ព័ត៌មានអន្ដរជាតិ
អ្នកសារព័ត៌មានចង់សួរលោក បៃដិន លុះត្រាតែគាត់ចុចឈ្មោះ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវគេថតបានកាន់បញ្ជីឈ្មោះអ្នកសារព័ត៌មាន ដែលគាត់ត្រូវបានអនុញ្ញាតឲ្យនិយាយ និងសួរសំណួរ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលក្រុមប្រទេស G-20 នៅទីក្រុងរ៉ូម ។

វីដេអូមួយបង្ហាញថា លោក បៃដិន បានលូកដៃទៅហោប៉ៅរបស់គាត់ ដើម្បីយកបញ្ជីឈ្មោះអ្នកសារព័ត៌មានដែលបានអនុញ្ញាតឲ្យចូល និងសួរសំណួរ ។
លោក បៃដិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលលោកថ្លែងជាផ្លូវការថា “ខ្ញុំរីករាយក្នុងការទទួលយកសំណួរមួយចំនួន ។ ខ្ញុំត្រូវបានគេប្រាប់ឲ្យចាប់ផ្តើមសំណួរជាមួយសារព័ត៌មាន AP គឺលោក Zeke Miller” ។

កាលពីសប្តាហ៍មុន ពេលកំពុងនិយាយជាមួយសិស្សសាលាក្មេងៗនៅរដ្ឋ New Jersey លោកប្រធានាធិបតីបានចង្អុលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយនិយាយថា “ពួកគេនៅជាមួយអ្នកគ្រប់ពេលវេលា” ។
លោក បៃដិន បាននិយាយថា “ពួកគេអាចសួរអ្នករាល់សំណួរគ្រប់ប្រភេទ ហើយអ្នកក៏អាចព្យាយាមរកវិធីដែលអ្នកអាចជៀសវាងការឆ្លើយសំណួរទាំងនោះនៅពេលខ្លះផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ USA Really
ចុចអាន ៖ លោក បៃដិន ថាឲ្យមេដឹកនាំចិន និងរុស្ស៊ីចំៗ ចំពោះការខកខាន កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


