ព័ត៌មានជាតិ
រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ២.១២៨ លានដុល្លារសម្រាប់បន្ទុកបុគ្គលិកក្នុងឆ្នាំ ២០២២
ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងចំណាយបន្ទុកបុគ្គលិក(ដែលរួមមាន៖បៀវត្សមូលដ្ឋានប្រាក់បំណាច់មុខងារ លាភការ រង្វាន់ផ្សេងៗនិងប្រាក់វិភាជន៍សង្គម សម្រាប់ថ្នាក់ដឹកនាំ នៃស្ថាប័ន សាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា)ចំនួន៨.៦៥៤ប៊ីលានរៀលឬប្រមាណ២.១២៨លានដុល្លារអាម៉េរិកសមាមាត្រនឹង៤៥,៣%នៃចំណាយ ចរន្តថ្នាក់ជាតិត្រូវជា ៦,៩៧%នៃ ផ.ស.ស. និងមានកំណើន១%ធៀបនឹងឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។
ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមានិងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២២ ស្មើនឹងកម្រិតឆ្នាំ ២០២១ ដើម្បីរាជរដ្ឋាភិបាលមានលទ្ធភាពសន្សំថវិកាសម្រាប់បន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាលនិងសង្គមពិសេសគឺការបង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ(ក្រ១និងក្រ២) និងជនងាយរងគ្រោះឲ្យបានដល់៩ខែជាបន្តទៀតនៅក្នុងឆ្នាំ២០២២។
បើយោងតាមសេចក្ដីព្រាងច្បាប់រាជរដ្ឋាភិបាលនឹងបន្តធានាបាននូវការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានទាន់ពេលវេលាគឺ២ដងក្នុងមួយខែដោយមិនមានការកាត់ប្រាក់ បៀវត្សមន្ត្រីរាជការគ្រប់ប្រភេទ។
ចំណែកកម្រិតប្រាក់បៀវត្សរបស់មន្ត្រីរាជការអប្បបរមាសម្រាប់ឆ្នាំ២០២២ត្រូវបានរក្សាខាងក្រោម៖
១. បៀវត្សមន្ត្រីរាជការស៊ីវិលរក្សស្មើនឹងប្រមាណ ១,១៧២,៥០០រៀល ។
២. បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ១,២៧២,៥០០រៀល
៣. បៀវត្សនគរបាល(ពលបាលត្រី) រក្សាស្មើនឹងប្រមាណ ១,២៥៦,៩៧៧រៀល( មិនបញ្ចូលរបបអង្ករ)
៤. បៀវត្សយោធិន( ពលទោ) ស្មើនឹងប្រមាណ ១,១២៣,៥០០រៀល( មិនបញ្ចូលរបបអង្ករ) ហើយបងបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល។
ទន្ទឹមនឹងនេះថវិកាចំនួន ៥០ ប៊ីលានរៀលត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងនិវត្តជននិងបន្តគ្រោងថវិកា ៦ប៊ីលានរៀលដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។
ចំណែកប្រាក់សោធននិវត្តន៍ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀលសម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបំផុតជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធផងដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវិភាពរបស់ពួកគាត់ក៏ដូចជាគោលដៅបន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកទទួលបានសោធនទាបនិងអ្នក ទទួលបានសោធនខ្ពស់និងរវាងនិវត្តជនថ្មីនិងនិវត្តជនចាស់៕
ដោយ ៖ ណារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



