Connect with us

ជីវិតកម្សាន្ដ

កុំ​ភ្លេច​យប់​នេះ​! ​បវរកញ្ញា​កម្ពុជា ងិន ម៉ា​រ៉ា​ឌី គ្រង​ឈុត​តំណាង​ជាតិ​ឈ្មោះថា «​វប្បការិកា ចត្វា​និមិត្ត​»​លើ​ឆាក​អន្តរជាតិ

បានផុស

នៅ

​ភ្នំពេញ ៖ បវរកញ្ញា​កម្ពុជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី ដែលជា​ម្ចាស់​ម្កុដ​Miss Universe Cambodia 2021 គឺ​តំណាងឱ្យ​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​Miss Universe លើក​ទី​៧០​ឆ្នាំ​២០២១​នៅ​ប្រទេស​អ៊ីស្រាអែល​។

​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​ដែរ​ បវរកញ្ញា​កម្ពុជា​កញ្ញា​ងិន ម៉ា​រ៉ា​ឌី ក៏បាន​នាំយក​នូវ​ឈុត​តំណាង​ជាតិ​ដែល បាន​សម្រិតសម្រាំង​យ៉ាង​ល្អ​ប្រណីត​ឈ្មោះថា​« វប្ប​កា​រិ​កា ចត្វា​និមិត្ត​»​ដើម្បី​បង្ហាញ​លើ​ឆាក​អន្តរ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​រាត្រី​ថ្ងៃទី​១០ ​ខែធ្នូ ​ឆ្នាំ​២០២១​នេះ​ វេលា​ម៉ោង​១២​យប់​តទៅ​ម៉ោង​នៅ​កម្ពុជា​កញ្ញា ងិន ម៉ា​រ៉ា​ឌី នឹង​គ្រង​ឈុត​តំណាង​ជាតិ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អរិយធម៌ វប្បធម៌​ពី​បុព្វកាល​របស់​ដូនតា​យើង​បន្សល់ទុក។

សម្រាប់​ការ​ត្រៀម​បង្ហាញខ្លួន​របស់​កញ្ញា ងិន ម៉ា​រ៉ា​ឌី ជាមួយ​ឈុត​តំណាង​ជាតិ​«​វប្បការិកា ចត្វា​និមិត្ត » នា​រាត្រី​ថ្ងៃទី​១០​ខែធ្នូ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​និង​អ្នកគាំទ្រ​ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក​សម្តែង​ក្តី​រំភើប​ខ្លាំង​និង​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា​ផង​ដែរ។

ដោយឡែក​បើ​ចាប់អារម្មណ៍​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី កាលពី​ថ្ងៃ​ម្សិលមិញ​នា ង​ក៏បាន​ស្នើ​ឲ្យ​មហាជន​ជួយ​គាំទ្រ​និង​ផ្តល់​កម្លាំងចិត្ត​ផង​។ ​កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​លើក​ឡើង​ថា ​សូម​រង់ចាំ​តាមដាន​ទស្សនា​ការប្រកួត​និង​ផ្តល់​កម្លាំងចិត្ត​ដល់​រូប​នាង​ខ្ញុំ​ផង​ណា​។​សូម​អរគុណ​អ្នក​ទាំង អស់​គ្នា​សម្រាប់​ការ​ស្រលាញ់​មកលើ​រូបនាង​ខ្ញុំ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម