វប្បធម៌ ជំនឿ
មនុស្សឆ្នាំ «ម្សាញ់» នឹងសំណាងធំចាប់ពីខែវិច្ឆិកានេះ ដល់ខែមករា ឆ្នាំក្រោយ
តាមការទស្សន៍ទាយសំណាងជោគជតាពស់នៅឆ្នាំ ២០២១ ព្រឹត្តិការណ៍រីករាយនឹងកើតឡើងបន្តហូរហែរ តែធំជាងគេគឺនៅខែវិច្ឆិកា និងមករា ឆ្នាំ២០២២។
ឆ្នាំថ្មីតាមប្រតិទិនចិននឹងចូលដល់នៅខែកុម្ភៈ ថ្ងៃទីមួយ ដូច្នេះ ពីនេះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ពួកគេត្រៀម រឿង ឡើងបុណ្យ ឡើងតួនាទី ឡើងលុយចំណូល បានរង្វាន់មិនធ្លាប់គិតស្មានទុក និងបានទទួលឱកាសធំថ្មី។ ខ្លះមានឱកាសច្រើនទៀត ក្នុងការផ្លាស់ទៅនៅផ្ទះថ្មី ធំ ឬឆ្លងកាត់ការប្រឡងសំខាន់ៗបានដោយជោគជ័យ។

ប្រសិនបើពួកគេមានពេលគ្រប់គ្រាន់ក្នុងខែនេះ ពួកគេអាចធ្វើដំណើរជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិរបស់ពួកគេដើម្បីសម្រាកលំហែកាយខ្លះទៅព្រោះអ្វីៗរលូនហើយ។ មានតែ២ភាគរយប៉ុណ្ណោះ គឺការយកចិត្តទុកដាក់ ជាពិសេសគឺស្ថានភាពសុខភាពដែលមិនល្អទេ។ ពួកគេត្រូវប្រកាន់ខ្ជាប់នូវរបបអាហារដែលមានសុខភាពល្អ និងរក្សាអាកប្បកិរិយាសុទិដ្ឋិនិយមគ្រប់ពេលវេលា។
នៅដើមខែធ្នូ មនុស្សឆ្នាំពស់នឹងមានលាភសំណាងខ្លាំងមួយវឹបទៀតជាលុយកាក់។ ក្រៅពីប្រាក់ខែស្ថិរភាព ពួកគេក៏នឹងទទួលបានទ្រព្យសម្បត្តិថ្មី ដោយមិនដឹងខ្លួន អាចលក់ដីបានហក់ខ្ពស់ ឬគេសងបំណុល ឬមានរង្វាន់ពីថ្នាក់លើ ឬពីការងារបន្ថែមក្រៅ។
ក្រៅពីនេះ ពួកគេអាចប្រមូលទ្រព្យសម្បត្តិបានច្រើនសឹងគ្រប់ប្រភេទ ព្រោះជាធម្មតាពួកគេចំណាយតិចណាស់ក្នុងខែនេះ។ លើសពីនេះ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេនឹងមានសុភមង្គល និងរលូន។

នៅអំឡុងសប្តាហ៍ទីបី នៃខែមករា ២០២២ មនុស្សឆ្នាំម្សាញ់នៅលីវនឹងបានដំណឹងរៀបការ ស្ត្រីមេផ្ទះនឹងទិញបានអចលនៈទ្រព្យថ្មី បុរសនឹងបានឋានៈ លុយកាក់។
ការសែនចិនថ្ងៃទី០១កុម្ភៈ សែនក្រូចក្រហមឬក្រូចលឿង ខទំពាំង ឬឆា ព្រមជាមួយសំណែនមាន់ និងត្រី។ ចូរថ្វាយផ្កាពណ៌លឿង និងស។ ត្រូវចែកទានដល់ខ្ញុំកំដរ ឬបុគ្គលិកប្រើលេខ៨ឬ៩។ ស្លៀកពាក់បានគ្រប់ពណ៌ពិសេសលឿង និងបៃតង។
នៅឆ្នាំ ២០២២ ម្សាញ់ឆុង ១០ភាគរយ គឺការងារហត់ សឹងគ្មានពេលសម្រាក ដំណើរច្រើន សុខភាពថយ តែចំណូលលុយ និងចំណងស្នេហ៍កាន់តែស្អិតរមួតឡើង៕
គ្រូ ឯម
ចុចអាន៖ «ខាល» ២០២២ ជាឆ្នាំល្អ អាចរៀបអាពាហ៍ពិពាហ៍បាន តែត្រូវរើសថ្ងៃខែ ទើបមានសុភមង្គលយូរអង្វែង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


