សុខភាព
២ សំណួរ អ្នកជំងឺទឹកនោមផ្អែមលែងសង្ស័យចំពោះវ៉ាក់សាំងបង្ការកូវីដ-១៩
១. តើវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមដែរទេ?
វ៉ាក់សាំងចំនួនពីរដូស តម្រូវឱ្យចាក់ពីរដងក្នុងចន្លោះពេលពី ១៥-២១ ថ្ងៃ មានប្រសិទ្ធភាពចំពោះគ្រប់គ្នា មិនថាមានឬគ្មានជំងឺឡើយ។

វេជ្ជបណ្ឌិត C.Buddy Creech នាយកកម្មវិធីស្រាវជ្រាវវ៉ាក់សាំងការពារមេរោគ Vanderbilt ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក និយាយថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ប្រភេទទី ២ នឹងទទួលបានប្រសិទ្ធភាពខ្ពស់ ចំណែកសរីរាង្គក៏មានការឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំដូចគ្នានឹងអ្នកគ្មានជំងឺដែរ។
ដោយឡែក វេជ្ជបណ្ឌិត Justin Gregory ជំនួយការសាស្រ្តាចារ្យផ្នែកកុមារ មន្ទីរពេទ្យកុមារ Vanderbilt សហរដ្ឋអាមេរិក បានឱ្យដឹងបន្ថែមថា ការចាក់វ៉ាក់សាំងមានសារសំខាន់ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយអាចជួយឱ្យអត្រាស្លាប់ធ្លាក់ទាបបំផុត ប្រសិនពួកគាត់ឆ្លងកូវីដ ត្រូវចូលពេទ្យ។ ការសិក្សារបស់វេជ្ជបណ្ឌិតរូបនេះ កាលពីខែធ្នូ ឆ្នាំ ២០២០ រកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ ឬប្រភេទ ២ ងាយនឹងចូលសម្រាកនៅមន្ទីរពេទ្យឬមានរោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែមរហូតដល់ទៅ ៣ ដង។ ដូច្នេះ វ៉ាក់សាំងកូវីដ-១៩ មិនបង្កហានិភ័យចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមនោះទេ ថែមទាំងអាចការពារសុខភាពបានល្អទៀតផង។
២. តើអ្នកមានជំងឺទឹកនោមផ្អែម មានផលរំខានអ្វីខ្លះ ក្រោយចាក់វ៉ាក់សាំង?

ជាទូទៅផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងរួមមាន ឈឺចាប់ ហើម និងឡើងក្រហមនៅកន្លែងចាក់ថ្នាំ។ល។ ផលរំខានទូទៅផ្សេងទៀតអាចគ្រុនតិចតួច អស់កម្លាំង និងឈឺក្បាល។ ភាគច្រើននៃផលប៉ះពាល់ទាំងនេះមានលក្ខណៈស្រាលប៉ុណ្ណោះ។ អាការទាំងនេះ ក៏អាចកើតឡើងចំពោះអ្នកជំងឺទឹកនោមផ្អែមដែរ តែវេជ្ជបណ្ឌិតប្រាប់កុំឱ្យបារម្ភ ព្រោះជាផលប៉ះពាល់ទូទៅ ពុំមានអាចបង្កគ្រោះថ្នាក់ទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្រោយក្រសួងប្រកាស តើអ្នកមានជំងឺប្រចាំកាយអ្វីខ្លះ អាចចាក់វ៉ាក់សាំងបាន?
ចុចអាន៖ ជាសះស្បើយពីកូវីដបាន៤ខែ អាចចាក់វ៉ាក់សាំងបាន តែមានផលរំខានខុសអ្នកដទៃមួយចំណុច
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


