ព័ត៌មានអន្ដរជាតិ
រដ្ឋអាមេរិក១០ប្តឹងរដ្ឋបាលប្រធានាធិបតី ចូ បៃដិន រឿងច្បាប់បង្ខំចាក់វ៉ាក់សាំង
អគ្គមេធាវីរបស់គណបក្សសាធារណៈចំនួន១០រដ្ឋនៅសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានដាក់ពាក្យប្តឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីឲ្យបញ្ឈប់តម្រូវការបង្ខំបុគ្គលិកសុខាភិបាលរាប់លាននាក់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយលើកឡើងថា វាបានធ្វើឲ្យខ្វះបុគ្គលិកកាន់តែច្រើន។
លោក ចូ បៃដិន របស់គណបក្សប្រជាធិបតេយ្យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបាននិយាយថា លោកនឹងឲ្យអនុវត្តច្បាប់ចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី៤ ខែមករា។

អគ្គមេធាវីនៅរដ្ឋ Missouri, Nebraska, Arkansas, Kansas, Iowa, Wyoming, Alaska, South Dakota, North Dakota, និង New Hampshire បានដាក់ពាក្យបណ្តឹងរួមគ្នាមួយទៅកាន់តុលាការអាមេរិក U.S. District Court នៅភាគខាងកើតរដ្ឋ Missouri ក្នុងទីក្រុង St. Louis។
អគ្គមេធាវីនៅរដ្ឋ Kansas លោក Derek Schmidt បាននិយាយថា ៖«ច្បាប់កម្រិតបន្ថែមលើកន្លែងសុខាភិបាល និងបុគ្គលិកពេទ្យនឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ហើយទំនងជានឹងនាំឲ្យកន្លែងមួយចំនួនដូចជាតំបន់ជនបទខ្វះខាត និងត្រូវបិទទ្វារដោយសារខ្វះបុគ្គលិក»។
ពាក្យបណ្តឹងបាននិយាយថា ច្បាប់វ៉ាក់សាំងរបស់រដ្ឋាភិបាលកណ្តាលបានរំលោភលើអំណាចរបស់ប៉ូលិសរដ្ឋ និងខុសនឹងច្បាប់និតិវិធីរដ្ឋបាល ពីព្រោះមិនមានពេលវេលាសម្រាប់ការបញ្ចេញមតិមុនឡើយ ប៉ុន្តែច្បាប់នោះត្រូវបានចេញផ្សាយតែម្តង។
កាលពីថ្ងៃទី៤ ខែវិច្ឆិកា មជ្ឈមណ្ឌលសេវាថែទាំសុខភាព Medicare និង Medicaid (CMS) ដែលជានិយតករសម្រាប់កម្មវិធីសុខភាពសហព័ន្ធទាំងពីរបានចេញច្បាប់ចុងក្រោយបណ្តោះអាសន្នដោយច្បាប់នេះបាននិយាយថា គ្របដណ្តប់លើបុគ្គលិកពេទ្យជាង១០លាននាក់ និងអនុវត្តលើអ្នកផ្តល់សេវាសុខាភិបាលប្រមាណ៧៦០០០កន្លែងក្នុងនោះមានទាំងមន្ទីរពេទ្យ ពេទ្យបើកតាមផ្ទះ និងមជ្ឈមណ្ឌលលាងឈាម។
ច្បាប់ចុងក្រោយបណ្តោះអាសន្នមានប្រសិទ្ធភាពភ្លាមៗដោយគ្មានទុកពេលវេលាដើម្បីបញ្ចេញមតិស្របតាមស្តង់ដារឡើយ បន្ទាប់ពីបោះពុម្ពផ្សាយ។
អ្នកផ្តល់សេវាសុខាភិបាលដែលមិនបានគោរពតាមច្បាប់នេះអាចនឹងបាត់បង់សិទ្ធិចូលប្រើមូលនិធិ Medicare និង Medicaid។ Medicare គឺជាសេវាបម្រើមនុស្សអាយុ៦៥ឆ្នាំឡើង និងជនពិការ ហើយ Medicaid ជាសេវាបម្រើជនក្រីក្រ។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


