ជីវិតកម្សាន្ដ
ភ្ញាក់ផ្អើលខ្លាំង! ខ្ញុង សារភាពជំពាក់បំណុលគេជាង ៥០ម៉ឺនដុល្លារ និងសុំឲ្យមហាជនជួយនាង
មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជន និងអ្នកគាំទ្រ បន្ទាប់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខសារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់លុយគេជាង ៥០ម៉ឺនដុល្លារ។
អ្នកនាង ខ្ញុង បានយំរៀបរាប់ទាំងទឹកភ្នែក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ដោយសារភាពថា ខ្លួនបានជំពាក់បំណុលគេចំនួន ៥៧២,០០០ដុល្លារ។ ខណ:ម្ចាស់បំណុល ដែលនាងបានជំពាក់នោះ មានជាង ២០នាក់ទាំងខ្ចីការប្រាក់ គ្មានការប្រាក់ និងតាមរយ:សែកផងដែរ។
តារាកំប្លែង ខ្ញុង និយាយទៀតថា បំណុលរបស់នាងជំពាក់ គិតមកដល់ពេលនេះ មានរយ:ពេល ៣ឆ្នាំហើយដោយសារមូលហេតុក្ស័យធន ក្នុងការរកស៊ីដែលមិនច្បាស់លាស់។ អ្នកនាង ខ្ញុង ក្រៅតែចូលខ្លួនសារភាព (ប្តឹងខ្លួនឯង) នៅសាលាដំបូងរាជធានីភ្នំពេញ នាងក៏បានអំពាវនាវដោយស្នើសុំការយោគយល់ ពីម្ចាស់បំណុលទាំងអស់ទុកឱកាសជាថ្មី ដើម្បីឲ្យនាងមានពេលរកស៊ី ដោះបំណុលទាំងនេះផង ព្រោះនាងមិនបានរត់គេចវេសឡើយ។
ខ្ញុង បានក៏បានបញ្ជាក់ដែរថា «នាងខ្ញុំពិតជាបានខ្ចីបំណុល ម្ចាស់បំណុលជាច្រើនទាំងមានសែក គ្មានសែក នាងខ្ញុំពិតជាអស់លទ្ធភាព ក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។ នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារ ដែលមូលហេតុមិនមានប្រាក់ សងម្ចាស់បំណុលតទៅទៀតទេ»។
នាងបន្តទៀតថា «ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំ បានបន្តរៀនសូត្រនឹងបានបាយហូប សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំ ជួយអនុគ្រោះផ្តល់ជូនខ្ញុំ ១ដុល្លារផងចុះ។ នាងខ្ញុំពិតជាអរគុណ បងប្អូនទាំងអស់គ្នាទុកជាមុន និងជូនពរបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី»៕
អត្ថបទ៖ ចាន់ រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


