះពេលលោកស្រី ទៅថតរឿង ជីវិតផ្សងព្រេង និងរឿង ពស់កេងកង (ភាគពីរ)ព្រមទាំងទៅសម្ពោធភាពយន្តខ្មែរដែលបញ្ចាំងនៅប្រទេសថៃជារឿយៗនោះតែងតែមានក្រុមទស្សនាវដ្តីធំៗជាច្រើនណាស់នៃប្រទេសថៃមកទាក់ទងសុំលោកស្រី ថតរូបដាក់ក្នុងទំព័រទស្សនាវដ្តីរបស់គេក្នុងនាមតារាខ្មែរដែលប្រជាជនថៃចូល ចិត្ត គាំទ្រនិងស្រឡាញ់។
គួររំលឹកផងដែរថា តាមការស្រាវជ្រាវកន្លងបានរកឃើញថា ក្រៅពីលោកស្រី ឌី សារ៉េត តារារៀមច្បងនៃកម្ពុជានោះក៏មានលោក គង់ សំអឿន និងលោកស្រី ទិត្យ វិជ្ជរ៉ាដានី ធ្លាប់ថតម៉ូដែលដាក់ក្នុងទំព័រទស្សនាវដ្តីរបស់ថៃផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


