សុខភាព
មនុស្ស ៤ក្រុម ប្រឈមគ្រោះថ្នាក់បំផុតជាមួយវីរុសបំប្លែងខ្លួន Omicron
វីរុសកូវីដបំប្លែងខ្លួនប្រភេទ Omicron ជាវីរុសបំប្លែងប្រភេទថ្មី ដែលបង្កក្ដីបារម្ភកាន់តែខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗទ្វេដង ដោយសារសមត្ថភាពចម្លងយ៉ាងរហ័ស និងទំហំគ្រោះថ្នាក់ដែលធំជាងមុន។
វីរុសបំប្លែងខ្លួននេះ កំពុងតែរាលដាលនៅបណ្ដាប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ បែលហ្សិក ហុងកុង អ៊ីស្រាអែល ដាណឺម៉ាក អូស្ត្រាលី និងហូឡង់ ក្រោយរកឃើញជាលើកដំបូងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាហ្វ្រិកខាងត្បូង។

ទន្ទឹមនឹងក្ដីបារម្ភចំពោះការរាតត្បាតដ៏គ្រោះថ្នាក់ វេជ្ជបណ្ឌិតអាហ្រ្វិកខាងត្បូង បានបញ្ជាក់អំពីហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីនេះទៅលើបុគ្គលចំនួន ៤ក្រុម។
លោកស្រី Angelique Coetzee ដែលជាវេជ្ជបណ្ឌិត និងជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) បានឱ្យដឹងថា ក្រុមដែលប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេជាមួយវីរុសកូវីដបំប្លែងខ្លួនប្រភេទ Omicron គឺក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺទឹកនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកមិនបានចាក់វ៉ាក់សាំង។
ក្នុងនោះដែរ ក្រុមមនុស្សទាំងនេះ អាចចេញរោគសញ្ញាមិនដូចគ្នានោះទេ ក្រោយឆ្លងកូវីដបំប្លែងខ្លួនប្រភេទ Omicron ដោយសារកត្តាវ័យ ស្ថានភាពជំងឺដែលមានស្រាប់ និងកត្តាធ្លាប់ឬមិនធ្លាប់ចាក់វ៉ាក់សាំង។

ទោះយ៉ាងណា រោគសញ្ញាទូទៅមានដូចជា អស់កម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ និងពុំមានអាការបាត់បង់ក្លិន ឬរសជាតិឡើយ។
លោកស្រី Angelique Coetzee បន្ថែមថា ទោះបីវីរុសបំប្លែងខ្លួន Omicron អាចចម្លងបានយ៉ាងរហ័ស និងមានភាពគ្រោះថ្នាក់ខ្លាំងជាងកូវីដទម្រង់ដើម ឬវីរុសបំប្លែងខ្លួនដទៃទៀត តែចំពោះអ្នកជំងឺដែលបានចាក់វ៉ាក់សាំងពេញលេញ ប្រឈមហានិភ័យធ្ងន់ធ្ងរតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ New York Post
ចុចអាន៖ ទោះស្រដៀងគ្នា តែរោគសញ្ញាវីរុសបំប្លែងខ្លួន Omicron មានខ្លះខុសពីកូវីដទម្រង់ដើម
ចុចអាន៖ វីរុសបំប្លែងខ្លួនច្រើនឡើងៗកំពុងឆ្លងរាលដាលលឿន និងបង្កក្ដីបារម្ភដល់ពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


