Connect with us

KPT+

វីរបុរស​របស់ STARBUCKS ៖ «មានជំនឿ១០០ភាគរយសិន សឹម​ចាប់ផ្ដើម​អាជីវកម្ម»

បានផុស

នៅ

អតីត CEO និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់ Starbucks មហាសេដ្ឋី Howard schultz បាន​បន្សល់​ទុក​នូវ​ពាក្យ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Forbes លើក​យក​មក​ប្រើ​ជារឿយៗ ក្នុង​នោះ ទស្សនៈ​ដែល​បាន​សរសេរ​កាល​ពី​ឆ្នាំ​២០១៥ គឺ​និយាយ​អំពី​ហេតុផល​​និង​ជំនឿ​ចិត្ត មុន​ពេល​ចាប់ផ្ដើម​ធ្វើអ្វី​មួយ​ក្នុង​ជីវិត ទោះ​ជា​អ្វី​ក៏ដោយ​ ធំ​ក្ដី​តូច​ក្ដី

នៅ​ក្នុង​សៀវភៅ From The ground Up​ ដែល​លក់​ចេញ​ជាង​ពីរ​លាន​ច្បាប់ បាន​សរសេរ​ទុក​នូវ​ចំណុច​ជា​ច្រើន រួមមាន​ឃ្លា​ដែល​ត្រូវ​បាន​គេ​ចម្លង​យក​មក​ប្រើ​ទូទំាង​សហរដ្ឋអាមេរិក​ថា មាន​ជំនឿ១០០ភាគរយសិន​លើ​ហេតុផល​របស់​យើង សឹម​ចាប់ផ្ដើម​ធ្វើអ្វី​មួយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Howard Schultz ជា​អតីត​នាយក​ប្រតិបត្តិ ដែល ទទួល​បន្ទុក​ហាង​កាហ្វេ Starbucks ក្នុង​ទសវត្ស​ឆ្នាំ ១៩៨០ ហើយ​ក៏​ជា​បុគ្គល ដែល​មាន​ទស្សនវិស័យ បាន​ប្រែ​ក្លាយ​ក្រុមហ៊ុន​លក់​ធញ្ញជាតិ និង​គ្រាប់​កាហ្វេ​ឲ្យ​ទៅ​ជា​ម៉ាក​យីហោ​នៃ​ហាង​កាហ្វេ​កំពូល​មួយ​របស់​ពិភពលោក។

Schultz បាន​ពង្រីក Starbucks ដែល​មាន​ត្រឹម ១១ ហាង​រហូត​ដល់​ជាង ៣០,០០០ កន្លែង​នៅ​ទូទាំង​ពិភពលោក​ហើយ​បាន​ធ្វើ​ឲ្យ​យីហោ​នេះ ក្លាយ​ជា​អ្នក​បង្ហើរ​ចេញ​​នូវ​រស​ក្លិន​កាហ្វេ​ជាង១លាន​កែវ​ជា​រៀងរាល់ព្រឹក។

Starbucks បច្ចុប្បន្ន​នេះ មានតម្លៃទុន ៨០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ប្រតិបត្តិការ៤៧ ឆ្នាំ​របស់​ខ្លួន​ហើយ​ហាង​របស់​គេ គ្រប់​ដណ្ដប់​លើ​៥៧%នៃ​ស្លាក​សញ្ញា​កាហ្វេ​ប្រេនៗដទៃៗ បូក​បញ្ចូល​គ្នា៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ទម្រាំ​ក្លាយ​ជា​សេដ្ឋី វិថី​ជីវិត​ខុស​ពី​មនុស្ស​ធម្មតា​បែប​ណា​ខ្លះ?

ចុចអាន៖WARREN BUFFETT ៖​ ចូរ​ទិញ​អ្វី​យើង​នឹង​ចំណេញ​ សូម្បី​ទីផ្សារត្រូវបានបិទដល់ទៅ១០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី

ព័ត៌មានជាតិ៥ នាទី មុន

តើអ្នកដឹងទេ ធ្វើលិខិតឆ្លងដែនធម្មតាសម្រាប់មនុស្សចាស់ និងកូនក្មេងត្រូវចំណាយប្រាក់អស់ប៉ុន្មាន?

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ប៉ាឡេស្ទីន ថា មានតែ អាមេរិក ទេអាចប្រាប់ អ៊ីស្រាអែល ឲ្យបញ្ឈប់ការវាយ​ប្រហារលើទីក្រុងនៅហ្គាហ្សា

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

នាឡិកាមាស អ្នក​ដំណើរ​ទីតានិកនិងជាសេដ្ឋី​ជំនួញ ដេញថ្លៃក្នុងតម្លៃ ១.៥ លាន​ដុល្លារ

ព័ត៌មានជាតិ២៣ នាទី មុន

ក្រុមហ៊ុនចំនួន ៥ ទៀត កំពុងរៀបចំរចនាសម្ព័ន្ធ​ឈានទៅ​​​ដំណើរការរោងចក្រដំឡើងរថយន្តនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម