KPT+
មូលហេតុមួយចំនួននេះ អាចធ្វើឲ្យកូន លូតលាស់យឺត
ក្មេងលូតលាស់យឺតសំដៅលើក្មេងដែលមានល្បឿនលូតលាស់យឺតជាងក្មេងដែលមានអាយុ ភេទ និងជាតិសាសន៍ដូចគ្នា។ ហេតុអ្វីបានជាក្មេងខ្លះលូតលាស់យឺត?
ក្មេងលូតលាស់យឺតអាចបណ្តាលមកពីមូលហេតុជាច្រើន៖
១. កត្តាតំណពូជ
ប៉ាម៉ាក់ ឬតាយាយរបស់អូនតូចមានមាឌតូច ឬកម្ពស់ទាប។
២. កង្វះអាហារូបត្ថម្ភ
កង្វះអាហារូបត្ថម្ភ និងវិបត្តិចំណង់អាហារ គឺជាមូលហេតុទូទៅនៃការលូតលាស់យឺត។
៣. ការប្រើថ្នាំមួយចំនួន
ថ្នាំព្យាបាលជំងឺពិបាកផ្ចង់អារម្មណ៍ និងស្រៃ្ពស្តេរ៉ូអ៊ីតសម្រាប់ជំងឺហឺតក៏ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារដែរ។
៤. ភាពតានតឹងផ្លូវចិត្ត
វេជ្ជបណ្ឌិត Patel បានលើកឡើងថា “កុមារដែលឆ្លងកាត់សង្គ្រាម គ្រោះទុរ្ភិក្ស ជួបអំពើហិង្សា ឬរស់នៅក្នុងបរិយាកាសដែលមិនមានការបីបាច់ថែរក្សាត្រឹមត្រូវអាចជួបប្រទះភាពតានតឹងផ្លូវចិត្តដែលរារាំងពួកគេមិនឱ្យលូតលាស់បានល្អ”។
៥. ជំងឺប្រព័ន្ធអង់ដូគ្រីន
កង្វះអ័រម៉ូនលូតលាស់ ខ្សោយក្រពេញទីរ៉ូអ៊ីត និងភាពក្រពេញវ័យក៏ប៉ះពាល់ដល់ការលូតលាស់កុមារដែរ។
៦. ជំងឺរុំារ៉ៃ
ជំងឺរ៉ាំរ៉ៃដូចជា ជំងឺខ្វះគ្រាប់ឈាមក្រហម ជំងឺហឺត ជំងឺឆ្អឹង ជំងឺ Celiac (ជាជំងឺប្រតិកម្មនឹងការញុំាជាតិ gluten ដែលជាប្រូតេអ៊ីននៅក្នុងពពួកស្រូវសាលី) ជំងឺបេះដូង ជំងឺរលាកពោះវៀនធំ និងជំងឺតម្រងនោមជាដើម សុទ្ធតែអាចប៉ះពាល់ដល់ការលូតលាស់របស់ក្មេង។
៧. ជំងឺទាក់ទងនឹងហ្សែន
- ជំងឺ Achondroplasia៖ បណ្តាលឱ្យមានការលូតលាស់ឆ្អឹងខ្ចីមិនធម្មតាដែលបណ្តាលឱ្យតឿ
- ជំងឺខ្យោយបញ្ញាពីកំណើត
- ជំងឺ Noonan៖ ជាជំងឺដែលរារាំងការលូតលាស់ផ្នែកខ្លះនៃរាងកាយ
- ជំងឺ Russell-Silver៖ ជំងឺដែលបណ្តាលឱ្យកើតមិនគ្រប់គីឡូ និងមិនអាចលូតលាស់បានល្អ
- ជំងឺ Turner៖ បញ្ហាក្រូម៉ូសូមដែលប៉ះពាល់តែលើក្មេងស្រី
កុមារដែលមានការលូតលាស់យឺតអាចត្រូវធ្វើរោគវិនិច្ឆ័យដោយ៖
- ការពិនិត្យរាងកាយ៖ ការថ្លឹងទម្ងន់ និងវាស់កម្ពស់របស់កូនធៀបនឹងតារាងកំណើនកុមារ។ ប្រសិនបើអូនតូចមានទម្ងន់តិចជាង និងមានកម្ពស់ទាបជាងតារាងកំណើនកុមារ អូនតូចត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការលូតលាស់យឺត។
- ការធ្វើតេស្តឆ្អឹង៖ គ្រូពេទ្យអាចធ្វើតេស្តឆ្អឹងដោយថតកាំរស្មី X លើដៃ និងកដៃឆ្វេងអូនតូច។ ការធ្វើតេស្តនេះអាចបង្ហាញពីភាពលូតលាស់ឆ្អឹងរបស់អូនតូច។
- ការធ្វើតេស្តឈាម៖ គ្រូពេទ្យអាចធ្វើតេស្ដឈាមដើម្បីរកមើលជំងឺដែលអាចធ្វើឱ្យកុមារលូតលាស់យឺត។
ក្មេងលូតលាស់យឺតអាចត្រូវព្យាបាលតាមមូលហេតុបង្ក។ ប្រសិនបើអូនតូចមានការលូតលាស់យឺត ដោយសារជំងឺកង្វះអាហារូបត្ថម្ភ ប៉ាម៉ាក់អាចកែប្រែរបបអាហាររបស់អូនតូច៕
ចុចអាន៖៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង