KPT+
វិធីម៉ាស្សា ២យ៉ាងនេះ អាចជួយសម្រួលអាការឈឺក្បាល
វាជារឿងទូទៅមួយដែលគ្រប់គ្នា តែងមានអាការឈឺក្បាល ជាពិសេសពេលកើតស្រ្តេស អស់កម្លាំង ឬគេងមិនគ្រប់គ្រាន់ជាដើម។ ពេលខ្លះយើងអាចប្រើថ្នាំបំបាត់អាការៈឈឺក្បាល ដោយមិនត្រូវការវេជ្ជបញ្ជាមួយចំនួនដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែក្រៅពីប្រើថ្នាំយើងនៅមានវិធីសាស្រ្តមួយទៀត ហៅថាម៉ាស្សា ដែលអាចជួយសម្រួលអាការៈបានដែរ។ ការម៉ាស្សាត្រង់ក្បាលនេះមិនមែនមានន័យថាអាចជួយសម្រួលអាការៈបានគ្រប់ពេលនោះទេ បើសិនជាគ្នាយើងមានបញ្ហាឈឺក្បាលខ្លាំង និងកើតឡើងញឹកញាប់ គួរជួបពិគ្រោះជាមួយគ្រូពេទ្យ។
១. គុណប្រយោជន៍របស់ម៉ាស្សា
ការធ្វើម៉ាស្សាដើម្បីសម្រួលអាការៈឈឺក្បាលអាចថាមានសុវត្ថិភាព ប៉ុន្តែមានប្រសិទ្ធភាពបែបណា? តាមការបញ្ជាក់របស់សមាគមព្យាបាលតាមបែបម៉ាស្សារបស់អាមេរិក បានលើកឡើងថាការម៉ាស្សាអាចមានប្រសិទ្ធភាពព្យាបាលអាការៈឈឺក្បាលធម្មតា ប៉ុន្តែមិនបានបញ្ជាក់ទេថាអាចមានប្រសិទ្ធភាពលើការឈឺក្បាលប្រកាំង ឬឈឺក្បាលខ្លាំងនោះទេ។
ក្រៅពីជួយសម្រួលដល់អាការៈឈឺក្បាល ការធ្វើម៉ាស្សានៅត្រង់ក្បាល ត្រូវគេជឿថាជួយធ្វើឲ្យសក់ដុះច្រើន និងជួយបន្ថយសម្ពាធឈាមទៀតផង។

២. ម៉ាស្សាស្បែកក្បាល
ការម៉ាស្សាស្បែកក្បាល ត្រូវគេដឹងថាជួយសម្រួលដល់អាការៈឈឺក្បាល។ ដើម្បីម៉ាស្សាស្បែកក្បាលយើងត្រូវអង្គុយឲ្យបានស្រួលបួល និងមានផាសុកភាព។ បើសិនជាយើងប្រើប្រេងដើម្បីម៉ាស្សា ចូរដាក់កន្សែងគ្រប់ស្មាកុំឲ្យប្រឡាក់។ បន្ទាប់មកយើងអាចយកចុងម្រាមដៃចុចលើស្បែកក្បាលរបៀបម៉ាស្សាដោយប្រើកម្លាំងពីស្រាលទៅមធ្យម។ យើងត្រូវម៉ាស្សាជារាងរង្វង់ ដើម្បីឲ្យបានសព្វកន្លែងនៅត្រង់ក្បាល និងអាចធ្វើប្រហែលប្រាំនាទី មុននឹងលាងសម្អាតប្រេងចេញ ក្នុងករណីយើងប្រើប្រើប្រេង។
៣. ម៉ាស្សាត្រង់ក និងស្មា

វិធីសាស្រ្តមួយទៀត គឺយើងអាចម៉ាស្សានៅត្រង់ក និងស្មា ដែលការធ្វើដូចនេះក៏ទំនងជាអាចជួយសម្រួលដល់អាការៈឈឺក្បាលផងដែរ។ ការសិក្សាមួយបានបានធ្វើការពិសោធន៍លើអ្នកឈឺក្បាលរ៉ាំរ៉ៃ ដោយឲ្យមកទទួលយកការព្យាបាលបែបម៉ាស្សាត្រង់ក និងសាច់ដុំស្មា និងបានប្រៀបធៀបពីរយៈពេល ចំនួនដងនៃការឈឺក្បាល និងភាពធ្ងន់ធ្ងរនៃអាការៈនេះ។
ជាលទ្ធផល អ្នកស្រាវជ្រាវបានរកឃើញថាចំនួនដងនៃការឈឺក្បាលដែលធ្លាប់កើតមានបានធ្លាក់ចុះ ទោះបីជាការម៉ាស្សានេះហាក់មិនមានប្រសិទ្ធភាពលើការបន្ធូរអាការៈឈឺក្បាលក៏ពិតមែន។ ជាការសន្និដ្ឋាន ក្រុមអ្នកស្រាវជ្រាវថាការធ្វើម៉ាស្សានៅត្រង់ក និងសាច់ដុំស្មា អាចជួយកាត់បន្ថយចំនួនដងនៃការកើតមានអាការៈឈឺក្បាលនេះបាន។
យ៉ាងណា គ្នាយើងមិនគួររំលងការពិភាក្សាជាមួយគ្រូពេទ្យនោះទេ បើសិនជាអាការៈឈឺក្បាលនេះកើតឡើងញឹកញាប់ និងធ្ងន់ធ្ងរ ព្រោះថាអាការៈទាំងនេះអាចជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងៗមួយចំនួនទៀត៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ឈឺក្បាលញឹកញាប់ជាសញ្ញាគ្រោះថ្នាក់ កំពុងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល
ចុចអាន៖កុំធ្វើហី! ឧស្សាហ៍ព្រិលភ្នែក ឈឺក្បាល អាចជាសញ្ញាជំងឺដុំសាច់ខួរក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


