KPT+
ខណៈជោគជ័យក្នុងបច្ចុប្បន្ន តែក្រុមហ៊ុនល្បីៗទាំងនេះ ធ្លាប់ជួបបញ្ហាធំក្នុងអំឡុងឆ្នាំ ២០១៧
ជាការពិត ដែលថាក្រុមហ៊ុនល្បីៗដូចជា Facebook, Toyota និង Amazon ធ្លាប់បានទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងពិភពជំនួញរបស់ពួកគេ។ តែក៏មិនមែនជារឿងសម្ងាត់ទេថា តើអាជីវកម្មធំៗទាំងនេះ បានត្រលប់មកវិញ ហើយកាន់តែជោគជ័យ ដោយគ្រាន់តែជម្នះឧបសគ្គនិងភាពលំបាកប៉ុណ្ណឹងឯង។
១ Toyota

នៅចុងឆ្នាំ ២០១៧ Toyota បានប្រមូលរថយន្តមកវិញនូវរថយន្តជាច្រើនគ្រឿង ។ នេះឆ្លុះបញ្ចាំងពីការគ្រប់គ្រងមិនល្អ និងកង្វះការចាប់អារម្មណ៍ពីភាគីក្រុមហ៊ុនល្បីៗ។ ការមិនយកបញ្ហានេះឲ្យបានហ្មត់ចត់ គឺជាការអសមត្ថភាពរបស់ពួកគេ។ Toyota បានចាប់ផ្ដើមបង្កើនការលក់របស់ខ្លួន នៅទូទាំងពិភពលោក ដើម្បីព្យាយាមស្តារមុខមាត់ក្រុមហ៊ុនឡើងវិញ។
២ ក្រុមហ៊ុន General Electric

នេះគឺជាក្រុមហ៊ុនដ៏ល្បីមួយ ដែលឈានមុខគេក្នុងពិភពលោក។ ប៉ុន្តែ អ្វីដែលមនុស្សភាគច្រើនមិនដឹងនោះគឺថា វាកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុ សម្រាប់ការវិនិយោគច្រើនពេក នៅក្នុងដៃហិរញ្ញវត្ថុរបស់ខ្លួន។ ក្រុមហ៊ុននេះបានផ្ទុកបំណុលដ៏ច្រើននៅលើស្មារបស់ខ្លួន ប៉ុន្តែពួកគេនៅតែព្យាយាមកសាងមូលដ្ឋានឡើងវិញ នៅក្នុងការផលិតឧស្សាហកម្មតាមរយៈការទិញយកយុទ្ធសាស្ត្រថ្មី។
៣ British Petroleum

ការកំពប់ប្រេងដ៏ច្រើនសន្ធឹកឆ្នាំ ២០១០ បានបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុនល្បីៗ ដែលជាម៉ាកយីហោស្នូល។ ទោះបីជាមានស្ថានភាពមហន្តរាយក៏ដោយ តែក្រុមហ៊ុននេះនៅតែដំណើរការបានល្អ។ ជំហានមួយចំនួនដែលបានជួយក្រុមហ៊ុន ឲ្យរស់រានមានជីវិតនៅក្នុងទីផ្សារប្រកបដោយនិរន្តរភាព គឺការបន្តទំនាក់ទំនងចក្ខុវិស័យទៅកាន់អតិថិជនពួកគេ។ ពួកគេក៏ត្រូវអភិវឌ្ឍឧបករណ៍ទីផ្សារ និងការផ្សាយពាណិជ្ជកម្មថ្មី ដែលជួយក្នុងការក្លាយជាអ្នកដឹកនាំនៅក្នុងឧស្សាហកម្មប្រេង។
៤ Best Buy

ក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហា ក្នុងការថែរក្សាអតិថិជនរបស់ពួកគេ។ យីហោត្រូវប្រើបច្ចេកទេសទីផ្សារថ្មី ដើម្បីទាក់ទាញទស្សនិកជន។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះពី ៥០% ចាប់តាំងពីឆ្នាំ២០១៦ ហើយក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ពីអាជីវកម្មដូចជា Apple និង Samsung ផងដែរ។
Best Buy បានបាត់បង់ការលក់ និងអតិថិជន ដោយសារតែពួកគេមិនអាចរក្សាកន្លែងប្រកបដោយនិរន្តរភាពនៅក្នុងទីផ្សារ។
៥ American International Group

