អាជីព
ហេតុផលដែលក្រុមហ៊ុនធំៗ និយមផ្តល់អាហារដល់បុគ្គលិក
អ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រធនធានមនុស្សជាច្រើនទទួលស្គាល់ នឹងមើលឃើញពីការជម្រុញផលិតភាពរបស់និយោជិកដោយផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបរិភោគជាមួយគ្នាឬផ្តល់អាហារនៅនឹងកន្លែង។
និយោជិកដែលចូលរួមទទួលទានអាហារថ្ងៃត្រង់រួមគ្នា មានទំនោរទៅរកផលិតភាពនិងសីលធម៌ខ្ពស់ ហើយក្រុមហ៊ុនជាច្រើនអនុវត្តការផ្តល់អាហារនិងអាហារសម្រន់ដោយឥតគិតថ្លៃជាទៀងទាត់មកទល់ឥឡូវ។

អ្នកស្រាវជ្រាវបានរកឃើញថា បុគ្គលិកឆ្នើម ដែលបានបរិភោគអាហារជាមួយគ្នា មានការងារជាក្រុមល្អប្រសើរជាងអ្នកមានលំដាប់អាហារខាងក្រៅរៀងៗខ្លួន។ អ្នកនិពន្ធនៃការសិក្សាអំពីវប្បធម៌នៅការិយាល័យ លោក ស៊ីមីឡា យ៉ាមេតាកូ ជឿជាក់ថា ស្ថាបនិកទាំងអស់ដែលកំពុងស្វែងវិធីធ្វើឱ្យប្រសើរឡើងនូវសង្វាក់រលូននៃក្រុមការងារយល់ស្របអំពីរឿងបាយនៅការិយាល័យ។
លោក Kevin Kniffin ជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះដែរដែលជាជំនួយការសាស្រ្តាចារ្យនៅសាលា Charles H. Dyson នៃសាលាសេដ្ឋកិច្ចនិងការគ្រប់គ្រងបាននិយាយថា ការញ៉ាំអាហារជាមួយគ្នាគឺជាការងារជិតស្និទ្ធជាងការមើលសៀវភៅគ្រប់គ្រងចិត្តសាស្ត្រហើយភាពស្និទ្ធស្នាលបានរីករាលដាលដល់លទ្ធផលការងារជាវិជ្ជមាន។
លោក Kniffin បាននិយាយទៀតថា“ តាមទស្សនៈវិស័យវិវត្តិន៍ ការបរិភោគជាមួយគ្នាមានប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ដែលជាប្រភេទកាវក្នុងសង្គមគួរបន្តនៅកន្លែងធ្វើការសព្វថ្ងៃដែលសែនសម្ពាធ ” ។
ផ្អែកលើលទ្ធផលអ្នកស្រាវជ្រាវជឿជាក់ថា និយោជកគួរពិនិត្យមើលការវិនិយោគនៅក្នុងហាងកាហ្វេនិងអាហារដ្ឋានណាដែលបុគ្គលិកមានតម្រូវការ និងតម្លៃសមរម្យ។

ទោះបីជាការចំណាយដើម្បីផ្គត់ផ្គង់ការបរិភោគនៅនឹងកន្លែង ជាការចំណាយផ្ទាល់និងច្រើន ក៏ដោយក៏ការស្រាវជ្រាវបង្ហាញពីឱកាសបង្កើនប្រសិទ្ធិភាពនៃអត្ថប្រយោជន៍របស់ស្ថាប័ន។
អ្នកនិពន្ធនៃការសិក្សានេះបានសរសេរទៀតថា“ ផ្នែកនៃការស៊ើបអង្កេតនេះមានសក្តានុពលជាយន្តការដើម្បីបង្កើនការអនុវត្តការងារជាក្រុមនៅក្នុងអង្គភាពនានា ដោយប្រើប្រាស់តំរូវការធម្មជាតិក្នុងការបរិភោគជាមេតូដ បើប្រៀបធៀបទៅនឹងសកម្មភាពតិចច្រើន ឯទៀត រួមមានដំណើរកម្សាន្តជុំគ្នា” ។ល៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Forbes
ចុចអាន៖ មេដឹកនាំល្អចេះបង្កើតវប្បធម៌ទទួលស្គាល់គ្នានៅកន្លែងធ្វើការ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



