ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក មកអាស៊ីអាគ្នេយ៍លើកដំបូង ធ្វើទស្សនកិច្ច ៣ប្រទេស
នៅថ្ងៃចន្ទទី១៣ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរនៅអាស៊ីអាគ្នេយ៍ជាលើកដំបូងរបស់លោក មុនពេលបន្តទៅប្រទេសម៉ាឡេស៊ី និងថៃ។

លោក Blinken ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាសុខភាព ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាមួយសមភាគីរបស់លោក។
ការធ្វើដំណើរលើកដំបូងរបស់លោក Blinken ទៅកាន់តំបន់នេះ គឺធ្វើតាមការអត្ថាធិប្បាយរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដែលកាលនោះលោកសន្យាថា នឹងបង្កើតយុទ្ធសាស្ត្រថ្មីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅក្នុងតំបន់នេះ។

ដំណើរទស្សនកិច្ចរបស់អ្នកការទូតកំពូលរូបនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន និងការឈរជើងនៅសមុទ្រចិនខាងត្បូង។
អាស៊ាន កំពុងចាប់ផ្តើមមានអារម្មណ៍ថារងសម្ពាធយោធាពីចិន ខណៈទីក្រុងប៉េកាំងបានបង្ហាញពីសមត្ថភាពយោធាកាន់តែខ្លាំងឡើង ដូចជាការហោះហើរជុំវិញកោះតៃវ៉ាន់ជាដើម។

បន្ថែមពីលើការចូលរួមក្នុងកិច្ចពិភាក្សាការទូតកម្រិតខ្ពស់ជាច្រើន សហរដ្ឋអាមេរិកក៏កំពុងបង្កើតក្របខណ្ឌសេដ្ឋកិច្ចមួយផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល សង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងពាណិជ្ជកម្ម។
ថ្វីបើដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍នេះ ផ្តល់នូវការសន្យាសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាននាពេលអនាគតក៏ដោយ ប៉ុន្តែការចងចាំនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលដឹកនាំដោយប្រទេសចិន អាចធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Foreign Brief
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


