ព័ត៌មានជាតិ
ខេត្តសៀមរាបគ្រោងនឹងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅពាក់កណ្ដាលខែធ្នូនេះ
បើតាមការអះអាងរបស់លោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីរំលឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រ ព្រះមហាក្សត្រីជំនាន់មុន ដែលបានកសាងសំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ និងអ្នកគ្រប់គ្រងអភិរក្សជួសជុលថែទាំ រក្សាសំណង់ប្រាសាទអង្គរគ្រប់ជំនាន់ដើម្បីជាសារប្រយោជន៍សម្រាប់សង្គមជាតិរហូតដល់បច្ចុប្បន្ន។


លោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថាព្រឹត្តិការណ៍រំលឹកគុណអង្គរនឹងគ្រោងរៀបចំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ការសម្ដែងសិល្បៈនៅពេលរាត្រី និងស្ដង់ពិព័រណ៍បង្ហាញពីការងារ និងសមិទ្ធផលការងារទូទៅដែលអាជ្ញាធរជាតិអប្សរាសម្រេចបានដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ដែលជាមរតកបេតិកភណ្ឌពិភពលោក។ លោកបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំសាកល្បង ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២តទៅ ។

ដោយឡែកក៏នឹងមានព្រឹត្តិការណ៍សាសនា និងសម្ដែងសិល្បៈ ឧបត្ថម្ភទាំងស្រុងដោយវិស័យឯកជនផងដែរ មុនកិច្ចដំណើរការបើកពិធីចាប់ពីថ្ងៃទី១៤ នៅចន្លោះថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២១។
ព្រឹត្តិការណ៍នេះ ក៏នឹងបើកឱកាសដល់សាធារណជនអាចចុះឈ្មោះដើម្បីទស្សនកិច្ចស្វែងយល់អំពីការងារនៅតាមការដ្ឋានជួសជុលប្រាសាទនានា ដែលអាជ្ញាធរជាតិអប្សរាកំពុងដំណើរការផង។ បន្ថែមលើសនេះ សាធារណជនក៏អាចដឹងកាន់តែច្បាស់ពីកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕
អត្ថបទ៖ គឿនវេត
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