AIG គឺជាក្រុមហ៊ុនដ៏ល្បីល្បាញមួយ ក្នុងចំនោមក្រុមហ៊ុនល្បីៗជាច្រើន ដែលប្រឈមនឹងការដួលរលំនៅឆ្នាំ ២០០៨។ រតនាគារសហរដ្ឋអាមេរិកបានបង់ប្រាក់ចំនួន ១៨២ ពាន់លានដុល្លារ សម្រាប់ការធានាពីក្រុមហ៊ុនធានារ៉ាប់រងនេះ។ ក្រុមហ៊ុនត្រូវលក់ទ្រព្យសកម្មរបស់ពួកគេចេញ ដើម្បីសងបំណុលដែលកំពុងកកកុញ។ ក្រុមហ៊ុនធានារ៉ាប់រងនេះ ត្រូវបានដាក់ក្នុងសំណុំរឿងក្លែងបន្លំដោយគណៈកម្មការសន្តិសុខ និងការផ្លាស់ប្តូរ និងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពួកគេត្រូវបង់ប្រាក់ពិន័យចំនួន១.៦ ពាន់លានដុល្លារ រួមជាមួយនឹងការចោទប្រកាន់ព្រហ្មទណ្ឌផ្សេងទៀតប្រឆាំងនឹងឈ្មោះរបស់ពួកគេ។
ដើម្បីលុបស្នាមប្រឡាក់ចេញពីឈ្មោះនេះទាំងស្រុង ក្រុមហ៊ុនធានារ៉ាប់រងល្បីៗនៅតែត្រូវឈានទៅដល់ទស្សនិកជនកាន់តែទូលំទូលាយ និងប្រើប្រាស់បច្ចេកទេសទីផ្សារថ្មី ដើម្បីទទួលបានជោគជ័យបន្ថែមទៀត។
៦ Amazon

ហាងលក់រាយដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក បានបង្ហាញពីរូបភាពមិនល្អដល់អតិថិរបស់ខ្លួន នៅពេលដែលគោលនយោបាយរបស់ខ្លួន បានបង្ខំឲ្យបុគ្គលិកឃ្លាំងធ្វើការថែមម៉ោង ដោយគ្មានប្រាក់ឈ្នួល ។
Amazon ត្រូវការរក្សាទំនាក់ទំនងរបស់ពួកគេជាមួយអតិថិជន អ្នកលក់រាយ និងជាពិសេសក្រុម PR ដែលកាន់អំណាចនៅក្នុងប៊ិចរបស់ពួកគេ។ ពួកគេត្រូវបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងរបស់ពួកគេ ដើម្បីសហការជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយ។
៧ Facebook

នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ជឿជាក់ថាឆ្នាំ ២០១៨ នឹងក្លាយជាឆ្នាំសម្រាប់ការផ្លាស់ប្តូរ ហើយសង្ឃឹមថា នឹងផ្តោតលើបញ្ហាចម្បងទាក់ទងនឹង Facebook ហើយសង្ឃឹមថា នឹងធ្វើឲ្យវាកាន់តែមានសុវត្ថិភាព និងធ្វើឲ្យប្រសើរឡើងនូវភាពឯកជន ដើម្បីជៀសវាងការរំលោភបំពាន។ លោកក៏និយាយផងដែរថា លោកនឹងបង្វែរការផ្តោតអារម្មណ៍ទៅការជជែកដេញដោលពីមជ្ឈិមនីយកម្ម និងវិមជ្ឈការ ដែលកំពុងតែក្តៅគគុកនៅក្នុងពិភពបច្ចេកវិទ្យា ហើយនឹងនាំអ្នកជំនាញរួមគ្នាដែលនឹងព្យាយាម “ផ្តល់អំណាចមកវិញដល់ប្រជាជន” ដូចគោលបំណងដំបូងរបស់ facebooks ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក
ចុចអាន៖ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម
ចុចអាន៖កំពូលមេដឹកនាំទាំង ១០ រូប មានប្រជាប្រិយភាពនិងឥទ្ធិពលខ្លាំង លើពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


