វប្បធម៌ ជំនឿ
សុបិនឃើញទីបញ្ចុះសព មានអត្ថន័យបែបនេះ
សុបិនឃើញទីបញ្ចុះសព តាមជំនឿ នឹងបញ្ជាក់អត្ថន័យខាងក្រោមនេះ ៖
សុបិនឃើញផ្នូរជាជួរដង្ហែគ្នា

បានន័យថា ជីវិតស្នេហារបស់ប្តីប្រពន្ធក្នុងអំឡុងពេលនេះ អាចបង្កឲ្យមានជម្លោះ។ ដូច្នេះ នេះជារឿងសំខាន់សម្រាប់គូស្នេហ៍ មុននិយាយត្រូវគិតឲ្យល្អិតល្អន់ ចៀសវាងនាំជម្លោះ។ ការនិយាយតាមអារម្មណ៍ នឹងបង្កជាបញ្ហាឈ្លោះទាស់ទែងគ្នា ហើយអាចប៉ះពាល់ដល់អ្នកដទៃថែមទៀតផង។
សុបិនឃើញផ្នូរមានរបស់សែន
បានន័យថា ក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្នចំពោះខ្លួនឯង។ ព្រោះមានមនុស្សដែលចង់បង្កាច់បង្ខូច ឬធ្វើឲ្យអ្នកឈឺចាប់ខាងផ្លូវអារម្មណ៍។
សុបិនឃើញខ្លួនឯងកំពុងជីកផ្នូរ

បញ្ជាក់បានថា អ្វីដែលអ្នកកំពុងគិត អ្វីដែលកំពុងធ្វើ វាអាចនឹងមានឧបសគ្គចូលមក សម្រាប់ឲ្យអ្នកត្រូវដោះស្រាយ។ដូច្នេះត្រូវមានសមាធិ ដើម្បីដោះស្រាយ និងមានការគិតឲ្យល្អិត មុននិយាយហាស្ដីឬធ្វើអ្វីមួយ។
សុបិនឃើញទីបញ្ចុះសពទាំងមូល
បានន័យថា អ្នកនឹងទទួលបានសំណាងពីចម្ងាយ ឬនាំសំណាងដល់ផ្ទះ។ សំណាងមានមែនពិត តែយ៉ាងណា ត្រូវចេះច្នៃ និងមានគំនិតល្អ ទាញយកលាភមកឲ្យយូរបំផុត៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់ ចូលមកយាយីក្នុងជីវិត
ចុចអាន៖អណ្ដើកក្នុងសុបិន នាំអាយុវែងដល់សមាជិកគ្រួសារ និងភាពសប្បាយរីករាយឥតហ្មងសៅ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


