Connect with us

ព័ត៌មានអន្ដរជាតិ

FDA គាំទ្រឲ្យប្រើថ្នាំគ្រាប់ព្យាបាលកូវីដ របស់ក្រុមហ៊ុន Merck

បានផុស

នៅ

ក្រុមអ្នកប្រឹក្សាសុខភាពរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានគាំទ្រចំពោះអត្ថប្រយោជន៍នៃថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩របស់ក្រុមហ៊ុន Merck ដោយធ្វើឲ្យវាក្លាយជាថ្នាំព្យាបាលកូវីដទី១ ដែលប្រជាជនអាមេរិក អាចលេបនៅផ្ទះបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សារដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបោះឆ្នោត ១៣ ទល់ ១០ ថា អត្ថប្រយោជន៍របស់ឱសថនេះ មានលើសពីហានិភ័យ។

អនុសាសន៍របស់ក្រុមនេះ បានធ្វើឡើងបន្ទាប់ពីការជជែកដេញដោលរយៈពេលច្រើនម៉ោងអំពីអត្ថប្រយោជន៍តិចតួចរបស់ឱសថ និងបញ្ហាសុវត្ថិភាពដែលអាចកើតមាន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញដែលគាំទ្រការព្យាបាលបានសង្កត់ធ្ងន់ថា វាមិនគួរត្រូវបានប្រើប្រាស់ដោយស្ត្រីមានផ្ទៃពោះឡើយ ហើយបានអំពាវនាវឲ្យ FDA ចេញការណែនាំដោយប្រុងប្រយ័ត្នបន្ថែម រួមទាំងការធ្វើតេស្តលើស្ត្រីមានផ្ទៃពោះជាដើម មុនពេលប្រើប្រាស់ថ្នាំនេះ។

ការបោះឆ្នោតរបស់ក្រុមនេះ បានគាំទ្រជាពិសេសចំពោះថ្នាំសម្រាប់មនុស្សពេញវ័យកើតជំងឺកូវីដកម្រិតស្រាលទៅមធ្យម ដែលប្រឈមមុខនឹងហានិភ័យខ្លាំងបំផុត រួមទាំងអ្នកដែលមានលក្ខខណ្ឌដូចជា ធាត់ ជំងឺហឺត និងមនុស្សចាស់ផងដែរ។

ការអនុញ្ញាតពី FDA សម្រាប់ថ្នាំ Molnupiravir អាចជាជំហានដ៏សំខាន់ក្នុងការព្យាបាលមេរោគ។ វានឹងផ្តល់ឲ្យគ្រូពេទ្យនូវថ្នាំដំបូងគេ ដែលពួកគេអាចចេញវេជ្ជបញ្ជាឲ្យអ្នកជំងឺលេបដោយខ្លួនឯង បន្ធូរបន្ថយបន្ទុកលើមន្ទីរពេទ្យ និងជួយទប់ស្កាត់ការស្លាប់។

គួរបញ្ជាក់ថា ថ្នាំគ្រាប់នេះត្រូវបានអនុញ្ញាតរួចទៅហើយនៅក្នុងចក្រភពអង់គ្លេស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ abc7chicago

ចុចអាន៖ ថ្នាំគ្រាប់ព្យាបាលកូវីដ Molnupiravir គ្មានប្រសិទ្ធភាព ដូចការអះអាងពីមុនទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម