Connect with us

ព័ត៌មានជាតិ

អង្គការ AHF បន្តអំពាវនាវដល់មេដឹកនាំប្រទេសG20​ជួយ​បរិច្ចាគវ៉ាក់សាំងកូវីដ ដល់ប្រទេសក្រីក្រ

បានផុស

នៅ

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍AHF​ នៅ​ថ្ងៃទី​២០​ ខែតុ​លា ​នេះ ​បាន​បន្ត​អំពាវនាវ​ដល់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន G20 បន្ត​ផ្តល់​ជា​ជំនួយ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជួយ​ដល់​បណ្តា​ប្រទេស​ក្រី​ក្រ ខណៈ​ប្រទេស​ជាច្រើន​នៅលើ​សកលលោកមិនទាន់បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​នៅឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ​ បានធ្វើ​ឡើងតាមរយៈ​យុទ្ធនា​ការទាមទារឲ្យ​មាន​ការចាក់​វ៉ាក់សាំង​ទូទាំង​ពិភពលោក Vaccinate Our World ហៅ​កាត់​ថា VOW នៅ​កម្ពុជា​ដើម្បី​ជាការ​ត្រៀម​ក្នុងការតស៊ូ​មតិ​ចុងក្រោយ​មួយ​នៅមុន​កិច្ចប្រជុំ​កំពូល G20 នៅ​ចុងខែតុលា​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅឯ​ទីក្រុង​រ៉ូម ប្រទេសអ៊ីតាលី និង​ជាការ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ជំ​រុញឱ្យ​មេដឹកនាំនៃ​បណ្ដា​ប្រទេស​អ្នកមាន​នៅលើ​ពិភពលោកធានា​ឱ្យបាន​នូវ​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​បង្ការ COVID-19 ជា​សកល​តាមរយៈ​ការផ្ញើ​លិខិត ទៅកាន់​បណ្ដា​ស្ថានទូត​នៃ​ប្រទេស G20 ផងដែរ​។​

សកម្មភាព​តស៊ូ​មតិ​របស់ ​អង្គការ AHF ប្រចាំ​កម្ពុជា គ្រាន់តែ​ជា​ព្រឹត្តិការណ៍​មួយផ្នែក​តូច​របស់ VOWដែល​វា​ផ្តោត​សំខាន់​លើ​ប្រទេស​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយនេះ នៅមុន​កិច្ចប្រជុំ​កំពូល G20​។ AHFក៏បាន​ប្តេជ្ញា​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែលជា​មធ្យោបាយ​ចម្បង​ក្នុងការ​ដោះ​ស្រាយ ជំងឺ​រាតត្បាត និង​ការធ្វើសេចក្តីព្រាងអនុសញ្ញា​សុខភាព​សាធារណៈ​សកល​ថ្មី​មួយសំដៅ​បម្រើ​ប្រព័ន្ធ​អភិបាល​កិច្ច​សុខភាព​ទូទាំង​ពិភពលោក ឱ្យមាន​សមត្ថភាពឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការ​ផ្ទុះឡើង​នាពេល​អនាគត​។​

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF)បានឱ្យដឹង​ដែរ​ថា មេដឹកនាំ​មកពី​ប្រទេស G20 ត្រូវតែ​ប្តេជ្ញាចិត្ត​ចំពោះ​សកម្មភាព​ពិតប្រាកដ នៅក្នុង​កិច្ចប្រជុំ​កំពូល​នាពេល​ខាងមុខនេះ ដើម្បី​ធានាថា​ គ្រប់​ប្រទេស​មិន​ថា ទីតាំង​ភូមិសាស្ត្រ ឬ​ស្ថានភាព​សេដ្ឋកិច្ចយ៉ាងណា​នោះទេ គឺ​ត្រូវតែមាន​វ៉ាក់សាំង ដើម្បី​ការពារ​ប្រជាពលរដ្ឋ និង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​ទេ​។​

លោក​បាន​បន្តថា ត្រូវ​ចាប់ផ្តើម​ដោយ​ធានាថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​ឧបត្ថម្ភដល់​អ្នក​ជាប់ពន្ធដើម្បី​ជំរុញ​ផលិតកម្ម​វ៉ាក់សាំង ឱ្យបាន​ទូទាំង​ពិភពលោក​។ ស្វែងយល់​បន្ថែម​ពីVaccinateOurWorld.org ដោយ​ចូល VaccinateOurWorld.org,ដើម្បី​រួមគ្នា​ទាមទារ​ឱ្យមាន​ការចាក់​វ៉ាក់សាំង នៅ​ទូទាំង​ពិភពលោក​។​

លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង ប្រធាន​កម្មវិធី​របស់​អង្គការ​មូលនិធិ​ថែទាំ​សុខភាពអ្នកជំងឺ​អេដស៍ ​នៅ​កម្ពុជា​បានឱ្យដឹងថា គិត​ត្រឹម​ពាក់កណ្ដាល​ខែតុលា​នេះ មាន​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​ពិភពលោក​បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការCOVID-19 ​ហើយ​ភាគច្រើន​បាន​ប្រើប្រាស់ ឬ​ចាក់​នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន​។​

ជំងឺ COVID-19​ នៅតែ​បន្ត​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​ទូទាំង​តំបន់​អាស៊ី​, អាហ្វ្រិក​ អាមេរិក​ឡាទីន និង​នៅ​ជុំវិញ​ពិភពលោក ហើយ​នេះ​ក៏​ដោយសារតែ​កង្វះខាត​វិធានការនោះ​ គឺ​ការខ្វះខាត​វ៉ាក់សាំង​សង្គ្រោះ​ជីវិត​មនុស្ស​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា ខណៈ​កម្ពុជា​សម្រេចបាន​នូវ​អាត្រា​ចាក់​វ៉ាក់សាំង​ដ៏​ខ្ពស់ បណ្ដា​ប្រទេស​ដទៃនៅតែ​បន្ត​រង​ការឈឺចាប់​ដោយសារ COVID-19​នៅឡើយ​។ ជាក់ស្ដែង​មានតែ៧​ភាគរយ​នៃ​ប្រជាជន​អាហ្វ្រិក ដែល​បានទទួល​ការចាក់​វ៉ាក់សាំង COVID-19​ហើយ​បណ្ដា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប​មានតែ​ប្រជាជន ២.៥ ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​។ ដូច្នេះហើយ​យុទ្ធនាការ​VOW ជម្រុញ​ឱ្យ​បណ្ដា​ប្រទេស​G20 ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ធានាឱ្យបាន​នូវ​ការចាក់​វ៉ាក់សាំង​ឱ្យ​ពិភពលោក​ទាំងមូល​។​

គួរ​បញ្ជាក់ថា អង្គការមូលនិធិ​ថែទាំ​សុខភាព​អេដស៍ (AHF)ដែលជា​អង្គការ​អេដស៍​ពិភពលោក​ធំជាងគេ នាពេល​បច្ចុប្បន្ន​ផ្តល់​ការព្យាបាល និង​ផ្តល់​សេវាកម្ម​វេជ្ជសាស្ត្រ ដល់​អតិថិជនជាង ១,៦ លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន៤៥ នៅ​ទូទាំង​ពិភពលោក នៅ​សហរដ្ឋអាមេរិក​អាហ្វ្រិក​អាមេរិក​ឡាទីន​/​កា​រ៉ា​អ៊ី​បតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​និង​អឺរ៉ុប​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២៨ នាទីutes មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

សន្តិសុខសង្គម៧ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៩ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម