ព័ត៌មានអន្ដរជាតិ
ប្រទេសស៊ូដង់ កំពុងផ្ទុះរដ្ឋប្រហារ
យោធាក្នុងប្រទេសស៊ូដង់ បានដាក់លោកនាយករដ្ឋមន្ត្រី Abdalla Hamdok ក្រោមការឃុំខ្លួនក្នុងផ្ទះ និងបានឃុំឃាំងសមាជិកនៃថ្នាក់ដឹកនាំស៊ីវិលជាច្រើននាក់ទៀតរបស់ប្រទេស នៅក្នុងការធ្វើរដ្ឋប្រហារ។

ទូរទស្សន៍ដែលគ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីតបានផ្សាយថា កងកម្លាំងយោធា បានឡោមព័ទ្ធផ្ទះរបស់លោកនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃចន្ទ មុនពេលដាក់គាត់ ក្រោមការឃុំខ្លួនក្នុងផ្ទះ។
មន្ត្រីស៊ីវិលផ្សេងទៀតដែលត្រូវបានចាប់ខ្លួន រួមមានទាំងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Ibrahim al-Sheikh និងអភិបាលក្រុង Khartoum លោក Ayman Khalid ផងដែរ។

គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានជាប់ក្នុងភាពតានតឹង ចាប់តាំងពីផែនការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែមុន បានបង្កឲ្យមានការរើសអើងដ៏ជូរចត់រវាងក្រុមយោធា និងក្រុមជនស៊ីវិល ដែលមានបំណងបែងចែកអំណាចបន្ទាប់ពីការផ្តួលរំលំមេដឹកនាំយូរអង្វែងរបស់ប្រទេសលោក Omar al-Bashir។
លោក Al-Bashir ត្រូវបានផ្តួលរំលំបន្ទាប់ពីការតវ៉ាតាមដងផ្លូវរយៈពេលច្រើនខែក្នុងឆ្នាំ២០១៩ ហើយការផ្លាស់ប្តូរនយោបាយដែលត្រូវបានព្រមព្រៀងបន្ទាប់ពីការដកតំណែងរបស់លោក គឺមានន័យថា ការបោះឆ្នោតនឹងអាចរៀបចំធ្វើឡើងនៅចុងឆ្នាំ២០២៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


